ខេត្តបន្ទាយមានជ័យ៖ បន្ទាប់ពីមានសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃ ពាក់ព័ន្ធនឹងការផ្សព្វផ្សាយស្លាកយីហោអនឡាញតាមដងផ្លូវសាធារណៈក៏ដូចជាតាមយានយន្តគ្រប់ប្រភេទនៅក្នុងក្រុងប៉ោយប៉ែតកន្លងមកនោះ លោកឧត្តមសេនីយ៍ទោសិទ្ធ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដាក់បទបញ្ជាឲ្យកម្លាំងអធិការដ្ឋានចុះអនុវត្តនូវភារកិច្ចនេះជាបន្ទាន់ កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ម្សិលមិញនេះ។ លោកវររៈសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតបានដឹកនាំកម្លាំង រួមមានលោកអធិការរង បោន ភត្រា លោកមេប៉ុស្តិ៍ទាំង ០៥ សង្កាត់ នៅក្នុងក្រុងប៉ោយប៉ែត ចុះធ្វើការអប់រំដល់បងប្អូនពលរដ្ឋ ដែលបិទស្លាកយីហោអនឡាញតាម យានយន្តគ្រប់ប្រភេទ អោយបក់ចោលភ្លាមៗតែម្តង ក្នុងនោះសមត្ថកិច្ចបានទុកពេលវេលាឲ្យចំនួន១១ថ្ងៃ ដើម្បីអោយបកស្លាកយីហោអនឡាញចេញពីមធ្យោបាយយានយន្តរបស់ខ្លួន ដល់ថ្ងៃផុតកំណត់នៃការជូនដំណឹងនេះ សមត្ថកិច្ចនិងអនុវត្តចាត់ការតាមច្បាប់៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក សុខ វុទ្ធី និងភរិយា តាំង សុខមុំ បាននាំយកគ្រឿង ឧបភោគ បរិភោគ ថវិកា ចែកជូនដល់ចាស់ជរា ជនពិការ ទីទាល់ក្រ ប្រមាណ ១០ គ្រួសារជាង នៅភូមិបឹងជង្រុកសម្តេចតេជោ ឈ្នះ! ឈ្នះ! (ប៉ោយប៉ែតប៉ុស្តិ៍)
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ផ្ញើសារលិខិតចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារសពលោក ពៅ នេពីន (ប៉ោយប៉ែតប៉ុស្តិ៍)
តើអ្វីទៅជា «ផែនការយុទ្ធសាស្ត្របង្កើនចំនួនស្រ្តីក្នុងមុខតំណែងគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ»? (ប៉ោយប៉ែតប៉ុស្តិ៍)
ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានក្រុងប៉ោយប៉ែត និងលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត ដឹកនាំក្រុមកាងារបើកកិច្ចប្រជុំពិភាក្សា រៀបចំ ពិធី ពិសារ អាហារសាមគ្គី នៅក្នុងបរិវេណបុរី ដឹផាក នាថ្ងៃទី១០ខាងមុខនេះ ដើម្បីចូលរួមអបអរសាទរ ថ្ងៃរំលឹកដឹងគុណ ខួបលើកទី៤៦ នៃទិវាថ្ងៃជ័យជម្នះ ៧មករា ១៩៧៩-៧មករា ២០២៥ (ប៉ោយប៉ែតប៉ុស្តិ៍)
សេចក្តីប្រកាសព័ត៌មាន ជុំវិញការចុះផ្សាយរបស់ Tik Tok ឈ្មោះ dr_rann ដែលបានបង្ហោះព័ត៌មានមិនពិត រូបភាពវីដេអូមានខ្លឹមសារថា “ផ្ទុះអាវុធនៅប៉ោយប៉ែត” (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា