ក្រុងប៉ោយប៉ែត៖ នៅព្រឹកថ្ងៃចន្ទ ទី១៦ ខែធ្នូ ឆ្នាំ២០២៤ លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត បានដឹកនាំមន្ត្រីនៃរដ្ឋបាលក្រុង និងប្រធានក្រុមប្រឹក្សា រួមទាំងមេភូមិចុះនាំយកអំណោយផ្ដល់ជូនស្ត្រីម្នាក់ឈ្មោះ ស្រី ពៅ អាយុ៤៧ឆ្នាំ មានជំងឺប្រចាំកាយជាជំងឺមហារីកសុដន់ ដំណាក់កាលទី៣ រស់នៅជាមួយឪពុកអាយុ៨០ឆ្នាំ ដែលស្នាក់នៅនិងបន្ទប់ជួលមួយកន្លែង ស្ថិតនៅក្នុងភូមិផ្សារកណ្ដាល សង្កាត់ផ្សាកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ អំណោយដែលប្រគល់ជូនទាំងនោះរួមមាន៖ ១ _ អង្ករ ៤ ការ៉ុង ស្មើនិង ១០០ គីឡូក្រាម ២ _ មី ២ កេស ៣ _ ត្រី ខ ២យួ ៤ _ ភួយ ២ ៥ _ ទឹក សុីអុី ២យួ ៦ _ ទឹក សុទ្ធ ៥ យួ ៧ _ ថវិការ ១លានរៀល។ ជាមួយគ្នានោះលោកអភិបាលក្រុងបានផ្ដល់នៅអាវរងាមួយបន្ថែមទៀតជូនទៅដល់ឪពុកស្ត្រីដែលមានជំងឺប្រចាំកាយនោះផងដែរ។ នេះសបញ្ជាក់ អោយឃើញថា ជាទឹកចិត្តដ៏ថ្លៃថ្លារបស់ថ្នាក់ដឹកនាំអាជ្ញាធរមានសមត្ថកិច្ច មូលដ្ឋាន សង្កាត់ ក្រុងប៉ោយប៉ែត តែងតែធ្វើអ្វីគ្រប់យ៉ាងជូនដល់បងប្អូនប្រជាពលរដ្ឋដែលរងនូវផលលំបាក និងការខ្វះខាត។ បងឈ្មោះ ស្រី ពៅ ដែលមានជំងឺប្រចាំកាយក៏បានធ្វើការថ្លែងអំណរគុណដល់លោក គាតហ៊ុល អភិបាលក្រុងប៉ោយប៉ែត រួមទាំងមន្ត្រីនៃរដ្ឋបាលក្រុងថ្នាក់ដឹកនាំទាំងអស់ដែលតែងតែយកចិត្តទុកដាក់ផ្ដល់ភាពកក់ក្តៅដល់បងប្អូនប្រជាពលរដ្ឋដែលជួបនឹងទុកលំបាកនៅក្នុងក្រុងប៉ោយប៉ែតជាច្រើនរូបបន្ថែមទៀត ហើយនិងសុំជូនពរសុំឲ្យអាជ្ញាធរថ្នាក់ដឹកនាំជួបតែសេចកក្តីសុខ សុខភាពល្អ អាយុវែង ជោគជ័យគ្រប់ភារកិច្ច៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក សុខ វុទ្ធី និងភរិយា តាំង សុខមុំ បាននាំយកគ្រឿង ឧបភោគ បរិភោគ ថវិកា ចែកជូនដល់ចាស់ជរា ជនពិការ ទីទាល់ក្រ ប្រមាណ ១០ គ្រួសារជាង នៅភូមិបឹងជង្រុកសម្តេចតេជោ ឈ្នះ! ឈ្នះ! (ប៉ោយប៉ែតប៉ុស្តិ៍)
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ផ្ញើសារលិខិតចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារសពលោក ពៅ នេពីន (ប៉ោយប៉ែតប៉ុស្តិ៍)
តើអ្វីទៅជា «ផែនការយុទ្ធសាស្ត្របង្កើនចំនួនស្រ្តីក្នុងមុខតំណែងគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ»? (ប៉ោយប៉ែតប៉ុស្តិ៍)
ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានក្រុងប៉ោយប៉ែត និងលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត ដឹកនាំក្រុមកាងារបើកកិច្ចប្រជុំពិភាក្សា រៀបចំ ពិធី ពិសារ អាហារសាមគ្គី នៅក្នុងបរិវេណបុរី ដឹផាក នាថ្ងៃទី១០ខាងមុខនេះ ដើម្បីចូលរួមអបអរសាទរ ថ្ងៃរំលឹកដឹងគុណ ខួបលើកទី៤៦ នៃទិវាថ្ងៃជ័យជម្នះ ៧មករា ១៩៧៩-៧មករា ២០២៥ (ប៉ោយប៉ែតប៉ុស្តិ៍)
សេចក្តីប្រកាសព័ត៌មាន ជុំវិញការចុះផ្សាយរបស់ Tik Tok ឈ្មោះ dr_rann ដែលបានបង្ហោះព័ត៌មានមិនពិត រូបភាពវីដេអូមានខ្លឹមសារថា “ផ្ទុះអាវុធនៅប៉ោយប៉ែត” (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា