ថ្ងៃអង្គារ៍ ទី២១ ខែមករា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
ប៉ុស្តិ៍ទាហានកងការពារព្រំដែនគោគលេខ៥០៣ ហៅ(ទំនប់ដាច) កំពុង ជិះសេះលែងដៃ បើកឲ្យក្រុមឈ្មួញនាំពលករឆ្លងដែន និងដឹកទំនិញគេចពន្ធចេញចូលពីប្រទេសថៃ មក កម្ពុជា ទាំងថ្ងៃទាំងយប់ ដោយមិនគោរពគោលការរបស់ថ្នាក់ដឹកនាំ.!!!
Sun,29 December 2024 (Time 02:11 PM)
ដោយ ៖ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 148នាក់)


ខេត្តបន្ទាយមានជ័យ​៖ បើយោងតាមសេចក្តីរាយការណ៍ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ មកថា ច្រករបៀង (ប៉ុស្តិ៍ទំនប់ដាច) គ្រប់គ្រងដោយកងកម្លាំងទាហានកងការពារព្រំដែនគោកលេខ៥០៣ កំពុងតែឃុបឃិតគ្នាជាមួយក្រុមមេខ្យល់ដែលរកស៊ីជូនពលករឆ្លងដែនទៅប្រទេសថៃ រួមនិងក្រុមមេឈ្មួញដឹកទំនិញគេចពន្ធឆ្លងដែនចូលមកកម្ពុជា ដោយខុសច្បាប់ យ៉ាងភ្លូកទឹកភ្លូកដីទាំងថ្ងៃទាំងយប់ តាមច្រករបៀងរបស់ខ្លួន ក្រោយបិទបានមួយរយ:ពេល..នេះសបញ្ជាក់ថា ទាហានកងការពារព្រំដែនគោគលេខ៥០៣ ប្រចាំការនៅទីនោះ កំពុងតែផ្ទើនទៅនិងបទបញ្ជារបស់សម្តេចក្រឡាហោម ស ខេង អតីត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងថែមទាំងផ្គើនទៅនឹងប្រសាសន៍ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលទើបតែឡើងមកកាន់តំណែងថ្មី យ៉ាងគរគ្លើន។ ប្រភពពីប្រជាពលរដ្ឋរស់នៅទីនោះបន្តអោយដឹងថា៖ ច្រករបៀង(ប៉ុស្តិ៍ទំនប់ដាច់) គឺគ្រប់គ្រង់ដោយ លោកវរសេនិ៍យត្រី កែវ សារី ហើយប៉ុស្តិ៍មួយនេះ ស្ថិតនៅភូមិទំនប់ដាច់ ឃុំអូរបីជាន់​ ស្រុកអូរជ្រៅ​ ខេត្តបន្ទាយមានជ័យ។ បើយោងតាមគ្លីបវីដេអូ នូវសកម្មភាព មានទាំងម៉ូតូ.រឺម៉កកង់បី.និងរថយន្ត ដឹកពលករឆ្លងដែនចេញចូលទៅប្រទេសថៃទាំងថ្ងៃទាំងយប់ តាមច្រករបៀង ប៉ុស្តិ៍ទំនប់ដាច់ បានយ៉ាងរំភើយផងដែល ដោយមិនឃើញមានសមត្ថកិច្ចជំនាញពាក់ព័ន្ធប្រចាំការនៅទីនោះ កាក់ឃាត់សួរនាំមកពីណាទៅណានោះទេ? តើលោកវរសេនីយទោ រឿង សារិត មេបញ្ជាការ​កងការពារ​ព្រំដែន​គោកលេខ ៥០៣ លោកបានជ្រាបរឿងខាងលើនេះហើយឬនៅ ឬមួយលោកបានដឹងហើយ ធ្វើមិនដឹងឮ ឬយ៉ាងណា?។ ពាក់ព័ន្ធនិងព័ត៌មានខាងលើ សារព័ត៌មានយើងខ្ញុំនៅមិនទាន់បានការបកស្រាយពីលោកវរសេនីយ៍ត្រី កែវ សារី ដែលជាមេប៉ុស្តិ៍ទំនប់ដាច់ និងលោកវរសេនីយទោ រឿង សារិត ដែលជាមេបញ្ជាការ​កងការពារ​ព្រំដែន​គោកលេខ៥០៣ បាននៅឡើយទេ ហើយអង្គភាពយើងខ្ញុំរង់ចាំបកស្រាយបំភ្លឺពីសាមីដែលជាប់ពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការ សូមអរគុណសន្តិភាព៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក សុខ វុទ្ធី និងភរិយា តាំង សុខមុំ បាននាំយកគ្រឿង ឧបភោគ បរិភោគ ថវិកា ចែកជូនដល់ចាស់ជរា ជនពិការ ទីទាល់ក្រ ប្រមាណ ១០ គ្រួសារជាង នៅភូមិបឹងជង្រុកសម្តេចតេជោ ឈ្នះ! ឈ្នះ! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ផ្ញើសារលិខិតចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារសពលោក ពៅ នេពីន (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

តើអ្វីទៅជា «ផែនការយុទ្ធសាស្ត្របង្កើនចំនួនស្រ្តីក្នុងមុខតំណែងគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ»? (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានក្រុងប៉ោយប៉ែត និងលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត ដឹកនាំក្រុមកាងារបើកកិច្ចប្រជុំពិភាក្សា រៀបចំ ពិធី ពិសារ អាហារសាមគ្គី នៅក្នុងបរិវេណបុរី ដឹផាក នាថ្ងៃទី១០ខាងមុខនេះ ដើម្បីចូលរួមអបអរសាទរ ថ្ងៃរំលឹកដឹងគុណ ខួបលើកទី៤៦ នៃទិវាថ្ងៃជ័យជម្នះ ៧មករា ១៩៧៩-៧មករា ២០២៥ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

សេចក្តីប្រកាសព័ត៌មាន ជុំវិញការចុះផ្សាយរបស់ Tik Tok ឈ្មោះ dr_rann ដែលបានបង្ហោះព័ត៌មានមិនពិត រូបភាពវីដេអូមានខ្លឹមសារថា “ផ្ទុះអាវុធនៅប៉ោយប៉ែត” (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1777 នាក់
ម្សិលមិញ :
458 នាក់
សប្តាហ៍នេះ :
9594 នាក់
ខែនេះ :
26874 នាក់
3 ខែនេះ :
74273 នាក់
សរុប :
1587591 នាក់