ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយ មានជ័យ ដឹកនាំដោយលោក យឹម ប៊ុនរ៉ុម ប្រធានមន្ទីរ បានបន្តចុះត្រួតពិនិត្យស្ថានភាពទឹកដែលបានបើកបង្ហូរពីអាងត្រពាំងថ្ម ដើម្បីឱ្យប្រជាពលរដ្ឋក្នុងស្រុកព្រះនេត្រព្រះប្រើប្រាស់ប្រចាំថ្ងៃ
Tue,19 March 2024 (Time 11:57 PM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 241នាក់)


ខេត្តបន្ទាយមានជ័យ៖ នៅថ្ងៃអង្គារ ១០កើត ខែផល្គុន ឆ្នាំថោះ បញ្ចាស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី ១៩ ខែមីនា ឆ្នាំ២០២៤ ដោយបានទទួលបទបញ្ជា ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម ឯកឧត្តម ឈា ប៊ុនរិទិ្ឋ រដ្ឋលេខាធិការប្រចាំការ នៃក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាដោយផ្ទាល់ ដល់មន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ បន្តយកចិត្តទុកដាក់ខ្ពង់ ក្នុងការជួយដោះស្រាយបង្ហូរទឹកពីអាងត្រពាំងថ្ម មកជួយសង្រ្គោះផ្តល់ទឹកប្រើប្រាស់ ជូនដល់ប្រជាពលរដ្ឋ ចំនួន៨ភូមិ ក្នុងឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ ដូច្នេះក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយម ដឹកនាំដោយលោក យឹម ប៊ុនរ៉ុម ប្រធានមន្ទីរ បានសហការជាមួយសហគមន៍ ចុះធ្វើការកាយផ្លូវទឹកដើម្បីបន្ថែមល្បឿនទឹកហូរនៅអូរភូមិរំដួល ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ។ ខណៈពេលនេះអូរក្នុងភូមិរំដួលត្រូវបានទទួលទឹកពីអាងត្រពាំថ្ម ដែលបានបង្ហូរមក មានចម្ងាយ ២៥គ.ម សម្រាប់ឱ្យប្រជាពលរដ្ឋក្នុងឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះចំនួន ៨ភូមិ ប្រើប្រាស់ប្រចាំថ្ងៃ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2239 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
7551 នាក់
ខែនេះ :
23389 នាក់
3 ខែនេះ :
78008 នាក់
សរុប :
1661935 នាក់