ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
លោក​ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ន បញ្ជាអោយមន្ត្រី​ក្រោមឱវាទតាមដាន​បន្ត ក្រោយ​ពី​លោក ផែង វណ្ណៈ ថា​ «​ឌី​អិន​ស្ប៉ា និង​ម៉ាស្សា​»​បង្កប់​ល្បែងស៊ីសង, ប៉ុន្តែ​! អាជ្ញាធរ​ខណ្ឌ​៧​មក​រា ថា​អត់.!!!
Sat,24 February 2024 (Time 12:57 PM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 210នាក់)


ភ្នំពេញ៖ លោក​ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ កាលពីថ្ងៃ​ទី​២៣ ខែកុម្ភៈ ឆ្នាំ​២០២៤ បាន​បញបញ្ជាអោយមន្ត្រី​ជំនាញ​តាមដាន​បន្ត​ហើយ,,, ក្រោយ​ពី​លោក ផែង វណ្ណៈ ថា ទីតាំង​ «​ឌី​អិន​ស្ប៉ា និង​ម៉ាស្សា​»​ មាន​បង្កប់​ល្បែងស៊ីសង​ខុសច្បាប់​នៅ​ខាងក្នុង,,, ក៏ប៉ុន្តែ​! បែរជា​កងកម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​៧​មក​រា បាន​ចុះ​ដល់ទី​តាំង និង​ត្រួតពិនិត្យ​ជាក់ស្ដែង​ថា​គ្មាន​សម្ភារ​អ្វី​ពាក់ព័ន្ធ​ល្បែងស៊ីសង​នោះ​ទេ គឺ​ពុំ​ដូច​ការ​ចុះ​ផ្សាយ​នោះ​ឡើយ​។ ដែល​ការ​ចុះ​ត្រួតពិនិត្យ​របស់​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​៧​មក​រា​នេះ ត្រូវ​បាន​លោក ផែង វណ្ណៈ ហៅ​ថា ជា​ក្រុម​សម្ដែង បោកប្រាស់​ថ្នាក់លើ ។ សូម​ជម្រាប​ថា កាលពី​រសៀល​ថ្ងៃ​ទី​២១ ខែកុម្ភៈ លោក ផែង វណ្ណៈ បាន​បង្ហោះ​រូបភាព​ទីតាំង​ ឌី​អិន​ស្ប៉ា និង​ម៉ាស្សា និង​សរសេរ​ថា៖ «​មុន​នេះ​ប្រជាពលរដ្ឋ​រាយការណ៍​មក​ថា ក្លិប​ម៉ាស្សា ឌី​អិន ស្ថិត​ផ្លូវ​១៧១ សង្កាត់​វាលវង់ ខណ្ឌ​៧​មក​រា មាន​លួច​បង្កើត​ល្បែងស៊ីសង​ខុសច្បាប់ ដែល​មាន​មេ​វង់​ឈ្មោះ សា​រ៉ាត់ ជា​អ្នក​ចាត់ចែង​។ សូម​សមត្ថកិច្ច និង​អាជ្ញាធរ​មូលដ្ឋាន មេត្តា​ពិនិត្យ​មើល​ករណី​នេះ​ផង តើ​មាន​លួចលាក់​បើក​ល្បែងស៊ីសង​ពិតប្រាកដ ឬ​យ៉ាងណា ?​» ។ ក្រោយ​ពី​មាន​បណ្ដាញ​សង្គម​បាន​បង្ហោះ​ជា​សាធារណៈ​ថា ទីតាំង​ ឌី​អិន​ស្ប៉ា និង​ម៉ាស្សា មាន​បង្កប់​ល្បែងស៊ីសង​ខុសច្បាប់​នៅ​ខាងក្នុង ​រួច​មក,,, នៅ​រសៀល​ថ្ងៃ​ទី​២១ កុម្ភៈ ដ៏ដែល​នោះ មានការ​បញ្ជា​ពី​លោក ថេ​ង សុ​ថុ​ល អភិបាល នៃ​គណៈ​អភិបាល​ខណ្ឌ​៧​មក​រា បាន​ចាត់អោយលោក កេ​ត ឧត្តម អភិបាលរង​ខណ្ឌ ដឹកនាំ​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ ចុះ​ត្រួតពិនិត្យ​ផ្ទាល់​តែ​ម្ដង នៅ​ចំណុច​ទីតាំង ឌី​អិន​ស្ប៉ា និង​ម៉ាស្សា ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវលេខ​១២២ កែង​ផ្លូវ​លេខ​១៧១ សង្កាត់​មិត្តភាព ខណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ តែ​ពុំ​មាន​អ្វី​ពាក់ព័ន្ធ​បទល្មើស​ល្បែងស៊ីសង​ទេ ពោល​គឺ​ពុំ​មាន​ដូច​ការ​ចុះ​ផ្សាយ​នោះ​ឡើយ ។ នៅ​ក្នុង​ប្រតិបត្តិការ​ចុះ​ត្រួតពិនិត្យ​នេះ​ផង​ដែរ អាជ្ញាធរ​បាន​អប់រំ​ណែនាំ​ដល់​ម្ចាស់​គ្រប់គ្រង​ទីតាំង និង​បាន​ធ្វើការ​កិច្ចសន្យា​ចំពោះ​មុខ​ជាមួយ​សមត្ថកិច្ច ហាម​មិនអោយមាន​បង្កប់​ល្បែងស៊ីសង​គ្រប់​ប្រភេទ និង​បទល្មើស​ផ្សេង​ៗ ដែល​ខុសច្បាប់ ការ​ជួញដូរ​មនុស្ស និង​សារធាតុ​ញៀន​ជាដើម​។ ក្នុង​ករណីមិន​អនុវត្ត​តាម​កិច្ចសន្យា​អាជ្ញាធរ និង​អនុវត្ត​តា​មតិ​វិធី​ច្បាប់។ បន្ទាប់​ពី​អាជ្ញាធរ​ខណ្ឌ​៧​មក​រា ចុះ​ត្រួតពិនិត្យ រក​មិនឃើញ​បទល្មើស​ល្បែងស៊ីសង​នោះ នៅ​ថ្ងៃ​ទី​២២ កុម្ភៈ លោក ផែង វណ្ណៈ បាន​បញ្ជាក់​ថា «​អាជ្ញាធរ​ខណ្ឌ​៧​មក​រា លេង​ខូច​គេ​ណាស់ ពេល​ខ្ញុំ​ផ្សាយ​ថា ក្លិប ឌី​អិន ម៉ាស្សា លួចលាក់​បើក​ល្បែងស៊ីសង​ខុសច្បាប់ មន្ត្រី​ខណ្ឌ​ទូរ​ស័ព្ទ​ប្រាប់​អោយ​រើ​ចេញ​មុន​កន្លះ​ម៉ោង​។ បន្ទាប់​ពី​រើ​អស់ហើយ ទើប​គេ​នាំ​គ្នា​ទៅ​សម្ដែង​នៅ​ក្លិប​ម៉ាស្សា​នោះ​ថា អត់​មាន​លេង​ទេ​។ បន្ទាប់​ពី​ចុះ​ថត​សម្ដែង​រួច ចេញ​មក​វិញ មេបន​ល្បែងស៊ីសង ឈ្មោះ សា​រ៉ាត់ អតីត​កងទ័ពអាកាស ចូល​មក​បើក​លេង​វិញ រហូត​ដល់​យប់​ជ្រៅ​។ ប្រយ័ត្ន​ខ្ញុំ​យក​វី​ដេ​អូ​ទៅ​គប់​កណ្ដាល​មុខ​វើ​យ​។ ខ្ញុំ​មិន​ទម្លាប់​ផ្សាយ​ព័ត៌មាន​មិន​ពិត​ទេ​បាទ​។ ក្រុម​សម្ដែង បោកប្រាស់​ថ្នាក់លើ​» ។ លោក ផែង វណ្ណៈ លើក​ឡើង​ថា «​អាណត្តិ​នេះ​ហើយ មិន​គួរ​មាន​មន្ត្រីឃុបឃិត​ជាមួយ​មេ​ល្បែងស៊ីសង​ខុសច្បាប់​ទេ​។ ខំ​សម្ដែង​បិទ​បាំង​អំពើអាក្រក់ ចង់​វាយបក​មក​ខ្ញុំ​ថា ខ្ញុំ​ផ្សាយ​ព័ត៌មាន​មិន​ពិត​។ មន្ត្រី​ធន់​នេះ ស្គាល់​ខ្ញុំ​តិច​ពេក​ហើយ បើ​មិន​ច្បាស់ មិន​ផ្សាយ​ទេ​» ។ ផែង វណ្ណៈ ឲ្យ​ដឹង​ទៀត​ថា ចង់​បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់ ជា​បទ​ពិសោធន៍​ខ្ញុំ សូមកុំ​ប្រាប់​ដំណឹង​ទៅ​អាជ្ញាធរ​អោយ​ដឹង​មុន គឺ​ប្រើ​កម្លាំង​ផ្សេង ចុះ​ព័ទ្ធ​ជាប់​ទីតាំង ហើយ​ចាំ​ប្រាប់​អាជ្ញាធរ​មូលដ្ឋាន​តាម​ក្រោយ បើ​មិន​អ​ញ្ចឹ​ង​ទេ ចាប់​មិន​បាន​ទេ ព្រោះ​ដាក់​ខែ​ស្ទើរ​គ្រប់​ៗ​គ្នា។ គួរ​បញ្ជាក់​ផង​ដែរ កាលពី​ថ្ងៃ​ទី​១៤ ខែកុម្ភៈ ឆ្នាំ ២០២៤ កន្លង​មកនេះ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចេញ​បញ្ជា​ឲ្យ​អភិបាល​រាជធានី​-​ខេត្ត​ទាំងអស់ នៅ​ទូ​ទាំង​ប្រទេស ត្រួតពិនិត្យ​ជា​បន្ទាន់ លើ​ទីតាំង​ល្បែង​ផ្សងសំណាង និង​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ ត្រូវ​តែ​បង្ក្រាប ។ ជាមួយ​គ្នា​នេះ​ដែរ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​១៤ ខែកុម្ភៈ ឆ្នាំ​២០២៤ ក៏​បានដាក់​បញ្ជា​ឱ្យ​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ ក៏​ដូច​ជា​ប្រធាន​ផ្សារ​ទាំង​២៥ គឺ​មិន​អនុញ្ញាត​ឱ្យ​មាន​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ​បន្ត​មាន នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​ឡើយ៕

ព័ត៌មានគួរចាប់អារម្មណ៍

តាមរយៈការចង្អុលបង្ហាញផ្ទាល់របស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ប្រើរយៈពេលវេលាចំនួន៣ម៉ោងប៉ុណ្ណោះ ដោះស្រាយវិវាទដីធ្លី១៨ឆ្នាំជូនប្រជាពលរដ្ឋបានបញ្ចប់ហើយនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

មន្ត្រី បន្តផ្តល់អត្តសញ្ញាណប័ណ្ណ ជិត ១ម៉ឺនសន្លឹក និងសេវាអត្តសញ្ញាណកម្ម ជាង ២ម៉ឺនសេវាទៀត ជូនប្រជាពលរដ្ឋ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតនាំយកអំណោយនិងថវិកាផ្ដល់ជូនស្ត្រីម្នាក់ដែលមានជំងឺប្រចាំកាយ ជាជំងដឹមហារីក សុដន់ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ទេព រដ្ឋា នាំថវិកាចំនួន ១,៥០០,០០០រៀល របស់លោកឧត្តមសេនីយ៍ទោស្នងការប្រគល់ជូនគ្រួសារសពលោក អនុសេនីយ៍ត្រី ហូ ឧត្តម មន្រ្តីប៉ុស្តិ៍នគរបាលទានកាំដែលបានទទួលមរណៈភាព (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ខ្ចីម៉ូតូជិះមួយភ្លេតយកទៅលក់ដើរលេងស៊ីចាយអស់ ត្រូវម្ចាស់ប្តឹងសមត្ថកិច្ចចាប់ខ្នោះ.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1155 នាក់
ម្សិលមិញ :
518 នាក់
សប្តាហ៍នេះ :
6063 នាក់
ខែនេះ :
19284 នាក់
3 ខែនេះ :
71182 នាក់
សរុប :
1559351 នាក់