ក្រុងប៉ោយប៉ែត៖ រឿងរ៉ាវវិវាទដីធ្លីរ៉ាំរ៉ៃអស់ជាច្រើនឆ្នាំកន្លងមករវាងលោកស្រី មុត ស្រីមុំ ដែលត្រូវជាកូនលោក ទុយ សាមុត ជាមួយប្រជាពលរដ្ឋ ដែលមានទីតាំងស្ថិតនៅចំណុចភូមិទួលប្រាសាទ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បច្ចុប្បន្ននេះរឿងរ៉ាវវិវាទដីធ្លីដរាំរ៉ៃនេះបានធ្លាក់មកដល់ដៃ ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងប៉ោយប៉ែត ជួយរកដំណោះស្រាយតាមបែបឈ្នះឈ្នះជូនប្រជាពលរដ្ឋ នៅរសៀលថ្ងៃទី២៧ ខែមីនាឆ្នាំ ២០២៤ និងមានការចូលរួមពីសំណាក់លោក សាន ស៊ានហូ ប្រធានក្រុមប្រឹក្សាក្រុងប៉ោយប៉ែត លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត លោក ភោគ លន ចៅសង្កាត់ប៉ោយប៉ែត លោកវរសេនីយ៍ត្រី សួន ស៊ីម៉ាប់ នាយប៉ុស្តិ៍រដ្ឋបាលប៉ោយប៉ែត រួមទាំងមន្ត្រីនៃរដ្ឋបាលក្រុងប៉ោយប៉ែតជាច្រើនរូបទៀត ។ ជម្រាបជូនផងដែរថា វត្តមាន ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន នៅក្នុងការរកដំណោះស្រាយរឿងវិវាទដីធ្លីនៅរសៀលថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០២៤នេះ ឃើញថាមិនទាន់បានសម្រេចនៅឡើយទេ គឺតម្រូវឱ្យគូវិវាទនៃភាគីទាំងពីរនេះរកឯកសារឱ្យបានត្រឹមត្រូវពេញលេញរៀងៗខ្លួនដើម្បីចុះដោះស្រាយនៅថ្ងៃក្រោយ៕
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា