ភ្នំពេញ៖ យោងតាមផេកផ្លូវការរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបង្ហោះសារនារសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ សម្តែងការកោតសរសើរ និងថ្លែងអំណរគុណដល់កម្លាំងចម្រុះ ក្នុងសកម្មភាពពន្លត់អគ្គិភ័យឆាបឆេះរោងចក្រ អ ជី ហ្វ៊ូតវែរ នៅស្រុកអង្គស្នួល ខេត្តកណ្តាល ដោយភ្ជាប់ខ្លឹមសារទាំងស្រុងដូច្នេះថា ៖ ក្នុងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងជាសមាជិករាជរដ្ឋាភិបាល ១រូប ខ្ញុំសូមសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងប្រកបដោយការលះបង់របស់កម្លាំងចម្រុះ ក្នុងសកម្មភាពពន្លត់អគ្គិភ័យឆាបឆេះរោងចក្រ អ ជី ហ្វ៊តវែរ ស្ថិតក្នុងភូមិស្វាយជ្រុំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល កាលពីម៉ោង ៤:៣០រសៀល ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤។ បើទោះបីសកម្មភាពពន្លត់អគ្គិភ័យនេះ មិនបានទប់ស្កាត់ការឆាបឆេះអគាររោងចក្របានទាំងស្រុងក្តី ក៏ប៉ុន្តែកម្លាំងចម្រុះ ពិតជាបានខិតខំប្រឹងប្រែងអស់កម្លាំងកាយចិត្ត និងតាមជំនាញរៀងៗខ្លួន ក្នុងការទប់ស្កាត់មិនឱ្យបន្តឆាបឆេះទៅដល់ផ្ទះបងប្អូនប្រជាពលរដ្ឋដែលនៅជាប់រោងចក្រ ពិសេសគ្រោះអគ្គិភ័យនេះ មិនបណ្តាលឱ្យមានអ្នករងរបួស ឬក៏បាត់បង់អាយុជីវិតឡើយ។ ជាមួយគ្នានេះ ក្នុងសកម្មភាពពន្លត់អគ្គិភ័យដ៏សន្ធោសន្ធៅនេះ កម្លាំងចម្រុះបានប្រើរយៈពេលអស់ជាច្រើនម៉ោង និងប្រើរថយន្តពន្លត់អគ្គិភ័យ រហូតទៅដល់ ៥២គ្រឿង ដោយប្រើទឹកអស់ជិត ៥០០ឡាន រហូតដល់ម៉ោង ១:៣៥នាទី រំលងអាធ្រាត្រឈានចូលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ ទើបអាចគ្រប់គ្រងស្ថានភាពបាន ១០០%។ ហើយរហូតមកដល់ពេលនេះ ក្រុមការងារ ជាពិសេសកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការ បាននិងកំពុងស្ថិតនៅកន្លែងកើតហេតុ ដើម្បីបន្តគ្រប់គ្រងស្ថានការណ៍ ក៏ដូចជាពន្លត់ភ្លើងដែលនៅសេសសល់ឱ្យអស់ទាំងស្រុង កុំឱ្យមានការកកើតករណីអគ្គិភ័យបន្តទៀត។ ជាមួយគ្នានេះដែរ ខ្ញុំក៏សូមសម្តែងនូវការចូលរួមរំលែកទុក្ខលំបាកប្រកបដោយក្តីសោកស្តាយជាពន់ពេកជាមួយម្ចាស់រោងចក្រ និងថ្នាក់ដឹកនាំ ព្រមទាំងបងប្អូនកម្មករ កម្មការិនីទាំងអស់ ដែលរងគ្រោះដោយឧប្បទ្ទវហេតុគ្រោះអគ្គិភ័យនេះ ដែលបណ្តាលឱ្យខូចខាតទ្រព្យសម្បត្តិជាច្រើនសន្ធឹកសន្ធាប់ និងបាត់បង់ការងារជាដើម។ ឆ្លៀតក្នុងឱកាសនេះដែរ ខ្ញុំសូមអំពាវនាវដល់ពុកម៉ែ បងប្អូនជនរួមជាតិទូទាំងប្រទេស សូមបង្កើននូវស្មារតីប្រុងប្រយត្នខ្ពស់ចំពោះគ្រោះអគ្គិភ័យគ្រប់ទីកន្លែង ទាំងនៅក្នុងផ្ទះ ផ្សារ សាលារៀន រោងចក្រ សហគ្រាសអាជីវកម្ម ទីតាំងសាធារណៈផ្សេងៗ ស្រែ ចំការ និងព្រៃឈើជាដើម ជាពិសេសក្នុងស្ថានភាពដែលប្រទេសយើង កំពុងតែស្ថិតក្នុងរដូវក្ដៅ។ ជាមួយគ្នានេះ សូមឱ្យកម្លាំងពន្លត់អគ្គិភ័យទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បន្តត្រៀមលក្ខណៈប្រតិបត្តិការផ្ដល់សេវាជួយសង្គ្រោះជូនប្រជាពលរដ្ឋ ឱ្យបានទាន់ពេលា ដើម្បីរួមគ្នាសម្រេចគោលដៅរួម គឺ«ធ្វើអ្វីៗដើម្បីផ្ដល់ភាពកក់ក្ដៅជូនប្រជាពលរដ្ឋ»៕
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា