ថ្ងៃសុក្រ ទី១១ ខែតុលា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា សង្ឃឹមយ៉ាងមុតមាំថា បទវិន័យនគរបាលជាតិកម្ពុជាថ្មីនេះ នឹងធ្វើឱ្យកងកម្លាំងនគរបាលជាតិ ប្រកាន់ខ្ជាប់នូវវិន័យ មានឥរិយាបថថ្លៃថ្នូរ មានក្រមសីលធម៌វិជ្ជាជីវៈ ស័ក្តិសមជាអ្នកបម្រើនិងការពារប្រជាពលរដ្ខ
Wed,03 April 2024 (Time 09:18 PM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 170នាក់)


ភ្នំពេញ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថា បន្ទាប់ពីបទវិន័យ​នគរបាល​ជាតិកម្ពុជាថ្មីនេះ ត្រូវបានប្រកាសផ្សព្វផ្សាយ និងអនុវត្តជាផ្លូវការ ចាប់ពីពេលនេះទៅកងកម្លាំងនគរបាលជាតិ នឹងក្លាយទៅជាកងកម្លាំង ដែលប្រកាន់ខ្ជាប់នូវវិន័យ មានឥរិយបទថ្លៃថ្នូរ មានក្រមសីលធម៌វិជ្ជាជីវៈ ស័ក្តិសមជានគរបាលរបស់ប្រជាជន ជាអ្នកបម្រើនិងការពារប្រជាពលរដ្ឋ ស្របតាមគតិដឹកនាំរបស់សម្តេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា កងកម្លាំងនគរបាលជាតិគ្រប់រូប ត្រូវមានការអប់រំកែលម្អអំពីអាកប្បកិរិយា សីលធម៌ វិន័យឱ្យបានល្អប្រសើរ ដើម្បីក្លាយជាប្រតិបត្តិករប្រកបដោយគុណធម៌ និងមនសិកាវិជ្ជាជីវៈ។ ការថ្លែងបែបនេះក្នុងឱកាសដែលឯកឧត្តមអភិសន្តុបណ្ឌិត ស សុខា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីផ្សព្វផ្សាយប្រកាសស្តីពីបទវិន័យនគរបាលជាតិកម្ពុជា នារសៀលថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងមហាផ្ទៃ។ ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចាត់ទុកការផ្សព្វផ្សាយប្រកាសស្តីពីបទវិន័យនគរបាលជាតិកម្ពុជានេះថា បានធ្វើឡើងស្របពេលដែលក្រសួងមហាផ្ទៃ បាននិងកំពុងដាក់ចេញនូវផែនការសម្រាប់ធ្វើកំណែទម្រង់ស៊ីជម្រៅគ្រប់ផ្នែក ក្នុងនោះមានទាំងការពង្រឹងវិន័យរបស់កងកម្លាំងនគរបាលជាតិ ដើម្បីបំពេញការងារ ឱ្យកាន់តែមានប្រសិទ្ធភាពស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិថ្មី។    ជាមួយគ្នានោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានផ្តល់អនុសាសន៍ឱ្យអង្គភាព​នីមួយៗ រៀបចំកិច្ចប្រជុំផ្សព្វផ្សាយប្រកាសនេះ បន្តដល់មន្ត្រីក្រោមឱវាទទាំងអស់ ឱ្យបានជ្រួតជ្រាបគ្រប់ៗគ្នា នៅក្នុងអង្គភាពរបស់ខ្លួន ដើម្បីឱ្យមន្ត្រីបានយល់ដឹង និងចូលរួមអនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់ ដោយត្រូវមានក្រុមប្រឹក្សាវិន័យ ដែលមានភារកិច្ច ពិនិត្យ និងសម្រេចដាក់ទណ្ឌកម្មខាងវិន័យដល់មន្ត្រីនគរបាលជាតិណាម្នាក់ ដែលប្រព្រឹត្តល្មើសវិន័យ ផ្អែកតាមខ្លឹមសារនៃប្រកាសនេះ និងព្រះរាជក្រឹត្យស្ដីពីលក្ខន្តិកៈដោយឡែក នៃក្របខណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា ជាមូលដ្ឋានគតិយុត្ត។ ចំពោះការដាក់ទណ្ឌកម្មខាងវិន័យដល់មន្ត្រីនគរបាល​ណាម្នាក់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានណែនាំដល់អង្គភាពនីមួយៗ ត្រូវរៀបចំបែបបទ និងនីតិវិធីឱ្យបាន​ច្បាស់​លាស់ ត្រឹមត្រូវតាមឋានានុក្រម រួចបញ្ជូនមកអគ្គនាយកដ្ឋាន​ធនធានមនុស្ស ដើម្បីពិនិត្យនិងលើកយោបល់។ ជាមួយគ្នានេះ ត្រូវយកចិត្តទុកដាក់ខ្ពស់លើមន្ត្រីនគរបាលសកម្ម និងមានស្នាដៃ គឺត្រូវមានការលើកទឹកចិត្ត តាមរយៈការតែងតាំងមុខតំណែងការដំឡើងឋានន្តរស័ក្ដិ ការផ្ដល់គ្រឿងឥស្សរិយយស តាមគោលការណ៍កំណត់ ក្នុងនោះដែរក៏ត្រូវយកចិត្ត​ទុកដាក់ផ្ដល់តម្លៃ និងឱកាសដល់និស្សិត ឬសិក្ខាកាម ដែលបានបញ្ចប់ការសិក្សាជំនាញនគរបាល ទាំងក្នុងនិងក្រៅប្រទេស។ ជាមួយគ្នានោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានស្នើបណ្ឌិត្យសភានគរបាលកម្ពុជា បញ្ចូលខ្លឹមសារនៃប្រកាសថ្មីនេះ ទៅក្នុងកម្មវិធីសិក្សា ដើម្បីបណ្ដុះបណ្ដាលនិស្សិត សិក្ខាកាម និងសិស្សនគរបាលគ្រប់កម្រិត និងគ្រប់ជំនាន់ ឱ្យបានយល់ដឹង​អំពីបទវិន័យ​នគរបាល​ជាតិកម្ពុជា ក្នុងន័យរៀបចំឱ្យនគរបាលបន្តវេនថ្មី ប្រកាន់ខ្ជាប់នូវវិន័យ និងប្រកបដោយវិជ្ជាជីវៈត្រឹមត្រូវ ស័ក្ដិសមជានគរបាលរបស់ប្រជាជន និងត្រូវរៀបចំកិច្ចប្រជុំ​តាមដាន វាយតម្លៃ​ការអនុវត្តជារៀងរាល់ ៣ខែម្ដងឱ្យបាន​ទៀងទាត់ជាមួយ​អង្គភាពពាក់ព័ន្ធចំណុះក្រសួងមហាផ្ទៃ និងស្នងការដ្ឋាននគរបាល​រាជធានី-ខេត្ត ដោយការវាយតម្លៃ ត្រូវតែផ្អែកលើសូចនាករវាស់វែងជាក់លាក់ ដើម្បីយើងអាចដឹងបានថាតើការអនុវត្តមានប្រសិទ្ធភាពកម្រិតណា? មានបទវិន័យល្អ ប៉ុន្តែមិនមានការគោរពអនុវត្តពីមន្ត្រីគ្រប់រូបនោះគឺស្មើនឹងអត់វិន័យ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ អញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី៨ នៅវត្តឧណ្ណាលោម (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

រយពេល ១ឆ្នាំមកនេះ មន្រ្តីចុះបញ្ជីកំណើត អាពាហ៍ពិពាហ៍ និងមរណភាព ជូនពលរដ្ឋ បានជាង ២១លានច្បាប់!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកអគ្គរដ្ឋទូតឡាវ ជឿជាក់ថាក្រសួងមហាផ្ទៃកម្ពុជា នឹងបន្តជំរុញអាជ្ញាធរតាមបណ្តោយព្រំដែន រក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ជូនប្រជាជននៃប្រទេសទាំងពីរ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញបិទវគ្គសុក្រឹតការថ្នាក់ដឹកនាំនគរបាល កម្រិត២ ជំនាន់ទី៦ របស់បណ្ឌិត្យសភានគរបាលកម្ពុជា (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

មហាព្រឹត្តិការណ៍វីតាល់ «គរុកតញ្ញុតា» ដ៏ធំប្រចាំឆ្នាំ ប្រារព្ធឡើងដំណាលគ្នាស្របពេលតែមួយ ក្នុងខេត្តទាំង៥.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
543 នាក់
ម្សិលមិញ :
536 នាក់
សប្តាហ៍នេះ :
4988 នាក់
ខែនេះ :
22466 នាក់
3 ខែនេះ :
53605 នាក់
សរុប :
1503442 នាក់