ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
តាមរយៈការចង្អុលបង្ហាញផ្ទាល់របស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ប្រើរយៈពេលវេលាចំនួន៣ម៉ោងប៉ុណ្ណោះ ដោះស្រាយវិវាទដីធ្លី១៨ឆ្នាំជូនប្រជាពលរដ្ឋបានបញ្ចប់ហើយនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ
Sun,22 December 2024 (Time 02:07 PM)
ដោយ ៖ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 69នាក់)


ក្រុងប៉ោយប៉ែត៖ កាលពីថ្ងៃសៅរ៍ ទី២១ ខែធ្នូ ឆ្នាំ២០២៤ រឿងរ៉ាវ វិវាទដីធ្លីរបស់លោកស្រី លី ម៉ារី  អស់រយ: ពេល ១៨ឆ្នាំ ជាមួយនឹងបងប្អូនប្រជាពលរដ្ឋ ចំនួន ១៤ គ្រួសារ នោះត្រូវបានដោះស្រាយបញ្ចប់ដោយរលូននៅក្រៅប្រពន្ធ័តុលាការ ក្រោមវត្តមានឯកឧត្តមបណ្ឌិតប៉ាន់ខែម ប៊ុនថន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានក្រុងប៉ោយប៉ែត  ក្នុងខណៈដែលឯកឧត្តមប្រើរយៈពេលចំនួន ជាង ៣ ម៉ោង តាមយុទ្ធសាស្ត្រ ប្រកបដោតបនរសិទ្ធិភាពរបស់សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ បើទោះបីភាគីទាំងសងខាងរវាងលោកស្រីលីម៉ារី និងប្រជាពលរដ្ឋ ប្រឹងប្រែងប្ដឹងផ្ដល់គ្នារហូតមានសាលក្រមយ៉ាងណាក៏ដោយក៏ប៉ុន្តែពួកគាត់នៅតែស្វែងរកដំណោះស្រាយ មួយគ្នាដ៏សមស្របក្រៅប្រព័ន្ធតុលាការ ។ ឯកឧត្តមបណ្ឌិតប៉ាន់ខេម ប៊ុនថនប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានក្រុងប៉ោយប៉ែត ខិតខំប្រឹងប្រែងសម្របសម្រួលករណីនេះអស់រយៈពេលជាង ៣ ម៉ោង ក្រោមយុទ្ធសាស្ត្រសម្របសម្រួល ដែលសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចង្អុលបង្ហាញមក បានធ្វើឲ្យរវិវាទមួយនេះបានបញ្ចប់ទៅដោយរលូន ហើយប្រែក្លាយពីជម្លោះដែលធ្លាប់តែ មាន ទោមនស្ស ជាមួយគ្នា ចងកំហឹងនឹងគ្នា ក៏ប៉ុន្តែក្រោយមកបានប្រែក្លាយជាមិត្តភាពនឹងគ្នា ។ ហើយជាក់ស្ដែងពីរថ្ងៃនេះ និងបន្ត បួនគ្រួសារចុងក្រោយពួកគាត់បានបន្តការរុះ ដោយស្ម័គ្រចិត្ត ខ្លួនគាត់ ចាកចេញពីដីរបស់លោកស្រីលី ម៉ារី ហើយលោកស្រីលី ម៉ារី និងបានយកនៅប្លង់ កម្មសិទ្ធិ ដី ដែលផ្ដល់ជូនពួកគាត់សម្រាប់រស់នៅ សាងសង់លំនៅដ្ឋានដែលមានកម្មសិទ្ធិស្របច្បាប់ នោះបានប្រគល់ជូនបងប្អូនប្រជាពលរដ្ឋនៅទីតាំងផ្ទាល់ តែម្តង ដែលមានអាជ្ញាធរជាសាក្សី មានចៅសង្កាត់ និងមេភូមិ ជាដើម។ ដូច្នេះនៅក្នុងចំណុចនេះហើយ ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ប្រធានក្រុមការងារចុះជួយមូលដ្ឋានក្រុងប៉ោយប៉ែតបានបញ្ជាក់ជូនថា ការដោះស្រាយវិវាទរបស់ឯកឧត្តមកន្លងមក គឺចំណុចតែមួយទេ បញ្ចប់វិវាទ ប្រែក្លាយពីជម្លោះមកជាមិត្តភាព និងគ្នា ទាល់តែក្លាយមកជាមិត្តភាពបែបនេះស្រឡាញ់គ្នាបែបនេះ ទើបហៅថាបញ្ចប់ជម្លោះ។ ហើយបើកាលណាយើងបានបញ្ចប់ហើយនៅតែឈ្លោះទៀតនោះមិនមែនជាដំណោះស្រាយទេ យើងប្រែក្លាយពីឈ្លោះគ្នាពីធ្វើសង្គ្រាមជាមួយគ្នា មកជាការរួបរួមគ្នាកសាងអភិវឌ្ឍន៍ជាមួយគ្នាក្រោមដំបូលសន្តិភាព។ ជាការពិតណាស់ នយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន ជាមរតកដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន៕

ព័ត៌មានគួរចាប់អារម្មណ៍

តាមរយៈការចង្អុលបង្ហាញផ្ទាល់របស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ប្រើរយៈពេលវេលាចំនួន៣ម៉ោងប៉ុណ្ណោះ ដោះស្រាយវិវាទដីធ្លី១៨ឆ្នាំជូនប្រជាពលរដ្ឋបានបញ្ចប់ហើយនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

មន្ត្រី បន្តផ្តល់អត្តសញ្ញាណប័ណ្ណ ជិត ១ម៉ឺនសន្លឹក និងសេវាអត្តសញ្ញាណកម្ម ជាង ២ម៉ឺនសេវាទៀត ជូនប្រជាពលរដ្ឋ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតនាំយកអំណោយនិងថវិកាផ្ដល់ជូនស្ត្រីម្នាក់ដែលមានជំងឺប្រចាំកាយ ជាជំងដឹមហារីក សុដន់ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ទេព រដ្ឋា នាំថវិកាចំនួន ១,៥០០,០០០រៀល របស់លោកឧត្តមសេនីយ៍ទោស្នងការប្រគល់ជូនគ្រួសារសពលោក អនុសេនីយ៍ត្រី ហូ ឧត្តម មន្រ្តីប៉ុស្តិ៍នគរបាលទានកាំដែលបានទទួលមរណៈភាព (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ខ្ចីម៉ូតូជិះមួយភ្លេតយកទៅលក់ដើរលេងស៊ីចាយអស់ ត្រូវម្ចាស់ប្តឹងសមត្ថកិច្ចចាប់ខ្នោះ.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2281 នាក់
ម្សិលមិញ :
518 នាក់
សប្តាហ៍នេះ :
7189 នាក់
ខែនេះ :
20410 នាក់
3 ខែនេះ :
72308 នាក់
សរុប :
1560477 នាក់