ថ្ងៃសុក្រ ទី១៤ ខែកុម្ភៈ ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
មានវីដេអូ! ពិតជាខ្លាំងមែនលោកវរៈសេនីយ៍ត្រី តឹក សារឿន មេបញ្ជាការកងរាវុធហត្ថ អាងអំណាចនិងតួនាទីហ៊ានចាក់អាចម៍ដីលុបដីជាប់ចំណីបឹង និងសាងសងផ្ទះលំហែកាយមិនសុំច្បាប់អនុញ្ញាតពីអាជ្ញាធរស្រុក!
Sat,27 January 2024 (Time 12:18 PM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 218នាក់)


ខេត្តឧត្ដរមានជ័យ៖ បើយោងប្រភពពីប្រជាពលរដ្ឋដែលរស់នៅភូមិកោះថ្មីបានកំពុងរិះគន់ទៅលើលោកវរសេនីយ៍ត្រី តឹក សារឿនមេបញ្ជាការកងរាជអាវុធហត្ថស្រុកអន្លងវែងថាលោកអាចយកអាចម៍ដីចាក់លុបដីជាប់ចំណីបឹង និងសាងសង់ផ្ទះលំហែកាយបានទៀត ដែលទីតាំងនោះស្ថិតនៅក្នុងភូមិកោះថ្មី ឃុំអន្លង់វែង ស្រុកអន្លងវែង ខេត្តឧត្តរមានជ័យ តែបើប្រជាពលរដ្ឋគ្មានខ្សែគ្មានអំណាចដូចពួកយើងខ្ញុំមិនអាចយកអាចម៍ដីទៅចាក់លុបបឹងនេះបានទេ!។ ប្រជាពលរដ្ឋបានលើកឡើងថា មានតែរង់ចាំមើលចំណាត់ការរបស់មន្រ្តីអាជ្ញាធរមានសម្ថតកិច្ចជំនាញពាក់ព័ន្ធស្រុកខេត្ត ថាតើមានសមត្ថភាពចាត់វិធានការតាមផ្លូវច្បាប់ ទៅលើលោកវរសេនីយ៍ត្រី តឹក សារឿន មេបញ្ជាការកងរាជអាវុធហត្ថស្រុកអន្លង់វែង ដល់កម្រិតណា.? ព្រោះលោកវរសេនីយ៍ត្រីរូបនេះមិនបានចាត់ទុកច្បាប់ភូមិបាលក្នុងកែវភ្នែកនោះទេ។ នេះអាចបញ្ជាក់ឲ្យឃើញថា លោកវរសេនីយ៍ត្រី តឹក សារឿន អាងខ្លួនជាមេបញ្ជាការកងរាជអាវុធហត្ថ ចាក់អាចម៍ដីលុបដីជាប់ចំណីបឹងតាម៉ុក និងសាងសង់ផ្ទះលំហែកាយដោយខ្លួនឯង មិនបាច់សុំច្បាប់អនុញ្ញាតពីមន្រ្តីជំនាញពាក់ពន្ធ័នោះទេ។ តើលោកឧត្តមសេនីយ៍ត្រី លី ដារិទ្ធមេបញ្ជាការកងរាជអាវុធហត្ថខេត្តឧត្ដរមានជ័យ បានទទួលជ្រាប់ជាព័ត៌មាននេះដែរឬនៅពាក់ពន្ធ័និងលោកវរសេនីយ៍ត្រី តឹក សារឿន មេបញ្ជាការកងរាជអាវុធហត្ថស្រុកអន្លង់វែង ប្រើអំណាចតួនាទីចាក់អាចម៍ដីលុបជាប់ចំណីបឹងតាម៉ុកនិងសាងសង់ផ្ទះលំហែដោយចិត្តឯក ដោយមិនខ្ចីសុំច្បាប់អនុញ្ញាតពីមន្រ្តីជំនាញនិងអាជ្ញាធរស្រុកឡើយ។ សូមឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសមេត្តាចាត់កម្លាំងក្រោមឱវាទដាក់ការស៊ើបអង្កេតទៅលើលោកវរសេនីយ៍ត្រី តឹក សារឿន មេបញ្ជាការកងរាជអាវុធហត្ថស្រុកអន្លង់វែងផងទាន! ដែលលោក កំពុងពាក់ព័ន្ធទៅនិងរឿងចាក់អាចម៍ដីលុបដីចំណីបឹងតាម៉ុក និងសាងសងផ្ទះលំហែកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន ដោយមិនមានច្បាប់អនុញ្ញាតពីមន្រ្តីជំនាញ និងមិនមានការឯកភាពពីអភិបាលស្រុកអន្លង់វែង និងមន្ទីរពាក់ពន្ធ័ជុំវិញខេត្តនោះទេ។ ជាពិសេសសូមឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តនិងជាគណៈបញ្ជាការឯកភាពខេត្តមេត្តា ដាក់កម្លាំងមន្ត្រីជំនាញចុះត្រួតពិនិត្យទីតាំងនៅចំណុចភូមិកោះថ្មី ឃុំអន្លង់វែង ស្រុកអន្លងវែង ដែលត្រូវលោកវរសេនីយ៍ត្រី តឹក សារឿន មេបញ្ជាការកងរាជអាវុធហត្ថ បានចាក់អាចម៍លុបដីជាប់ចំណីបឹងតាម៉ុក និងបានសាងសង់ផ្ទះលំហែកាយ យ៉ាងស្គឹមស្កៃបែបនេះ តើត្រូវច្បាប់ដែរឬទេ ហើយទីតាំងនេះមានច្បាប់អនុញ្ញាតពីខាងណាខ្លះ ក្នុងការសាងសង់។ កាលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ ក្រុមការងារយើងខ្ញុំបានខលទៅលោកវលោកវរសេនីយ៍ត្រី តឹក សារឿន មេបញ្ជាការកងរាជអាវុធហត្ថស្រុកអន្លង់វែង ដើម្បីសុំការបកស្រាយបំភ្លឺតាមប្រពន្ធ័ទូរស័ព្ទ លោកបានបញ្ជាក់ថា លោកបានទិញដីនេះពីម្ចាស់ឈ្មោះសូនី ហើយបើចង់ជ្រាប់ច្បាស់អាចទៅជួបលោកនៅទីតាំងកងរាជអាវុធហត្ថ នឹងទៅសាកសួរលោក សូនី ទៅដឹងហើយ។ រីឯបុគ្គល់ឈ្មោះ សូនី បានបញ្ជាក់ថា ដីនេះបានប្រគល់ទៅលោក តឹក សារឿន ពិតមែន តែមិនបានលក់ដូរអីនោះទេ ព្រោះអីនេះជាកម្មសិទ្ធរបស់គាត់ គាត់មានប្លង់ ភូមិឃុំត្រឹមត្រូវនិងមានប្លង់ ០០១ ដែលនិស្សិតចុះវាស់វែងជូន។ ដោយឡែក លោក ងួន រិទ្ធី អភិបាលស្រុកអន្លង់វែង បានថ្លែងប្រាប់អ្នកសារព័ត៌មានយើងខ្ញុំអោយដឹងថា ការចាក់អាចម៍ដីនិងសាងសង់ផ្ទះលំហែកាយរបស់លោកវរសេនីយ៍ត្រីតឹក សារឿន មេបញ្ជាការកងរាជអាវុធហត្ថស្រុកអន្លង់វែង គ្មានការជូនដំណឹងសុំច្បាប់អនុញ្ញាតពីរអាជ្ញាធរស្រុកនោះទេ ហើយដីទាំងនេះក៏មិនបានកាត់ឈ្មោះឬមានលិខិតទិញលក់ហ្នឹង ផ្ទេរកម្មសិទ្ធិនៅឡើយទេ៕ ដោយ: សួន ចំណាប់ ប្រចាំខេត្តឧត្តរមានជ័យ

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចកិច្ចការអាទិភាព ៣ ឱ្យអង្គសន្និបាតក្រសួងមហាផ្ទៃ រិះរកវិធីសាស្រ្តពង្រឹងគុណភាពបន្ថែមលើភារកិច្ចស្នូល! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ ប្រាសាទបុរាណបន្ទាយឆ្មារ គឺជាសម្បត្តិដ៏មានតម្លៃសម្រាប់ប្រទេសជាតិ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ទីស្នាក់ការធ្វើលិខិតឆ្លងដែនខេត្តសៀមរាប ផ្ដល់សេវាជូនពលរដ្ឋ បានជាង ២ពាន់នាក់ហើយ! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

មុខសញ្ញាជនសង្ស័យ០៩នាក់ ដែលធ្វើសកម្មភាពកាប់អ្នកដឹកបាយប្លន់យកម៉ូតូនៅមុខហាង សុធារ៉ា ប្តូរប្រាក់ ត្រូវនគរបាលចាប់ខ្លួនបញ្ជូនទៅតុលាការខេត្តហើយ.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

សេចក្តីបំភ្លឺព័ត៌មាន ជុំវិញការចុះផ្សាយព័ត៌មានមិនពិតរបស់គណនីហ្វេសប៊ុក Poipet Town BMC ថាមានករណីប្លន់កន្លែងវេរលុយនៅដីថ្មី (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
79 នាក់
ម្សិលមិញ :
526 នាក់
សប្តាហ៍នេះ :
4148 នាក់
ខែនេះ :
31975 នាក់
3 ខែនេះ :
76493 នាក់
សរុប :
1611533 នាក់