ក្រុងប៉ោយប៉ែត៖ កាលពីវាលាម៉ោង០៥ជាងទាបភ្លឺឈានចូលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍បុកបន្តកន្ទុយគ្នា បង្កអោយមនុស្សរងរបួសធ្ងន់ស្រាល៤នាក់ និងថែមទាំងបង្កការកកស្ទះចរាចរណ៍អស់រយៈពេលជាច្រើនម៉ោង ដែលហេតុការណ៍នេះកើតឡើងត្រង់ចំណុចដើមពោធិ៍លោកយាយម៉ៅ លើផ្លូវជាតិលេខ៥ ស្ថិតភូមិអណ្តូងថ្មមាស សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ តាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថា មិនដំបូងគេឃើញមានរថយន្តតូយាតាព្រូស ពណ៌ឈាមជ្រូក មួយគ្រឿង បានបើកបរពីទិសខាងកើតមកទិសខាងលិច ក្នុងល្បឿនលឿន បានរ៉េចង្កូតទៅបុករថយន្តតូយាតាធុនត្រា ពណ៌សពេញទំហឹង ហើយរុលទៅបុកគោយន្តកន្ត្រៃដឹកធុងបាសពេញ ដែលបើកបរបញ្ច្រាស់ទិសគ្នាពីលិចទៅទិសខាងកើត បណ្តាលអោយមានអ្នករងគ្រោះ៤នាក់ របួសធ្ងន់ម្នាក់ ជាស្ត្រី។ ក្រោយកើតហេតុ លោកវរៈសេនីយ៍ ឈឿន ប៊ុនថា អធិការរងផ្នែកនគរបាលចរាចរណ៍ក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងចុះមកអន្តរាគមន៍ និងសម្រួលចរាចរណ៍ ហើយធ្វើការពិនិត្យនិងវាស់វែងនៅកន្លែងកើតហេតុ ដោយបានបញ្ជាក់ថា៖ មូលហេតុគ្រោះថ្នាក់ចរាចរណ៍កើតឡើងបង្កដោយរថយន្តព្រូសដែលបើកបរលឿនរ៉េចង្កូតទៅបុករថយន្តធុនត្រា ចំពីមុខពេញទំហឹង ហើយរុលទៅបុកគោយន្តកន្ត្រៃដឹកធុងបាស់បណ្តាលមានអ្នករងគ្រោះរបួស៤នាក់ ស្រាល៣នាក់ធ្ងន់ម្នាក់ ជាប្រពន្ធអ្នកបើកបរគោយន្តដឹកធុងបាស់ និងខូចខាតរថយន្ត២គ្រឿង គោយន្ត១គ្រឿង។ លោកវរៈសេនីយ៍ ឈឿន ប៊ុនថា អធិការរងផ្នែកនគរបាលចរាចរណ៍ក្រុងប៉ោយប៉ែតបានអោយសារព័ត៌មានយើងដឹងផងដែលថារថយន្ត២គ្រឿងនិងគោយន្ត១គ្រឿង ត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីដោះស្រាយគ្នាតាមច្បាប់នៅពេលក្រោយ រីឯអ្នករងរបួស៤នាក់ក្រុមសង្គ្រោះបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីពេទ្យ៕
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា