ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
អាជ្ញាធរជាតិអប្សរា ចេញសេចក្តីបំភ្លឺច្រានចោលការចោទប្រកាន់ដែលថា បានទាមទារប្រាក់២លានដុល្លារ ពីលោកស្រី លី អ៊ុំអេង ជាថ្នូរនឹងការប្រគល់ដីជាង៧ហិកតានៅតំបន់ឃ្យុងយូ.!!!
Sat,24 February 2024 (Time 05:21 PM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 201នាក់)


ខេត្តសៀមរាប៖ អាជ្ញាធរជាតិអប្សរា ចេញសេចក្តីបំភ្លឺច្រានចោលការចោទប្រកាន់ដែលថា បានទាមទារប្រាក់២លានដុល្លារ ពីលោកស្រី លី អ៊ុំអេង ជាថ្នូរនឹងការប្រគល់ដីជាង៧ហិកតានៅតំបន់ឃ្យុងយូ។ នេះបើយោងតាមលិខិតបំភ្លឺ របស់អាជ្ញាធរជាតិអប្សរលេខ ១៣៦/២៤ ដែលទីភ្នាក់ងារសារព័ត៌មាន គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ទទួលបានកាលពីរសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្មាំ២០២៤។ លិខិតរបស់អាជ្ញាធរជាតិអប្សរា ឱ្យដឹងថា «កាលពីថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថានីយ៍ទូរទស្សន៍ ខេមរា អេហ្វប៊ី ធីវី អនឡាញ (Khemra FB TV Station Online) បានផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធនឹងបញ្ហាដីធ្លី ០៩ ក្បាលដី ទំហំសរុប ៧,៧៣ ហិចតា ស្ថិតនៅ តំបន់បុរីសណ្ឋាគារ ក្នុងភូមិសាស្ត្រ ភូមិចុងកៅស៊ូ (បច្ចុប្បន្នភូមិធ្លកអណ្តូង) និងភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុង សៀមរាប ខេត្តសៀមរាប ដោយបានផ្សព្វផ្សាយថា អាជ្ញាធរជាតិអប្សរាបានទាមទារប្រាក់ចំនួនពីរលានដុល្លារ សហរដ្ឋអាមេរិក ពីលោកជំទាវ លី អ៊ុំអេង ជាថ្នូរនឹងការប្រគល់ដីខាងលើនេះ និងថាអាជ្ញាធរជាតិអប្សរាបានឃុបឃិតគ្នាជាមួយស្ថាប័នសាលាដំបូងខេត្តសៀមរាប យកដីរបស់លោកជំទាវ លី អ៊ុំអេង ប្រគល់ទៅឱ្យសាលាដំបូងខេត្តសៀមរាប ដើម្បីធ្វើជាទីតាំងសាលាដំបូងខេត្តសៀមរាបថ្មី»។ លិខិតដដែលបន្តថា «ដើម្បីចៀសវាងការភ័ន្តច្រឡំមកលើស្ថាប័នអាជ្ញាធរជាតិអប្សរា ក៏ដូចជាថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា និងជាការឆ្លើយតបចំពោះការអត្ថាធិប្បាយរបស់ពិធីករ និងជាអគ្គនាយក ស្ថានីយ៍ទូរទស្សន៍ ខេមរា អេហ្វប៊ី ធីវី អន ឡាញ (Khemra FB TV Station Online) ជាពិសេសទៅការលើកឡើងរបស់លោកជំទាវ លី អ៊ុំអេង »។ លិខិតដដែលបន្ថែមថា « អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា សូមធ្វើការបំភ្លឺជូនសាធារណជនឱ្យបានជ្រាបដូចខាងក្រោម៖ ១- លោកជំទាវ លី អ៊ុំអេង បានប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក និងទូរទស្សន៍អនឡាញ ផ្សព្វផ្សាយចោទប្រកាន់ដោយគ្មានមូលដ្ឋាន និងទម្លាក់កំហុសដោយអសុទ្ធចិត្ត មកលើអាជ្ញាធរ ជាតិអប្សរា ពាក់ព័ន្ធនឹងបញ្ហាដីធ្លី ០៩ក្បាលដីខាងលើ ចំនួន ០៣ (បី) លើករួចមកហើយ (រួមទាំង លើកនេះ) ហើយដែលកន្លងមក អាជ្ញាធរជាតិអប្សរា ក៏បានបំភ្លឺជូនសាធារណជនចំនួន ០២ (ពីរ) លើករួចមកហើយផងដែរ តាមរយៈសេចក្តីបំភ្លឺលេខ ៦៦៦/១៩ រប.សបក ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ និងសេចក្តីប្រកាសព័ត៌មានលេខ ៥៣០/២១ របសបក.ចុះថ្ងៃទី១១ ខែសីហា ឆ្នាំ ២០២១ របស់អាជ្ញាធរជាតិអប្សរា ដូចមានជូនភ្ជាប់មកជាមួយ។ ២- ដីធ្លីទាំង ០៩ ក្បាលដីខាងលើនេះ ត្រូវបានរាជរដ្ឋាភិបាលសម្រេចរួចហើយថា ឱ្យចុះបញ្ជីចេញ បណ្ណកម្មសិទ្ធិ ជាកម្មសិទ្ធិឯកជនរបស់រដ្ឋ តាមរយៈសេចក្តីជូនដំណឹងលេខ ១៣៨៣ សជណ.អវ ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨។ រាល់ពាក្យបណ្ដឹង និងពាក្យសុំនានារបស់លោកជំទាវ លី អ៊ុំអេង ទៅស្ថាប័នផ្សេងៗ រួមមានក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អាជ្ញាធរជាតិដោះស្រាយ ទំនាស់ដីធ្លី និងស្ថាប័នតុលាការគ្រប់ជាន់ថ្នាក់ (សាលាដំបូង សាលាឧទ្ធរណ៍ និងតុលាការកំពូល) សុទ្ធតែត្រូវបានសម្រេចបដិសេធ និងលើកចោល។ រាជរដ្ឋាភិបាលបានសម្រេចផ្តល់ទីតាំងដីមួយ កន្លែងទំហំ ១៨.១៥៨ ម៉ែត្រការ៉េ របស់អាជ្ញាធរជាតិអប្សរា ស្ថិតនៅក្នុងតំបន់បុរីសណ្ឋាគារ ក្នុងភូមិ សាស្ត្រភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ជូនក្រសួងយុត្តិធម៌ សម្រាប់ សាងសង់អគារសាលាឧទ្ធរណ៍តំបន់ សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តសៀមរាប តាមរយៈសេចក្តីជូនដំណឹងលេខ ២០២ សជណ.អវ ចុះថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ ដើម្បីជាប្រយោជន៍សាធារណៈ បំរើឱ្យវិស័យយុត្តិធម៌។ ៣- ជានិច្ចកាល អាជ្ញាធរជាតិអប្សរាបានខិតខំគ្រប់គ្រង និងការពារដីធ្លីរបស់រដ្ឋនៅក្នុងតំបន់បុរីសណ្ឋាគារ ស្របតាមអនុក្រឹត្យលេខ១៥៨ អនក្រ.បក ចុះថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦ របស់រាជរដ្ឋាភិបាល។ អាជ្ញាធរជាតិអប្សរាពុំមានសិទ្ធិអំណាចក្នុងការចាត់ចែង ឬប្រគល់ជាកម្មសិទ្ធិនូវដីធ្លីរបស់រដ្ឋទៅឱ្យបុគ្គលឯកជនឡើយ ហើយក៏ពុំមានករណីដែលថ្នាក់ដឹកនាំ ឬមន្ត្រីអាជ្ញាធរជាតិអប្សរា បានទាមទារ ឬស្នើសុំប្រាក់ចំនួនពីរលានដុល្លារសហរដ្ឋអាមេរិក ពីលោកជំទាវ លី អ៊ុំអេង ជាថ្នូរនឹងការប្រគល់ដីខាងលើ ឬបានឃុបឃិតគ្នាជាមួយអតីតប្រធានសាលាដំបូងខេត្តសៀមរាប ប្រគល់ដីខាងលើ (មួយផ្នែក) យកទៅធ្វើអគារសាលាដំបូងខេត្តសៀមរាប ដូចការលើកឡើងរបស់លោកជំទាវ លី អ៊ុំអេង ដែរ»។ លិខិតរបស់អាជ្ញាធរជាតិអប្សរាបានបញ្ជាក់នៅក្នុងចំណុចទី៤ថា « ដោយពិនិត្យឃើញថា ការផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធនឹងបញ្ហាដីធ្លីខាងលើ មានលក្ខណៈបំភ្លៃការពិត និងញុះញង់ឱ្យមានការរើសអើងមកលើថ្នាក់ដឹកនាំ និងមន្ត្រីអាជ្ញាធរជាតិអប្សរា ម្តងហើយម្តងទៀត ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិនាមរបស់ស្ថាប័ន ក៏ដូចជាកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា អាជ្ញាធរជាតិអប្សរា សម្រេចថានឹងចាត់វិធានការទៅតាមផ្លូវច្បាប់ដោយគ្មានការលើកលែងឡើយ»។ នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ អង្គភាពសារព័ត៌មាន គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ នៅមិនទាន់ទទួលបានការបំភ្លឺពីលោកជំទាវ លី អ៊ុំអេង បាននៅឡើយទេ ដោយខលមិនចូលហើយអង្គភាពយើងខ្ញុំនឹងរង់ចាំទទួលការបំភ្លឺពីភាគីពាក់ព័ន្ធជុំវិញករណីនេះ នៅរៀងរាល់ម៉ោងធ្វើការ៕

ព័ត៌មានគួរចាប់អារម្មណ៍

មន្ត្រី បន្តផ្តល់អត្តសញ្ញាណប័ណ្ណ ជិត ១ម៉ឺនសន្លឹក និងសេវាអត្តសញ្ញាណកម្ម ជាង ២ម៉ឺនសេវាទៀត ជូនប្រជាពលរដ្ឋ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតនាំយកអំណោយនិងថវិកាផ្ដល់ជូនស្ត្រីម្នាក់ដែលមានជំងឺប្រចាំកាយ ជាជំងដឹមហារីក សុដន់ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ទេព រដ្ឋា នាំថវិកាចំនួន ១,៥០០,០០០រៀល របស់លោកឧត្តមសេនីយ៍ទោស្នងការប្រគល់ជូនគ្រួសារសពលោក អនុសេនីយ៍ត្រី ហូ ឧត្តម មន្រ្តីប៉ុស្តិ៍នគរបាលទានកាំដែលបានទទួលមរណៈភាព (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ខ្ចីម៉ូតូជិះមួយភ្លេតយកទៅលក់ដើរលេងស៊ីចាយអស់ ត្រូវម្ចាស់ប្តឹងសមត្ថកិច្ចចាប់ខ្នោះ.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសជនជាតិឥណ្ឌូនេស៊ីម្នាក់ប្រទះឃើញស្លាប់ក្នុងផ្ទះជួល សមត្ថកិច្ចសន្និដ្ឋានថា ដេកគាំងបេះដូងស្លាប់ នៅក្រុងប៉ោយប៉ែត (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
670 នាក់
ម្សិលមិញ :
518 នាក់
សប្តាហ៍នេះ :
5578 នាក់
ខែនេះ :
18799 នាក់
3 ខែនេះ :
70697 នាក់
សរុប :
1558866 នាក់