មានវីដេអូ! តើលោក សុខ ប៊ុន នីន និងលោក គីម ចិន រួមនិ តា ណន មានខ្សែបង្អែកធំជាងលោកអភិបាលស្រុកគូលែនមែនរឺទេ? ទើបហ៊ានទន្ទ្រានដីព្រៃរាប់រយហិកតាលក់អោយឈ្មួញគ្រាក់ៗដោយមិនញញើតនឹងផ្លូវច្បាប់.!
ខេត្តព្រះវិហារ៖ ថ្មីៗនេះដោយមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិគូលែនខាងជើង និងរស់នៅឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានអោយដឹងថា មានមេក្លោងចំនួន៣នាក់ ដែលទី១.ឈ្មោះ សុខ ប៊ុន នីន ទី២.ឈ្មោះ គីម ចិន (ហៅតាចិន) និងតា ណន" បានកំពុងគៀងគរប្រជាពលរដ្ឋ ប្រមាណ១៦០គ្រួសារជាង ដើម្បីបង្កើតភូមិមួយនៅក្នុងព្រៃគូលែនខាងជើង ហើយភូមិនោះដាក់ឈ្មោះថា ភូមិថ្មី (ហៅថ្នល់តាយស់) ស្ថិតក្នុងភូមិសាស្ត្រគូលែនខាងជើង ស្រុកគូលែន ខេត្តព្រះវិហារ មិនត្រឹមតែប៉ុណ្ណោះ លោក សុខ ប៊ុននីន យកដីព្រៃរបស់រដ្ឋចែកអោយប្រពលរដ្ឋក្នុង១គ្រួសារចំនួន២ហិចតាផងដែរ។
បើយោងប្រភពពីប្រជាពលរដ្ឋបានប្រាប់ជាហូរហែបន្ថែមថា ក្រុមមេក្លោងទាំង៣នាក់ខាងលើកំពុងអាងខ្នងបង្អែកគ្រាក់ ទើបបានជាលោក សុខ ប៊ុននីន និង គីម ចិន ហៅតាចិន និងតាណន អាចសហការគ្នាបង្កើតភូមិថ្មីនេះឡើង គឺមានមហិច្ឆតាខ្ពស់ហួសប្រមាណ ព្រោះតែដើម្បីបិទបាំងរឿងឃុបឃិតជាក្រុម ដាក់ត្រាក់ទ័រឈូសឆាយកាត់ខ្វាលដីព្រៃគូលែនខាងជើងនៅជុំវិញក្បែរបរិវេណភូមិថ្មីនោះ លក់ទៅអោយឈ្មួញកណ្តាលដែលរកស៊ីគួកជេដីធ្វើចំការគ្រាក់ៗអស់រាប់រយហិចតា តម្លៃក្នុងមួយហិកតា ៣០០០$ (បីពាន់ដុល្លារ) ចែកគ្នីគ្នាធ្វើមានបានតែប៉ុណ្ណោះ! គឺគ្មាន អនុក្រឹត្យ អនុញ្ញាត អោយបង្កើតភូមិថ្មីនោះនៅឡើយទេ នេះបើគិតចាប់តាំងពីក្រុមមេក្លោងទាំងបីនាក់នោះបានបង្កើតភូមិថ្មីតាំងពីដើមឆ្នាំ២០២២ មកដល់ឆ្នាំ២០២៤នេះ។
ជាក់ស្តែងកាលព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ ក្រុមអ្នកសារព័ត៌មានជាច្រើនអង្គភាព រួមនិងអង្គភាព ប៉ោយប៉ែតប៉ុស្តិ៍ បានចុះទៅដល់ទីតាំងខាងលើផ្ទាល់ តាមការពិនិត្យទិតភាពជាក់ស្តែងឃើញថា មានការបង្កើតភូមិថ្មីពិតប្រាកដមែន និងបានសាកសួរទៅលោក សុខ ប៊ុននីន និងលោក គីម ចិន (ហៅតាចិន) ដែលមេក្លោងបង្កើតភូមិថ្មី (ហៅថ្នល់តាយស់)នេះឡើង លោកបានប្រាប់សារព័ត៌មានជាច្រើនអង្គភាពអោយដឹងថា ដោយឃើញប្រជាពលរដ្ឋចូលមកទន្រ្ទានដីព្រៃនៅដាច់ស្រយាលឆ្ងាយពីគ្នាពេក ទើបក្រុមលោកគៀងគរមករស់នៅជំគ្នា និងបង្កើតភូមិថ្មីនេះឡើង ដោយគ្មានការទិញឬលក់ដីទេ។ ហើយពួកខ្ញុំបានធ្វើលិខិតគោរពជូនស្នើសុំទៅលោកមេភូមិគូលែនខាងជើង និងដាក់ចូលទៅខាងសាលាស្រុកគូលែនរួចរាល់ផងដែរ តាំងពីឆ្នាំ២០១៩មកម្ល៉េះ។ ហើយក្រុមលោកបានបញ្ជាក់បន្ថែមថា ភូមិនេះមានផ្ទៃដីចំនួន៣០០ហិកតាជាងប៉ុណ្ណោះ! មានខ្នងផ្ទះ១៦០ផ្ទះ មានប្រជាពលរដ្ឋរស់នៅជាក់ស្តែង៨០សិបគ្រួសារជាង ហើយបច្ចុប្បន្ន កំពុងបន្តសាងសង់សាលារៀន១ខ្នង មានគម្រោង៣បន្ទប់ សាងសង់អំពីឈើ ប្រក់ដំបូល ស័ង្កសី គឺដើម្បីទុកអោយកូនចៅ បានសិក្សារៀនសូត្រ និងបានបង្កើតវត្តអារាម១. សព្វថ្ងៃមានលោកសង្ឃ១អង្គដែលគង់ប្រចាំវត្តនេះផងដែរ។
នាខណៈនោះដែល ក្រុមសារព័ត៌មានយើងខ្ញុំបានចោទសួរទៅមេក្លោងទាំងពីរ ពាក់ព័ន្ធបញ្ហាដែលដីព្រៃគូលែនខាងជើង កំពុងរងការទន្ទ្រាននៅជុំវិញក្បែរបរិវេណភូមិថ្មីនេះអស់រាប់រយហិកតាវិញ,, លោកបានឆ្លើយថា ក្រុមលោកគ្មានសិទ្ធិទៅហាមឃាត់ អ្នកចូលមកដាក់គ្រឿងចក្រត្រាក់ទ័រឈូសឆាយដីព្រៃនេះទេ ទាល់តែជំនាញបរិស្ថានគូលែនព្រហ្មទេព្វ ឬជំនាញអធិការកិច្ច ចុះមកបង្ក្រាបទើបបាន។ ហើយថ្មីនេះដែល ឃើញខាងជំនាញបរិស្ថានគូលែនព្រហ្មទេព្វ និងជំនាញអធិការកិច្ច ចុះមកដេញចាប់គ្រឿងចក្រត្រាក់ទ័រផងដែរ ទើបមានសភាពស្ងប់ស្ងាត់នៅការទន្ទ្រានរយ:ពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។
ជំុវិញករណីទន្ទ្រានដីព្រៃគូលែនខាជើងខាងលើ ក្រុមសារព័ត៌មានយើងខ្ញុំជាច្រើនអង្គភាព បានខលរាយការណ៍ជូនលោក វីរិ នាយដែលបរិស្ថានគូលែនព្រហ្មទេព្វ លោកឆ្លើយបំភ្លឺអោយដឹងថា លោកកំពុងធ្វើរឿងនេះហើយ ហើយក៏បានគោរពរាយការណ៍ជូននិហស្នើសុំគោលការពី ព្រះរាជអាជ្ញា ខេត្តព្រះវិហារ ដើម្បីតាមចាប់ម្ចាស់ដី ដែលជួលត្រាក់ទ័រជាច្រើនគ្រឿង ដែលដាក់ចូលឈូសឆាយទន្ទ្រានយកដីព្រៃនេះផងដែរ ហើយក្រុមនេះលួចឈូសឆាយតែពេលយប់ ពិបាកក្នុងការបង្ក្រាបណាស់ ហើយកម្លាំងលោកកំពុងតែស៉ើបអង្កេតបន្តបានដឹងទម្រុយខ្លះៗហើយ និងជិតដល់ការឈានទៅចាប់ខ្លួនម្ចាស់ដីទាំងនោះនៅពេលឆាប់នេះហើយ។
ដោយឡែកខណៈដែលអង្គភាពយើងខ្ញុំខលគោរពរាយការណ៍ជូនទៅលោក មាស ញឹម អនុប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ ដើម្បីអោយលោកបានជ្រាបជុំវិញរឿងបង្កើតភូមិថ្មី (ហៅថ្នល់តាយស់) និងទន្ទ្រានដីព្រៃគូលែនខាងជើង លោកបានឆ្លើយបញ្ជាក់តាមទូរស័ព្ទថា លោកកំពុងធ្វើរឿងនឹងហើយ បន្តិចនិងដាក់កម្លាំងសហការចម្រុះចាប់បក្សពួកក្រុមនិងហើយ,,, រីឯក្រុមលោក នីន និងលោកចិន រួមនិងពលរដ្ឋនៅក្នុងភូមិថ្មីកាក់ឃាត់សួរនាំបង្អាក់ការចុះយកព័ត៌មានរបស់ក្រុមលោក ខ្ញុំមិនមេនជំនាញខាងទទួលបណ្តឹងលោកទេ! ក្រុមលោកគួរតែទៅប្តឹងសមត្ថកិច្ចជំនាញភ្លាមៗទៅ ម្តេចបានខលមកខ្ញុំធ្វើអី។
ស្របជាមួយគ្នានោះ ក្រុមសារព័ត៌មានយើងខ្ញុំបានខលគោរពរាយការណ៍ជូនទៅលោក ប៉ែន ជីង អភិបាលស្រុកគូលែន លោកបានបញ្ជាក់ថា លោកបានដឹងរឿងស្នើសុំបង្កើតភូមិថ្មីនេះដែល ហើយការស្នើសុំនេះ ចាប់តាំងពីឆ្នាំ២០២២ មកម្ល៉េះ តែខ្ញុំទើបតែផ្លាស់ប្តូរមកកាន់តំណែងជាអភិបាលស្រុកគូលែនបាន២ខែជាងប៉ុណ្ណោះ! បើចង់ផ្សាយកុំដាក់ឈ្មោះលោកអី,,, បើអានីន វាចង់ល្បី ផ្សាយដាក់ឈ្មោះក្រុមវាទៅ ព្រោះខ្ញុំមកកាន់ជាអភិបាលស្រុកថ្មីដូចមកទទួលរងថ្មបាក់ពីគេទេ ហើយរឿងក្រុមអានី តាចិន ចង់អោយសារព័ត៌មានផ្សាយយ៉ាងណានោះក៏ផ្សាយដាក់ឈ្មោះក្រុមនោះចុះ លោកមិនបានពាក់ព័ន្ធក្នុងរឿងនេះទេ។
ដោយឡែកក្រុមការយើងខ្ញុំជាច្រើនអង្គភាពទទួលបានព័ត៌មានមួយជ្រុងបន្ថែមទៀតថា ក្រុមលោក សុខ ប៊ុននីន និងតា គីមចិន រួមនិងបក្សពួក កំពុងសូកប៉ាន់អ្នកសារព័ត៌មានមួយក្រុមតូចប្រចាំខេត្តព្រះវិហារ ជាថ្នូរនិងទឹកប្រាក់រាប់ម៉ឺនដុល្លារ រួមនិងចែកដីអោយជាច្រើនហិចតាផងដែរ ដើម្បីបិទបាំងព័ត៌មានខ្លាចការបែកធ្លាយរឿងនេះចេញទៅខាងក្រៅ,,, នេះបើយោងប្រភពពីប្រជាពលរដ្ឋដែលបានទម្លាយ តែសុំមិនបញ្ចេញឈ្មោះ។
ពាក់ព័ន្ធរឿងមេក្លោងកំពុងធ្វើការទន្ទ្រានដីព្រៃគូលែនខាងជើងអស់រាប់រយហិកតាខាងលើ ប្រជាពលរដ្ឋសូមស្នើអោយក្រុមសារព័ត៌មានយើងខ្ញុំចុះផ្សាយផងដែល ដើម្បីអោយព័ត៌មានមួយនេះបានជ្រាបដល់ ឯកឧត្តម គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ និងលើកដៃសូមសំណូមពរ ឯកឧត្តម អភិបាលខេត្ត សូមមេត្តាមានចំណាត់ក្តៅ ចាត់កម្លាំងដាក់ស៉ើបអង្កេតចាប់មេក្លោងដែលនៅពីក្រោយខ្នងគ្រាក់ៗ រួមនិងបក្សពួកលោក សុខ ប៊ុននីន ទាំង៣នាក់នោះ យកមកផ្តន្ទាទោសតាមផ្លូវច្បាប់ផងទាន,,, ដូចរឿងថ្មីៗនេះដែរ ដែលកំពុងតែល្បីកក្រើក រឿងឧកញ៉ាម្នាក់ នៅខេត្តកំពង់ស្ពឺ ហ៊ានចែកដីព្រៃរបស់រដ្ឋអោយទៅប្រជាពលរដ្ឋ តែត្រូវបានសមត្ថកិច្ចជំនាញពាក់ធ្វើការចាប់ឃាត់ខ្លួនបានហើយ ហើយក៏កំពុងនិងបន្តចាត់ការទៅតាមនីតិវិធីច្បាប់៕