ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
ចាំមើលថាអាជ្ញាធរនិងមន្រ្តីជំនាញសូរិយោដីស្រុកអន្លង់វែង អាចចាត់វិធានការតាមផ្លូវច្បាប់ទៅលើលោក គួយ គឹមឡេញ និងអ្នកស្រី គឹមមួយប៉ បានដែរឬទេ?
Thu,25 January 2024 (Time 10:07 AM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 271នាក់)


ខេត្តឧត្ដរមានជ័យ៖ លិខិតមួយសន្លឹកចេញដោយរដ្ឋបាលស្រុកអន្លង់វែង កាលពីអំឡុងថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣ ជូនដំណឹងទៅដល់ម្ចាស់សាងសង់ផ្ទះនិងកាំជណ្ដើររំលោភលើដីចំណីផ្លូវសាធណៈរបស់រដ្ឋដែលគេដឹងថា ម្ចាស់សាងសង់នោះឈ្មោះ គួយ គឹមឡេញ និងអ្នកស្រី គឹម មួយប៉ ដូចជាគ្មានប្រសិទ្ធិភាព និងជាការកំសោយក្នុងការអនុវត្តច្បាប់របស់សាលាស្រុកអន្លង់វែងតែម្ដង។ រហូតមកដល់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ មានរយៈពេលជិតកន្លះឆ្នាំទៅហើយ ប្រព័ន្ធច្បាប់ក្នុងខេត្តឧត្ដរមានជ័យ នៅតែមិនអាចចាត់វិធានការតាមផ្លូវច្បាប់ ទៅលើលោក គួយ គឹមឡេញ និងអ្នក គឹម មួយប៉ ដែលជាម្ចាស់សាងសង់សំណងកាំជណ្ដើររំលោភបំពានយកដីចំណីផ្លូវសាធារណៈរបស់រដ្ឋធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនបានយ៉ាងជោគជ័យ ស្ថិតនៅចំណុចភូមិ អូរជញ្ជៀន ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ។ ពលរដ្ឋរំពឹងទុកថាលោក ងួន ទ្ធីរិទ្ធអភិបាលស្រុកអន្លង់វែង មន្ទីរជំនាញពាក់ព័ន្ធស្រុកខេត្ត ក៏ដូចជាប្រព័ន្ធ តុលាការខេត្តឧត្ដរមានជ័យ និងអនុវត្ដច្បាប់ ដោយមិនមានភាពលម្អៀង និងចាត់វិធានការទៅលើជនខិលខូចពីរនាក់ប្ដីប្រពន្ធខាងលើដែលហ៊ានរំលោភបំពានសាងសង់សំណង់កាំជណ្ដើរ លើដីចំណីផ្លូវសាធារណៈរបស់រដ្ឋធ្វើជាកម្មសិទ្ធិ ដើម្បីយកមកអប់រំផងចុះ។ កាលពីកន្លងទៅលោក ងួន ទ្ធីរិទ្ធអភិបាលស្រុកអន្លង់វែង បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា លោកបានធ្វើលិខិសុំកិច្ចអន្តរាគមន៍ទៅដល់ឯកឧត្តម ប៉ែន កុសល្យអភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ និងជាគណៈបញ្ជាការឯកភាពខេត្តរួចហើយពាក់ព័ន្ធនិងចំណាត់ការទាំងនេះ តែរហូតមកដល់ពេលនេះដូចជាគ្មានប្រសិទ្ធភាពនោះទេ។ ហើយគេមិនដឹងថាលោក គួយ គឹមឡេញ និងអ្នកស្រី គឹម មួយប៉ សាងសង់សំណង់កាំជណ្ដើរ រំលោភលើដីចំណីផ្លូវសាធារណៈរបស់រដ្ឋ មានអំណាចខ្សែបក្សពួកប៉ុណ្ណានោះទេ ទើបអ្នកអនុវត្តច្បាប់ក្នុងខេត្តឧត្តរមានជ័យ មិនហ៊ានចាត់ការលើបុគ្គលទាំងពីរនាក់ប្ដីប្រពន្ធនោះសោះ! រីឯលោក គឹម គាវិន ប្រធានមន្ទីរសុរិយោដីខេត្តឧត្តរមានជ័យលោកបានបញ្ជាក់ថា ដីពាក់ព័ន្ធខាងលើដែលមានទំហំត្រឹម៥០០ម៉ែត្រ ការចុះជាដែនសមត្ថកិច្ចរបស់ស្រុក ចាប់ពី១០០០ម៉ែត្រ ទើបដែនសម្ថតិច្ចរបស់មន្ទីរដោះស្រាយ។ អាស្រ័យហេតុនេះ សូមឯកឧត្តម សាយ សំអាល់ ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់មេត្តាជ្រាប់ជាព័ត៌មានផងទាន.! ព្រោះអ្នកមានអំណាចពីអ្នកប្ដីប្រពន្ធ អាចសាងសង់សំណង់កាំជណ្ដើរ រំលោភលើដីចំណីផ្លូវសាធារណៈបានយ៉ាងរលូន ព្រោះមន្រ្តីក្រោមឱវាទរបស់ឯកឧត្តម មិនហ៊ានប៉ះនោះទេ៕ ដោយ: សួន ចំណាប់ ប្រចាំឧត្តរមានជ័យ

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1857 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
7169 នាក់
ខែនេះ :
23007 នាក់
3 ខែនេះ :
77626 នាក់
សរុប :
1661553 នាក់