ថ្ងៃអង្គារ៍ ទី២១ ខែមករា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
កម្លាំងការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា ចុះណែនាំប្រជាពលរដ្ឋ ឲ្យបញ្ឈប់សកម្មភាពផ្សព្វផ្សាយល្បែងស៊ីសង ក្នុងភូមិសាស្ត្រ ក្រុងសិរីសោភ័ណ
Tue,10 December 2024 (Time 03:22 PM)
ដោយ ៖ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 89នាក់)


ខេត្តបន្ទាយមានជ័យ៖ អនុវត្តតាមបទសារាចរណ៍ណែនាំបស់ក្រសួងមហាផ្ទៃ បទបញ្ជរបស់អគ្គស្នងការនគរបាលជាតិ បទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៤នេះ លោកវរសេនីយ៍ទោ សោម សារុន នាយការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា បានដឹកនាំកម្លាំងនគរបាល ចុះផ្សព្វផ្សាយពីសារាចរណែនាំលេខ: ០៧២ របស់ក្រសួងមហាផ្ទៃ ស្តីពីការបញ្ឈប់សកម្មភាពផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់ ដល់ប្រជាពលរដ្ឋ នៅតាមទីប្រជុំជន ចំណតរថយន្ត ក្នុងភូមិសាស្រ្ត ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។ កិច្ចប្រតិបត្តិការនេះ បានធ្វើឡើងក្នុងភូមិសង្កាត់អូរអំបិល សង្កាត់ព្រះពន្លា និងសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានចំនួន៦ ទីតាំង ក្នុងនោះទីតាំងទី១/-រង្វង់មូលព្រះម៉ែគ្រប់លក្ខណ៏,២/-បេនឡានចាស់,៣/-ផ្សារសិរីសោភ័ណ , ៤/-ផ្សារចំការគរ ,៥/-ផ្សារអូរអំបិល, ៦/-សួនច្បារមានជ័យ ។ ជាមួយគ្នានោះដែរ ក៏បានផ្សព្វផ្សាយដល់អ្នកបើកបររថយន្ត និងម៉ូតូកង់ឥណ្ឌា(ផាសាប់) ដែលមានបិទឡូហ្គោផ្សព្វផ្សាយល្បែងស៊ីសងនិងបានធ្វើការណែនាំឲ្យពួកគាត់បកចេញ មាន ម៉ូតូកង់បីឥណ្ឌា(ផាស្អាប់)ចំនួន១៨គ្រឿង។ លោកវរសេនីយ៍ទោ សោម សារុន នាយការិយាល័យនគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបញ្ជាក់ថា ប្រតិបត្តិការនេះកម្លាំងនគរបាលយើងបន្តធ្វើដូចភ្លៀងរលឹម និងធ្វើទូទាំងខេត្ត៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក សុខ វុទ្ធី និងភរិយា តាំង សុខមុំ បាននាំយកគ្រឿង ឧបភោគ បរិភោគ ថវិកា ចែកជូនដល់ចាស់ជរា ជនពិការ ទីទាល់ក្រ ប្រមាណ ១០ គ្រួសារជាង នៅភូមិបឹងជង្រុកសម្តេចតេជោ ឈ្នះ! ឈ្នះ! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ផ្ញើសារលិខិតចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារសពលោក ពៅ នេពីន (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

តើអ្វីទៅជា «ផែនការយុទ្ធសាស្ត្របង្កើនចំនួនស្រ្តីក្នុងមុខតំណែងគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ»? (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានក្រុងប៉ោយប៉ែត និងលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត ដឹកនាំក្រុមកាងារបើកកិច្ចប្រជុំពិភាក្សា រៀបចំ ពិធី ពិសារ អាហារសាមគ្គី នៅក្នុងបរិវេណបុរី ដឹផាក នាថ្ងៃទី១០ខាងមុខនេះ ដើម្បីចូលរួមអបអរសាទរ ថ្ងៃរំលឹកដឹងគុណ ខួបលើកទី៤៦ នៃទិវាថ្ងៃជ័យជម្នះ ៧មករា ១៩៧៩-៧មករា ២០២៥ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

សេចក្តីប្រកាសព័ត៌មាន ជុំវិញការចុះផ្សាយរបស់ Tik Tok ឈ្មោះ dr_rann ដែលបានបង្ហោះព័ត៌មានមិនពិត រូបភាពវីដេអូមានខ្លឹមសារថា “ផ្ទុះអាវុធនៅប៉ោយប៉ែត” (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1832 នាក់
ម្សិលមិញ :
458 នាក់
សប្តាហ៍នេះ :
9649 នាក់
ខែនេះ :
26929 នាក់
3 ខែនេះ :
74328 នាក់
សរុប :
1587646 នាក់