ថ្ងៃសុក្រ ទី០៦ ខែធ្នូ ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា លើកទឹកចិត្តដល់សិស្សនិទ្ទេស A ខេត្តព្រៃវែង ជ្រើសរើសជំនាញរៀនឱ្យបានត្រឹមត្រូវ
Mon,18 November 2024 (Time 08:22 AM)
ដោយ ៖ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 90នាក់)


ថ្លែងក្នុងពិធីសំណេះសំណាលជាមួយសិស្សានុសិស្សខេត្តព្រៃវែង ដែលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលទទួលបាននិទ្ទេស A ចំនួន ១១៩នាក់ នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានកោតសរសើរ និងលើកទឹកចិត្តដល់សិស្សនិទ្ទេស A ឱ្យបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា ជាទន់ដើម្បីអភិវឌ្ឍខ្លួន និងប្រទេសជាតិ ក្នុងនាមជាយុវជបន្តវេន។ ឯកឧត្តមអភិសន្តិបណ្ឌិត បានគូសបញ្ជាក់ថា លទ្ធផលដ៏ត្រចះត្រចង់នេះ គឺជាមោទនភាពមួយយ៉ាងធំក្រៃលែង និងជាកិតិ្តយសសម្រាប់ខេត្តព្រៃវែង ក្នុងបរិបទនៃការបន្តធ្វើកំណែទម្រង់វិស័យអប់រំរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានជុំរុញឱ្យវិស័យអប់រំមានភាពរីកចម្រើនឡើងជាលំដាប់។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានសង្កត់ធ្ងន់ថា លទ្ធផលដែលសិស្សានុសិស្សទទួលបាននេះ ក៏ដោយសារការចូលរួមពីលោកនាយក នាយិកា នាយករង លោកគ្រូ អ្នកគ្រូ និងអាណាព្យាបាល ដែលបានពុះពារ ពន្យល់ណែនាំ បង្ហាត់បង្រៀន លះបង់ទាំងកម្លាំងកាយចិត្ត ដោយមិនគិតពីពេលវេលា និងភាពនឿយហត់ ដើម្បីជាថ្នាលមួយ សម្រាប់ក្មួយៗសិស្សានុសិស្សយកទៅអនុវត្ត រហូតទទួលបាននូវជោគជ័យ ជាកិត្តិយសសម្រាប់ខ្លួនឯង គ្រួសារ និងប្រទេសជាតិ។ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបន្តលើកទឹកចិត្តដល់សិស្សានុសិស្សទាំងសិស្សដែលជាប់និទេ្ទស A និងមិនជាប់និទេ្ទស A ព្រមទាំងសិស្សានុសិស្សដែលប្រឡងធ្លាក់ គប្បីដាច់ខាតត្រូវតែបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា និងជ្រើសរើសជំនាញណាមួយ ឱ្យបានពិតប្រាកដ ច្បាស់លាស់ ត្រូវនឹងទេពកោសល្យរបស់ខ្លួន ព្រោះថា លទ្ធផលនៃការប្រឡងទោះជាប់ ឬធ្លាក់ គឺមិនទាន់បានកំណត់នូវជោគវាសនា ឬអនាគតរបស់ខ្លួនបានឡើយ បើមិនមានការព្យាយាម តស៊ូបង្កើនសមត្ថភាព ក្រេបយកចំណេះដឹងបន្ថែម ដើម្បីអភិវឌ្ឍខ្លួន ជួយដល់គ្រួសារ និងប្រទេសជាតិ និងស្របតាមទីផ្សារការងារ ដែលកំពុងត្រូវការនាពេលបច្ចុប្បន្ននេះ។ ក្នុងឱកាសនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានផ្ញើសារដល់ក្មួយៗសិស្សានុសិស្ស ដែលកំពុងសិក្សានៅថ្នាក់មតេយ្យសិក្សា ថ្នាក់បឋមសិក្សា ថ្នាក់អនុវិទ្យាល័យ និងថ្នាក់វិទ្យាល័យ ទាំងអស់នៅទូទាំងប្រទេស ត្រូវបន្តខិតខំសិក្សារៀនសូត្រ ដើម្បីថ្ងៃអនាគតទទួលបានលទ្ធផល ឱ្យដូចទៅនឹងលទ្ធផលដែលសិស្សច្បងយើងទទួលបាននៅថ្ងៃនេះ ជាមោទនភាពសម្រាប់ខ្លួនឯង សម្រាប់គ្រួសារ និងសង្គមជាតិទាំងមូល។ ដើម្បីជាការលើកទឹកចិត្ត ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានឧបត្ថម្ភដល់ក្មួយៗប្រឡងជាប់និទ្ទេស A ទាំង ១១៩នាក់ ក្នុងម្នាក់ៗ ថវិកា ចំនួន ៣០០ដុល្លារ។ ដោយឡែកលោកនាយក នាយិកាវិទ្យាល័យ ទាំង២៨ ដែលមានសិស្សជាប់និទ្ទេស A ក្នុងមួយវិទ្យាល័យ ថវិកា ចំនួន ២០ម៉ឺនរៀលផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ចាប់ខ្លួនជនជាតិចិន៣នាក់ ពាក់ព័ន្ធករណីកាន់កាប់ រក្សាទុក និងប្រើប្រាស់អាវុធខុសច្បាប់ ប៉ុនប៉ងឃាតកម្ម នៅក្រុងព្រះសីហនុ.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមសន្តិបណ្ឌិត ស សុខា ដឹកនាំកិច្ចប្រជុំពង្រឹងការអនុវត្តសារាចរបញ្ឈប់ការផ្សព្វផ្សាយល្បែងសុីសងខុសច្បាប់.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសផ្ដល់សិទ្ធិឱ្យរដ្ឋបាលខេត្តព្រះសីហនុ រៀបចំមន្រ្តីផ្ទេរចូលជាកញ្ចប់ឱ្យត្រឹមត្រូវ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា លើកទឹកចិត្តដល់សិស្សនិទ្ទេស A ខេត្តព្រៃវែង ជ្រើសរើសជំនាញរៀនឱ្យបានត្រឹមត្រូវ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងឯកអគ្គរដ្ឋទូតថ្មីម៉ាឡេស៊ី ពិភាក្សាអំពីការរួមគ្នាដោះស្រាយបញ្ហាឧក្រិដ្ឋកម្មឆ្លងដែន ជាសកល (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
89 នាក់
ម្សិលមិញ :
132 នាក់
សប្តាហ៍នេះ :
2757 នាក់
ខែនេះ :
20886 នាក់
3 ខែនេះ :
71942 នាក់
សរុប :
1549669 នាក់