ថ្ងៃសុក្រ ទី១១ ខែតុលា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
ពលរដ្ឋរខ្មែររស់នៅតាមខ្សែរបន្ទាត់ព្រំដែនអន្តរជាតិអូរស្មាច់នាំគ្នារអ៊ូររទាំថាគ្រាន់តែរកស៊ីដឹកជញ្ជួានទំនិញកសិផលកើតចេញពីធម្មជាតិដូចជា បន្លែរ ផ្សិត និងកំពឹស ហុីង ចង្រិត ខ្មុល ឆ្លងដែនបន្តិចបន្ទួចត្រូវបង់លុយរាប់មុឺនរៀលជូនគយនិងរដ្ឋាករ.!!!
Mon,20 May 2024 (Time 09:24 AM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 186នាក់)


ខេត្តឧត្ដរមានជ័យ៖ តើឱ្យពលរដ្ឋខ្មែររស់នៅតាមខ្សែរបន្ទាត់ព្រំដែនច្រកទ្វារអន្តរជាតិអូស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង រំពឹងអ្វីទៀត បើគ្រាន់តែរកស៊ីដឹកជញ្ជួាន បន្លែរ ផ្សិតនិងសត្វដែលគេទទួលទានដូចជា កំពឹស សត្វហុីង សត្វ ចង្រិត សត្វខ្មុល ឆ្លងដែនបន្តិចបន្ទួចត្រូវបង់ខាត់ បង់ពន្ធជូនមន្រ្តីគយនិងរដ្ឋាករនៅច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ក្នុងមួយរថយន្តចាប់ពី100បាត រហូតដល់1000បាតជាង និងបង់ជូនគយថៃរាប់រយប្រាក់បាត ទើបមានសិទ្ធទៅលក់ក្នុងទឹកដីប្រទេសថៃបាន។ បើយោងតាមការបញ្ជាក់ ពីពលរដ្ឋខ្មែរអ្នករកស៊ីដឹកជញ្ជូនបន្លែ ផ្សិត កំពឹស ហុីង ចង្រិត ខ្មុល បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា ពួកគាត់រកស៊ីមុខរបរចិញ្ចឹមជីវិត សព្វថ្ងៃនេះគ្រាន់តែមួយរស់ៗតែប៉ុណ្ណោះ ព្រោះថាបើចង់ធ្វើការរកស៊ីឆ្លងដែនយករបស់របរពីប្រទេសកម្ពុជា ទៅលក់នៅក្នុងទឹកដីប្រទេសថៃ តាមច្រកទ្វារព្រំដែនអន្តរជាតិអូស្មាច់ត្រូវបង់លុយជូនមន្ត្រីឈរជើងតាមមាត់ច្រកបីកន្លែងយ៉ាងតិច ជាពិសេសគឺគយនិងរដ្ឋាករតែម្ដង ក្នុងមួយរថយន្ត ត្រូវបង់លុយចាប់ពី100បាត សម្រាប់រថយន្តដឹកបន្លែ និងផ្សិត រីឯរថយន្តដឹក កំពឹស ហុីង ចង្រិត ខ្មុល គឺតម្រូវអោយបង់លុយចាប់1000បាតឡើងទៅក្នុងមួយរថយន្ត។ បើពុំដូច្នេះទេ ក្រុមអ្នករកស៊ីខ្មែរដែលចង់ឈានជើងរកស៊ីដឹកចូលទឹកដីថៃមិនអាចយកទំនិញ កសិផលខ្មែរ ទៅលក់បានឡើយ។ ពលរដ្ឋអ្នករកស៊ីតាមខ្សែរបន្ទាត់ព្រំដែនអន្តរជាតិអូរស្មាច់បានបន្ថែមថា របស់របរ បន្លែ ផ្សិតប៉ក់ក្នុង1kg អាចលក់បានក្នុងតម្លៃ400បាត (បួនរយបាត .បើគិតជាលុយខ្មែរ40000រៀលតិចតួច) និងកំពឹសក្នុង1kgអាចលក់បាន35បាតដល់40បាត បើគិតជាលុយខ្មែរបានចំនួនលុយប្រហែល4000រៀលជាងប៉ុណ្ណោះ។ យ៉ាងណាមិញមហាជនក៏ដូចជាពលរដ្ឋខ្មែរមានការងឿងឆ្ងល់ថាគ្រាន់តែកសិផលខ្មែរ មានដូចជា បន្លែផ្សិត និងអំពឹស ហុីង ចង្រិត ខ្មុល ដែលប្រមូលយកទៅលក់នៅក្នុងទឹកដីប្រទេសថៃ តាមច្រកទ្វារអន្តរជាតិអូរស្មាច់ ពួកគាត់ត្រូវបង់លុយដែរឬយ៉ាងណា.? តើការបង់លុយជូន មន្ត្រីគយនិងរដ្ឋាករ នៅច្រកទ្វារព្រំដែនអន្តរជាតិអូស្មាច់ ជាគោលបំណង របស់លោក វ៉ាន់ ក្ដេ គយនិងរដ្ឋាករមែនដែរទេ.!ឬក៍អគ្គនាយកដ្ឋានគយនិងរដ្ឋាករជាអ្នកតម្រូវឱ្យពលរដ្ឋខ្មែរអ្នករកស៊ីបន្តិចបន្ទួចតាមខ្សែរបន្ទាត់ព្រំដែន ដែលចង់ឆ្លង ដឹកកសិផល បន្លែផ្សិត ដែលកើតចេញពីធម្មជាតិ និង កំពឹស សត្វហ៊ីង សត្វចង្រិត សត្វខ្មុលទៅប្រទេសថៃត្រូវបង់ពន្ធ សួយសារអាករ ឬយ៉ាងណា.! នេះគ្រាន់តែមួយផ្នែកនៃការនាំចេញតែប៉ុណ្ណោះ។ បើយោងតាមប្រភពពីមន្ត្រីដែលឈរជើងនៅមាត់ច្រកបានបញ្ជាក់បន្ថែមថាសព្វថ្ងៃលោកវ៉ាន់ ក្ដេ គយនិងរដ្ឋាករ កំពុងសោយសុខ អង្គុយចាំប្រមូលលុយនិងពន្ធ សួយសារអាករ ពីក្រុមអាជីវករនិងឈ្មួញ ដឹកទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ជាច្រើនដែលវ៉ៃលុកលំហូរចូលមកស្រុកខ្មែរតាមច្រកទ្វារអន្តរជាតិអូរស្មាច់ ជាលក្ខណៈប្រព័ន្ធ និងយកច្បាប់ធ្វើជាត្រីមុខបិទបាំង ក្នុងការប្រព្រឹត្តអំពើពុករលួយ កិបកេងថវិការរដ្ឋដែលបានមកពីការបង់ពន្ធ សួយសារអាករ ចូលក្នុងហោប៉ៅធ្វើមានធ្វើបាន ក្នុងសង្គមគ្រួសារ និងចែកបក្សពួកដើម្បីបិទបាំងរឿងអាស្រូវរបស់ខ្លួន។ ប្រជាពលរដ្ឋសូមសំណូមពរ ឯកឧត្តម អូន ព័ន្ធ មុន្នី រ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មេត្តាដាក់ការស៊ើបអង្កេត ទៅលើលោក វ៉ាន់ ក្ដេ គយនិងរដ្ឋាករ ច្រកទ្វារព្រំដែនអន្តរជាតិអូស្មាច់ផងទាន.! រាប់ឆ្នាំមកហើយ តាំងពីលោកមកកាន់តំណែងគយនិងរដ្ឋាករ ធ្វើឲ្យពលរដ្ឋស្រក់ទឹកភ្នែកស្ទើររាល់ថ្ងៃ និងជាពិសេសសូមសំណូមពរទៅដល់ ឯកឧត្តម ឱម យិនទៀង ទេសរដ្ឋមន្ត្រីនិងជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយ សូមឯកឧត្តម មេត្តាចាត់កម្លាំងចុះស៊ើបអង្កេតឲ្យស៊ីជម្រៅទៅលើលោក វ៉ាន់ ក្ដេ គយនិងរដ្ឋាករ ច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ផងទាន.! ដែលកំពុងល្បីល្បាញខាងគៀបសង្កត់ពលរដ្ឋរកស៊ីដឹកផលកសិផល ដែលដុះចេញពីធម្មជាតិ និងសត្វបរិភោគមួយចំនួនសោះក្នុងការឆ្លងដែន ដែលតម្រូវអោយបង់លុយរាបមុឺនរៀនក្នុងមួយរថយន្ត។ ដោយឡែក កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ ក្រុមសារព័ត៌មានយើងខ្ញុំក៏បានខលទៅលោក វ៉ាន់ ក្ដេ គយនិងរដ្ឋាករច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ផងដែរពាក់ពន្ធ័និងការយកលុយពីពលរដ្ឋដែលនាំបន្លែផ្សិត កំពឹស ហុីង ចង្រិត ខ្មុល ក្នុងមួយរថយន្តចាប់ពី100បាទ រហូតទៅដល់ 1,000 បាតជាង (បើគិតជាលុយខ្មែរចាប់ពី១ម៉ឺនរៀល រហូតដល់១០ម៉ឺនរៀលជាង តែខលចូលគ្មានអ្នកទទួល។ ជុំវិញករណីខាងលើអង្គភាពយើងខ្ញុំគ្រាន់តែរិះគន់ក្នុងន័យស្ថាបនាប៉ុណ្ណោះគ្មានចេតនាជាន់ពន្លិចបង្អាប់បង្ខូចខូច ទៅលើស្ថាប័នណាមួយឡើយ បើសិនជាសារមុីខ្លួនពាក់ព័ន្ធគិតថាអង្គភាពយើងផ្សាយខុសពីការពិត ឬមិនប្រក្រតីលើប្រការណាមួយ អង្គភាពយើងរង់ចាំបកស្រាយជូនជានិច្ចតាមរបបស្ដីពីវិជ្ជាជីវ:អ្នកសារព័ត៌មាន៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ អញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី៨ នៅវត្តឧណ្ណាលោម (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

រយពេល ១ឆ្នាំមកនេះ មន្រ្តីចុះបញ្ជីកំណើត អាពាហ៍ពិពាហ៍ និងមរណភាព ជូនពលរដ្ឋ បានជាង ២១លានច្បាប់!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកអគ្គរដ្ឋទូតឡាវ ជឿជាក់ថាក្រសួងមហាផ្ទៃកម្ពុជា នឹងបន្តជំរុញអាជ្ញាធរតាមបណ្តោយព្រំដែន រក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ជូនប្រជាជននៃប្រទេសទាំងពីរ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញបិទវគ្គសុក្រឹតការថ្នាក់ដឹកនាំនគរបាល កម្រិត២ ជំនាន់ទី៦ របស់បណ្ឌិត្យសភានគរបាលកម្ពុជា (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

មហាព្រឹត្តិការណ៍វីតាល់ «គរុកតញ្ញុតា» ដ៏ធំប្រចាំឆ្នាំ ប្រារព្ធឡើងដំណាលគ្នាស្របពេលតែមួយ ក្នុងខេត្តទាំង៥.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
592 នាក់
ម្សិលមិញ :
536 នាក់
សប្តាហ៍នេះ :
5037 នាក់
ខែនេះ :
22515 នាក់
3 ខែនេះ :
53654 នាក់
សរុប :
1503491 នាក់