ខេត្តបន្ទាយមានជ័យ៖ បុរសជនជាតិឥណ្ឌូនេស៊ីម្នាក់ប្រទះឃើញស្លាប់ក្នុងផ្ទះជួល សមត្ថកិច្ចសន្និដ្ឋានថា ដេកគាំងបេះដូងស្លាប់ ត្រូវបានសមត្ថកិច្ចចុះធ្វើកោសល្យវិច្ច័យ នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ នៅពីក្រោយកាស៊ីណូហ្គោលឌិនស្ទូចត្រី ភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ជនបរទេសដែលដេកស្លាប់នៅក្នុងផ្ទះជួល មានឈ្មោះ SANDRO CROWN KWEE (សាន់ដូ ក្រោនខ្វី) ភេទប្រុស អាយុ៣៥ឆ្នាំ ជាជនជាតិឥណ្ឌូនេស៊ី។ លោក វរសេនីយ៍ទោ រ៉ែន សុភ័ក្រ្ត អធិការរងផ្នែកព្រហ្មទណ្ឌក្រុងប៉ោយប៉ែត បានឲ្យដឹងថា៖ កាលពីល្ងាចថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ ជនរងគ្រោះខាងលើ ដោយមិនឃើញទៅធ្វើការ២ទៅ៣ថ្ងៃ មិត្តភក្ត្រមកមើល ទើបដឹកថាស្លាប់ ហើយរាយការណ៍ប្រាប់សមត្ថកិច្ច។ លោក វរសេនីយ៍ទោ រ៉ែន សុភ័ក្រ្ត បានបញ្ចាក់ថា៖ ក្រោយពីធ្វើកោសវិច្ច័យរបស់សមត្ថកិច្ច និងគ្រូពេទ្យជំនាញ ការសន្និដ្ឋានដំបូង ជនរងគ្រោះជាបុរសជនជាតិឥណ្ឌូនេស៊ីម្នាក់នេះ អាចបណ្តាលមកពីគាំងបេះដូងស្លាប់។ ក្រោយពីធ្វើកោសល្យវិច្ច័យរួច សាកសព្វត្រូវបញ្ជូនទៅកាន់រាជធានីភ្នំពេញ៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក សុខ វុទ្ធី និងភរិយា តាំង សុខមុំ បាននាំយកគ្រឿង ឧបភោគ បរិភោគ ថវិកា ចែកជូនដល់ចាស់ជរា ជនពិការ ទីទាល់ក្រ ប្រមាណ ១០ គ្រួសារជាង នៅភូមិបឹងជង្រុកសម្តេចតេជោ ឈ្នះ! ឈ្នះ! (ប៉ោយប៉ែតប៉ុស្តិ៍)
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ផ្ញើសារលិខិតចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារសពលោក ពៅ នេពីន (ប៉ោយប៉ែតប៉ុស្តិ៍)
តើអ្វីទៅជា «ផែនការយុទ្ធសាស្ត្របង្កើនចំនួនស្រ្តីក្នុងមុខតំណែងគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ»? (ប៉ោយប៉ែតប៉ុស្តិ៍)
ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានក្រុងប៉ោយប៉ែត និងលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត ដឹកនាំក្រុមកាងារបើកកិច្ចប្រជុំពិភាក្សា រៀបចំ ពិធី ពិសារ អាហារសាមគ្គី នៅក្នុងបរិវេណបុរី ដឹផាក នាថ្ងៃទី១០ខាងមុខនេះ ដើម្បីចូលរួមអបអរសាទរ ថ្ងៃរំលឹកដឹងគុណ ខួបលើកទី៤៦ នៃទិវាថ្ងៃជ័យជម្នះ ៧មករា ១៩៧៩-៧មករា ២០២៥ (ប៉ោយប៉ែតប៉ុស្តិ៍)
សេចក្តីប្រកាសព័ត៌មាន ជុំវិញការចុះផ្សាយរបស់ Tik Tok ឈ្មោះ dr_rann ដែលបានបង្ហោះព័ត៌មានមិនពិត រូបភាពវីដេអូមានខ្លឹមសារថា “ផ្ទុះអាវុធនៅប៉ោយប៉ែត” (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា