ថ្ងៃសុក្រ ទី១៤ ខែកុម្ភៈ ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
មានវីដេអូ! លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត ដឹកនាំមន្ត្រីក្រោមឱវាទរួមទាំងគណៈគ្រប់គ្រងក្រុមហ៊ុនកាស៊ីណូ ហ្គ្រែនដាយអឹម៉ិនស៊ីធី និងប៉ោយប៉ែត រីសត ចុះសួរសុខទុក្ខចែកគ្រឿងឧបភោគបរិភោគដល់ប្រជាពលរដ្ឋ៥០០គ្រួសារ មកពីភូមិជាច្រើននៅក្នុងក្រុងប៉ោយប៉ែត
Mon,01 January 2024 (Time 10:14 PM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 204នាក់)


ខេត្តបន្ទាយមានជ័យ៖ លោក គាត ហ៊ុល អភិបាលនៃ គណៈអភិបាលក្រុងប៉ោយប៉ែត ដឹកនាំមន្ត្រីក្រោមឱវាទ រួមទាំងគណៈគ្រប់គ្រងក្រុមហ៊ុនកាស៊ីណូ ហ្គ្រែនដាយអឹម៉ិនស៊ីធី និងប៉ោយប៉ែត រីសត រួមនិងក្រុមយុវជនស្រឡាញ់សន្តិភាព បានអញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខ និងបានចែកគ្រឿងឧបភោគបរិភោគដល់ប្រជាពលរដ្ឋ៥០០គ្រួសារ ដែលមកពីភូមិជាច្រើន ក្នុងសង្កាត់អូជ្រៅ.សង្កាត់ប៉ោយប៉ែត.ក្រុងប៉ោយប៉ែត នៅព្រឹកថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ នៅកាស៊ីណូហ្គ្រែនដាយអឹម៉ិនស៊ីធី។ នៅក្នុងឱកាសសំណេះសំណាលសួរសុខទុក្ខនោះដែរ លោក គាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត បានថ្លែងកោតសរសើរ និងថ្លែងអំណរគុណ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា សប្បុរសជនជាតិ និងអន្តរជាតិ លោកប្រធានក្រុមហ៊ុន លោកអភិបាលក្រុមហ៊ុន និងសហការីទាំងអស់ នូវការលះបង់ធនធានផ្ទាល់ខ្លួន ចូលរួមចំណែកជាមួយរដ្ឋបាលក្រុងប៉ោយប៉ែត ក្នុងការងារជួយសម្រួលលើការផ្តល់គ្រឿង ឧបភោគ បរិភោគ ដល់ប្រជាពលរដ្ឋចំនួន៥០០គ្រួសារ។ ក្នុងនេះផងដែរប្រជាពលរដ្ឋចំនួន ៥០០ គ្រួសារ ដែលរងការខ្វះខាតក៏បានសូមថ្លែងអំណរអរគុណចំពោះសប្បុរសជន និងអាជ្ញាធរក្រុងសង្កាត់ ដែលបានជួយឧបត្ថម្ភគ្រឿងឧបភោគបរិភោគជូនដល់ពួកគាត់ដើម្បីដោះស្រាយជីវភាពគ្រួសារក្នុងខណ:ដែលពួកគាត់កំពង់រងការខ្វះខាត។ ជាចុងក្រោយ: ប្រជាពលរដ្ឋ៥០០គ្រួសារសូមជូនពរដល់អាជ្ញាធរក្រុង.សង្កាត់ និងសប្បុរសជនទាំងអស់ សូមមានសុខភាពល្អបរិបូរណ៌ និងជោគជ័យគ្រប់ភារកិច្ច នៅមុខជំនួញនានា ក្នុងឱកាសឆ្នាំថ្មីនេះ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចកិច្ចការអាទិភាព ៣ ឱ្យអង្គសន្និបាតក្រសួងមហាផ្ទៃ រិះរកវិធីសាស្រ្តពង្រឹងគុណភាពបន្ថែមលើភារកិច្ចស្នូល! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ ប្រាសាទបុរាណបន្ទាយឆ្មារ គឺជាសម្បត្តិដ៏មានតម្លៃសម្រាប់ប្រទេសជាតិ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ទីស្នាក់ការធ្វើលិខិតឆ្លងដែនខេត្តសៀមរាប ផ្ដល់សេវាជូនពលរដ្ឋ បានជាង ២ពាន់នាក់ហើយ! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

មុខសញ្ញាជនសង្ស័យ០៩នាក់ ដែលធ្វើសកម្មភាពកាប់អ្នកដឹកបាយប្លន់យកម៉ូតូនៅមុខហាង សុធារ៉ា ប្តូរប្រាក់ ត្រូវនគរបាលចាប់ខ្លួនបញ្ជូនទៅតុលាការខេត្តហើយ.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

សេចក្តីបំភ្លឺព័ត៌មាន ជុំវិញការចុះផ្សាយព័ត៌មានមិនពិតរបស់គណនីហ្វេសប៊ុក Poipet Town BMC ថាមានករណីប្លន់កន្លែងវេរលុយនៅដីថ្មី (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
84 នាក់
ម្សិលមិញ :
526 នាក់
សប្តាហ៍នេះ :
4153 នាក់
ខែនេះ :
31980 នាក់
3 ខែនេះ :
76498 នាក់
សរុប :
1611538 នាក់