អុញនោះយាយម៉ានិងតាសុខ យឿន(ហៅតាជ័យសែន) ជួបរបស់ពិតហើយ កក្រើកស្ទឹងត្រែង កន្លែងកាប់ទន្ទ្រានព្រៃក្រឡាពស់ត្រូវបានបង្ក្រាបយ៉ាងក្តៅគគុក.!!!
សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ចេញកម្លាំងប្រតិបត្តិការណ៍ បង្ក្រាបទ្រង់ទ្រាយធំ ដឹកនាំដោយឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន មានឋានៈជានាយករងខុទ្ទកាល័យនាយករដ្ឋមន្ត្រី និងមានងារជាប្រធានក្រុមអន្តរាគមន៍ពិសេសរបស់នាយករដ្ឋមន្ត្រីផង ចុះផ្ទាល់ដល់ទីតាំងហើយចាប់ខ្លួនមេខ្លោងគ្រាក់ៗជាបន្តបន្ទាប់ លើកនេះចាប់ជាប់មិនលែងដូចមុនៗឡើយ ហើយអ្នកស្ទឹងត្រែងសម្តែងការកោតសរសើរសាទរជាខ្លាំងចំពោះប្រតិបត្តិការណ៍នេះ។
យាយម៉ា និងតា សុខ យឿន (ហៅតាជ័យសែន) រួមជាមួយបក្សពួកដែលធ្លាប់អួតក្តែងៗថាមានដីគ្រប់កន្លែងរាប់រយរាប់ហិតា កែនកម្លាំងកាប់ឆ្ការគ្មានត្រាប្រណី ឥលូវត្រូវបណ្តាសារម្ចាស់ព្រៃ ចាប់ចេញពីព្រៃមកដេកក្នុងគុកហើយ។
ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន កន្លងមកមានភាពល្បីល្បាញក្នុងការដោះស្រាយបញ្ហាក្រៅប្រពន្ធ័តុលាការ ជាច្រើនរឿងរាប់មិនអស់ ឥលូវកំពុងទទួលបានការគោរពស្រលាញ់ពីមន្ត្រីរាជការនិងប្រជាពលរដ្ឋនៅស្ទឹងត្រែងយ៉ាងខ្លាំងក្លា បន្ទាប់ពីហ៊ានចាប់ខ្លួនយាយម៉ា និងសុខ យឿន ហៅតាជ័យសែន រួមជាមួយបក្សពួកជាច្រើននាក់ទៀត ។
តាមប្រភពព័ត៌មានពីមន្ទីរបរិស្ថានខេត្តបញ្ជាក់ថា ប្រតិបត្តិការណ៍នេះ ដកហូតដីបានជាង៧,០០០ហិកតាមកវិញ និងទប់ស្កាត់ជនល្មើសដែលត្រៀមកាប់ទន្ទ្រានបន្តជាង៥,០០០ហិកតាទៀត។
ក្នុងនាមអ្នកឃ្លាំមើលមូលដ្ឋាន និងក្នុងនាមប្រជាពលរដ្ឋដែលស្រលាញ់យុត្តិធម៌សង្គម សូមគោរពអរគុណសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានបញ្ចេញកណ្តាប់ដៃចុះបង្ក្រាបផ្ទាល់ ហើយក៏សូមសំណូមពរឱ្យមានការបន្តបង្ក្រាបកន្លែងផ្សេងទៀតដែលកំពុងរងការកាប់បំផ្លាញ៕