ថ្ងៃអង្គារ៍ ទី២១ ខែមករា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
ដើម្បីជួយសង្គ្រោះអាយុជីវិតមនុស្សដែលកំពុងជួបគ្រោះថ្នាក់ចរាចរណ៍លើដងផ្លូវសារធារណៈ ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន និងលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត ផ្អាកបន្តដំណើរ ចុះជួយអន្តរាគមន៍ និងផ្តល់ថវិកា៤០ម៉ឺនរៀលដល់ជនរងគ្រោះសម្រាប់ព្យាបាល.!!!
Sat,28 December 2024 (Time 05:46 PM)
ដោយ ៖ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 95នាក់)


ខេត្តបន្ទាយមានជ័យ៖ សូមកោតសរសើរនូវទឹកចិត្តដ៏ថ្លៃថ្លារបស់ ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានក្រុងប៉ោយប៉ែត និងលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតបានជួយ ឧបត្ថម ថវិកាចំនួន (៤០ម៉ឺនរៀល) ដល់អ្នករងរបួសធ្ងន់ម្នាក់ ដែលកំពុងជួបគ្រោះថ្នាក់ចរាចរណ៍ ក្នុងហេតុការណ៍នោះផងដែរ ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ក៏បានទំនាក់ទំនងអន្តរាគមន៍ ហៅរថយន្តសង្គ្រោះមកយកអ្នករងរបួសធ្ងន់នោះទៅសង្គ្រោះនិងសម្រាកព្យាបាលនៅឯមន្ទីរពេទ្យ។ សូមបញ្ជាក់ផងដែរថា៖ នៅព្រឹកថ្ងៃសៅរ៍ ទី២៨ ខែធ្នូ ឆ្នាំ២០២៤ ខណៈដែល ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន និងលោក គាត ហ៊ុល រួមនិងក្រុមការងារបានធ្វើដំណើរ ចេញពីក្រុងប៉ោយប៉ែតលើដងផ្លូវជាតិលេខ៥ ឆ្ពោះទៅប្រជុំនៅសាលាខេត្តបន្ទាយមានជ័យ ស្រាប់តែដល់ចំណុចស្រុកអូរជ្រៅ បានប្រទះឃើញហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង ក៏ផ្អាកបន្តដំណើរសិន ចុះសួរនាំទៅកាន់សាច់ញាតិជនរងគ្រោះ ដែលបើកបរដោយម៉ូតូជួបគ្រោះថ្នាក់ នៅខណៈនោះផងដែរ ជនរងគ្រោះដែលរបួសធ្ងន់ បានទទួលការជួយសង្គ្រោះយ៉ាងយកចិត្តទុក្ខដាក់ ក្រោមវត្តមាន ឯកឧត្តមបណ្ឌិត ប៉ាន់ ខែមប៊ុនថន និងក្រោមវត្តមាន លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត។ នេះសបញ្ជាក់ឲ្យឃើញថា ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន និងលោក គាត ហ៊ុល ជាថ្នាក់ដឹកនាំដ៏ល្អមួយរូប និងជាថ្នាក់ដឹកនាំគំរូផងដែរ បើទោះបីជារវល់ការងារបន្ទាន់យ៉ាងណាក្នុងការបំពេញភារកិច្ចក្តី ក៏ផ្អាកដំណើរសិន ដើម្បីជួយសង្គ្រោះអាយុជីវិតមនុស្សដែលកំពុងជួបគ្រោះថ្នាក់ចរាចរណ៍លើដងផ្លូង។ មិនតែប៉ុណ្ណោះ ថែមទាំង ឧបត្ថម្ភ ថវិកា មួយចំនួន ជូនដល់អ្នករងរបួស ដើម្បីយកទៅដោះស្រាយតាមតម្រូវការបានមួយគ្រាផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក សុខ វុទ្ធី និងភរិយា តាំង សុខមុំ បាននាំយកគ្រឿង ឧបភោគ បរិភោគ ថវិកា ចែកជូនដល់ចាស់ជរា ជនពិការ ទីទាល់ក្រ ប្រមាណ ១០ គ្រួសារជាង នៅភូមិបឹងជង្រុកសម្តេចតេជោ ឈ្នះ! ឈ្នះ! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ផ្ញើសារលិខិតចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារសពលោក ពៅ នេពីន (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

តើអ្វីទៅជា «ផែនការយុទ្ធសាស្ត្របង្កើនចំនួនស្រ្តីក្នុងមុខតំណែងគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ»? (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានក្រុងប៉ោយប៉ែត និងលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត ដឹកនាំក្រុមកាងារបើកកិច្ចប្រជុំពិភាក្សា រៀបចំ ពិធី ពិសារ អាហារសាមគ្គី នៅក្នុងបរិវេណបុរី ដឹផាក នាថ្ងៃទី១០ខាងមុខនេះ ដើម្បីចូលរួមអបអរសាទរ ថ្ងៃរំលឹកដឹងគុណ ខួបលើកទី៤៦ នៃទិវាថ្ងៃជ័យជម្នះ ៧មករា ១៩៧៩-៧មករា ២០២៥ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

សេចក្តីប្រកាសព័ត៌មាន ជុំវិញការចុះផ្សាយរបស់ Tik Tok ឈ្មោះ dr_rann ដែលបានបង្ហោះព័ត៌មានមិនពិត រូបភាពវីដេអូមានខ្លឹមសារថា “ផ្ទុះអាវុធនៅប៉ោយប៉ែត” (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1827 នាក់
ម្សិលមិញ :
458 នាក់
សប្តាហ៍នេះ :
9644 នាក់
ខែនេះ :
26924 នាក់
3 ខែនេះ :
74323 នាក់
សរុប :
1587641 នាក់