ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
ឃាត់ខ្លួនមេខ្លោងទុច្ចរិត៥នាក់នៅខេត្តស្ទឹងត្រែង ពាក់ព័ន្ធករណីឈូសឆាយកាប់ទន្ទ្រានដីព្រៃរបស់រដ្ឋ តាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា.!!!
Fri,24 May 2024 (Time 08:49 AM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 308នាក់)


ខេត្តស្ទឹងត្រែង៖ ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទការល័យសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណសចក្រកម្ពុជា និងជាប្រធានក្រុមការងារអន្តរាគមន៍ពិសេសរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ដែលដឹកនាំប្រតិបត្តិការផ្ទាល់ចុះបង្ក្រាប ទប់ស្កាត់បទល្មើសកាប់ទន្ទ្រានដីព្រៃរបស់រដ្ឋ ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង និងបានថ្លែងអំពាវនាវប្រជាពលរដ្ឋដែលចាញ់បោកមេខ្យល់មកដាក់ពាក្យប្តឹង ដើម្បីអាជ្ញាធរចាត់វិធានច្បាប់ការបន្តទៀតទៅលើជនខលខូចជាមេខ្លោងទាំងនោះ ហេីយឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋឈប់ចាញ់បោកមេខ្លោង ដែលអូសទាញឱ្យទៅកាប់ទន្ទ្រាន ឬទិញលក់ ដីព្រៃរបស់រដ្ឋខុសច្បាប់តទៅទៀត ព្រោះពេលនេះរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់ និងបានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ចំពោះការទប់ស្កាត់ និងបង្រ្កាបបទល្មេីសដុតបំផ្លាញ និងកាប់ទន្រ្ទានដីព្រៃរបស់រដ្ឋខុសច្បាប់នៅគ្រប់កន្លែង។ ប្រធានក្រុមការងារពិសេសរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងបែបនេះនៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ នៅសាលាខេត្តស្ទឹងត្រែង ដែលមានការបង្ហាញមុខក្រុមមេខ្លោងថ្មីនិងបក្សពួក ដែលសមត្ថកិច្ចទេីបឃាត់ខ្លួនបានក្នុងនោះរួមមាន៖ទី១-ឈ្មោះ ពៀច ចាន់ ភេទប្រុស អាយុ៥៧ឆ្នាំ សញ្ជាតិខ្មែរ ជាប្រធានតំបន់៤ខេត្តរបស់អង្គការថែរក្សាការពារធនធានធម្មជាតិ។ ទី២-ឈ្មោះ លេះ សារី ភេទប្រុស អាយុ៥៣ឆ្នាំ សញ្ជាតិខ្មែរ ជាមន្ត្រីអធិការកិច្ច៤ខេត្ត របស់អង្គការដេីម្បីអភិវឌ្ឍន៍ និងការពារធនធានធម្មជាតិ។ ទី៣-ឈ្មោះ ល័ស គ្រីយ៉ា ភេទប្រុស អាយុ ៥៤ ឆ្នាំ សញ្ជាតិខ្មែរឥស្លាម។ ទី៤- ឈ្មោះ ទីន កំរី ភេទប្រុស អាយុ ៣៤ឆ្នាំ សញ្ជាតិខ្មែរឥស្លាម និងទី៥-ឈ្មោះ ស្លេះ រំលី ភេទប្រុស អាយុ៤១ ឆ្នាំ សញ្ជាតិខ្មែរឥស្លាម។ ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន បន្តថ្លែងថា «ខ្ញុំសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ជាពិសេសខ្មែរឥស្លាមនៅខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី ខេត្តមណ្ឌលគិរី ខេត្តព្រះវិហារ ខេត្តកំពង់ធំ ឬបណ្តាខេត្តមួយចំនួនផ្សេងទៀត ដែលធ្លាប់បានទាក់ទងមកបុគ្គលឈ្មោះជនខិលខូចខាលេី សូមបងប្អូនមកដាក់ពាក្យបណ្តឹងដើម្បីទាមទារនូវការខាតបង់របស់បងប្អូនវិញ យើងខ្ញុំជាក្រុមការងាររួមជាមួយស្ថាប័នច្បាប់ និងកម្លាំងនគរបាលយុត្តិធម៌នៅទីនេះរង់ចាំទទួលបណ្តឹងបងប្អូន និងជួយបងប្អូន ដើម្បីចាត់ការបន្តតាមច្បាប់»។ ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន បានបន្តថា នេះគឺជាការអនុវត្តបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសូមឱ្យប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន សូមមេត្តាឈប់ជឿ និងឈប់ចាញ់បោកជនខិលខូចបន្តទៀត ព្រោះទីតាំងដីព្រៃដែលអាជ្ញាធរដកហូតយកមកវិញនោះ ពេលនេះយើងបានប្រគល់ទៅឱ្យសាម៉ីក្រសួង មានក្រសួងកសិកម្ម និងក្រសួងបរិស្ថានដើម្បីគ្រប់គ្រងវិញហើយ។ សូមបញ្ជាក់ថា ករណីកាប់ទន្ទ្រានដីព្រៃរដ្ឋក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង ក្រុមការងារសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានរំដោះដីព្រៃត្រឡប់មកវិញចំនួន០២កន្លែង គឺនៅតំបន់ភ្នំក្រឡាពស់ ក្នុងភូមិសាស្ត្រស្រុកសេសាន រំដោះបានសរុបជាង១ម៉ឺនហិកតា និងនៅតំបន់ឆែប-ព្រះរការ ក្នុងភូមិសាស្ត្រស្រុកបុរីអូរស្វាយសែនជ័យ រំដោះបានជាង១ពាន់ហិកតា ហេីយខណៈពេលនេះក្រុមការងារក៏នៅតែកំពុងបន្តប្រតិបត្តិការយ៉ាងក្តៅគគុកតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់បំផុតបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1070 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6382 នាក់
ខែនេះ :
22220 នាក់
3 ខែនេះ :
76839 នាក់
សរុប :
1660766 នាក់