ថ្ងៃសៅរ៍ ទី២១ ខែធ្នូ ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
លោក រ៉េត រ៉ន មន្ត្រីម្នាក់នៅសាលាក្រុងប៉ោយប៉ែត បង្ហោះសារម្តងទៀត បន្ទាប់ពី រដ្ឋបាលខេត្តបន្ទាយមានជ័យ និង រដ្ឋបាលក្រុងប៉ោយប៉ែត ចេញសេចក្តីបំភ្លឺ “ តើបុគ្គលរូបណាមានអំណាចនៅពីក្រោយខ្នង បញ្ជាឱ្យលក់ដីស្រះទឹក ជាដីបម្រុងរបស់រដ្ឋ នៅក្រុងប៉ោយប៉ែត ហេតុអ្វី រដ្ឋបាលខេត្តបន្ទាយមានជ័យ និងរដ្ឋបាលក្រុង ពុំមានការពាក់ព័ន្ធលើកិច្ចការនេះ !? ”
Sat,25 May 2024 (Time 06:47 PM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 335នាក់)


ខេត្តបន្ទាយមានជ័យ៖ លោក រ៉េត រ៉ន ដែលជាមន្ត្រីសាលាក្រុងប៉ោយប៉ែត តាមរយៈអាខោនហ្វេសប៊ុករបស់លោកឈ្មោះ “រ៉េត រ៉ន ស្រលាញ់សន្តិភាព” ផុសជាថ្មីម្តងទៀតនៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ ដូចខាងក្រោ៖ “ ហេតុអ្វីបានជាខ្ញុំបង្ហោះតាមប្រព័ន្ធសង្គម Facebook ពីព្រោះឱ្យមហាជនបានដឹង ដឹងដំណឹងដល់ថ្នាក់ដឹកនាំកំពូល តើបុគ្គលរូបណាមានអំណាចនៅពីក្រោយខ្នង បញ្ជាឱ្យលក់ដីស្រះទឹក ជាដីបម្រុងរបស់រដ្ឋ នៅក្រុងប៉ោយប៉ែត ហេតុអ្វី រដ្ឋបាលខេត្តបន្ទាយមានជ័យ និងរដ្ឋបាលក្រុង ពុំមានការពាក់ព័ន្ធលើកិច្ចការនេះ !? មានមិត្តភ័ក្រជាច្រើន និងមិត្តរួមការងារហាមមិនឱ្យខ្ញុំបាទនិយាយអំពីដីស្រះទឹក៥០ នៅក្រុងប៉ោយប៉ែតយើង ខ្ញុំនៅតែនិយាយព្រោះនេះជាភាពត្រឹមត្រូវពិតប្រាកដ ពិតណាស់ខ្ញុំបាទនិយាយមិនមានអ្វីចំណេញ មានតែគេស្អប់ មានអ្នកស្រលាញ់ វាមិនមានប្រយោជន៍ចំពោះខ្ញុំឡើយ តែបើស្រះទឹក៥០ ជាដីមប្រុងរបស់រដ្ឋនេះនៅរក្សាបានវាជាប្រយោជន៍ដល់មូលដ្ឋានយើង និងប្រជាពលរដ្ឋ ។ ខ្ញុំនឹងលាតត្រដាងបង្ហាញជូនក្រុមការងារក្រសួងមហាផ្ទៃ ចុះមកដើមសប្តាហ៍ក្រោយនេះ ខ្ញុំសង្ឃឹមថាលទ្ធផលនឹងទទួលបានសម្រាប់មូលដ្ឋាន មិនសម្រាប់បុគ្គលលោភលន់ ។ “ ទាក់ទិននឹងរឿង ដីបម្រុងរបស់រដ្ឋជាដីស្រះជិត៣០,០០០ម៉ែត្រក្រឡា ក្នុងក្រុងប៉ោយប៉ែត ត្រូវបានគេប្រកាសលក់ក្នុង១ម៉ែត្រក្រឡា២០០ដុល្លារ យកលុយចែកគ្នា ត្រូវបានបែកធ្លាយ! លោក រ៉េត រ៉ន ដែលជាមន្ត្រីសាលាក្រុងប៉ោយប៉ែត តាមរយៈអាខោនហ្វេសប៊ុករបស់លោកឈ្មោះ “រ៉េត រ៉ន ស្រលាញ់សន្តិភាព” ផុសម្តងហើយម្តងទៀត ចំនួន៤លើកហើយ ដោយលើកទី៤ លោកបញ្ជាក់ក្នុងសំណេរថា “ តើបុគ្គលរូបណាមានអំណាចនៅពីក្រោយខ្នង បញ្ជាឱ្យលក់ដីស្រះទឹក ជាដីបម្រុងរបស់រដ្ឋ នៅក្រុងប៉ោយប៉ែត ហេតុអ្វី រដ្ឋបាលខេត្តបន្ទាយមានជ័យ និងរដ្ឋបាលក្រុង ពុំមានការពាក់ព័ន្ធលើកិច្ចការនេះ !? ” លើកទី១ នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤ “ ដីបម្រុងរបស់រដ្ឋ ដីស្រះទឹកចំនួនជិត៣០,០០០ ម៉ែត្រក្រឡា នៅក្រុងប៉ោយប៉ែត ត្រូវបានគេប្រកាសលក់ ក្នុង១ ម៉ែត្រក្រឡា ២០០ ដុល្លារ ។ ហេតុអ្វីមិនទុកដីនេះ កសាងសម្រាប់ជាគុណប្រយោជន៍ក្នុងមូលដ្ឋាន ?! ចាំបាច់លក់ចែកលុយគ្នាធ្វើអ្វី ?! និយាយទៅបាត់បង់ផលប្រយោជន៍គេ គេហាមមិនឱ្យនិយាយហើយបើយើងជាមន្រ្តីមូលដ្ឋានមិនហ៊ាននិយាយពីភាពត្រឹមត្រូវ កុំធ្វើមន្រ្តី បើគេមិនឱ្យយើងធ្វើមន្រ្តី យើងមានតែទៅធ្វើចំការ “ លើកទី២ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ក្នុងនាមរូបខ្ញុំបាទជាមន្រ្តីមូលដ្ឋានសូមគោរពអនុញ្ញាតស្នើសុំ ឯកឧត្តមប្រធានក្រុមការងារគណបក្សចុះជួយខេត្តបន្ទាយមានជ័យ ឯកឧត្តមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ ឯកឧត្តមអភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងប៉ោយប៉ែត លោកអភិបាលក្រុងមេត្តាជួយការពារ និងរក្សាដីស្រះទឹក (ស្រះទឹក៥០)ដែលជាដីបម្រុងរបស់រដ្ឋ ទុកសម្រាប់ក៏សាងជាតំបន់រដ្ឋបាលក្នុងមូលដ្ឋាន ជាគុណប្រយោជន៍ជូនប្រជាពលរដ្ឋក្នុងក្រុងប៉ោយប៉ែត ដោយក្តីអនុគ្រោះបំផុត ។ ដោយមូលហេតុ មានឧកញ៉ាម្នាក់នៅក្រុងសិរីសោភ័ណ តាំងខ្លួនជាដីរបស់ខ្លួន ហើយបានរៀបចំកសាងឯកសារដាក់លក់ទៅឱ្យបុគ្គលម្នាក់ទៀត។ លើកទី៣ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ “ ដីស្រះទឹក៥០ ជាដីបម្រុងរបស់រដ្ឋនៅក្រុងប៉ោយប៉ែត បច្ចុប្បន្នមិនទាន់បានចុះបញ្ជីជាប័ណ្ណកម្មសិទ្ធិទៅឱ្យបុគ្គលណាមួយនៅឡើយទេ ហើយករណីដីស្រះទឹកនេះ ឯកឧត្តមអភិបាលខេត្តរដ្ឋបាលខេត្តបន្ទាយមានជ័យ និងរដ្ឋបាលក្រុងប៉ោយប៉ែត ពុំមានការពាក់ព័ន្ធក្នុងការលក់ដីនេះឡើយ ។ ប្រជាពលរដ្ឋក្នុងក្រុងប៉ោយប៉ែត និងមន្រ្តីមូលដ្ឋានដូចជារូបខ្ញុំបាទ ក៏ដូចជាមន្រ្តីដទៃទៀត រងចាំមើលថា តើថ្នាក់ដឹកនាំថែរក្សាការពារដីនេះទុកជាសម្បត្តិរដ្ឋបានដែរឫទេ ?! “ លើកទី៤ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ “ ហេតុអ្វីបានជាខ្ញុំបង្ហោះតាមប្រព័ន្ធសង្គម Facebook ពីព្រោះឱ្យមហាជនបានដឹង ដឹងដំណឹងដល់ថ្នាក់ដឹកនាំកំពូល តើបុគ្គលរូបណាមានអំណាចនៅពីក្រោយខ្នង បញ្ជាឱ្យលក់ដីស្រះទឹក ជាដីបម្រុងរបស់រដ្ឋ នៅក្រុងប៉ោយប៉ែត ហេតុអ្វី រដ្ឋបាលខេត្តបន្ទាយមានជ័យ និងរដ្ឋបាលក្រុង ពុំមានការពាក់ព័ន្ធលើកិច្ចការនេះ !? មានមិត្តភ័ក្រជាច្រើន និងមិត្តរួមការងារហាមមិនឱ្យខ្ញុំបាទនិយាយអំពីដីស្រះទឹក៥០ នៅក្រុងប៉ោយប៉ែតយើង ខ្ញុំនៅតែនិយាយព្រោះនេះជាភាពត្រឹមត្រឹមពិតប្រាកដ ពិតណាស់ខ្ញុំបាទនិយាយមិនមានអ្វីចំណេញ មានតែគេស្អប់ មានអ្នកស្រលាញ់ វាមិនមានប្រយោជន៍ចំពោះខ្ញុំឡើយ តែបើស្រះទឹក៥០ ជាដីមប្រុងរបស់រដ្ឋនេះនៅរក្សាបានវាជាប្រយោជន៍ដល់មូលដ្ឋានយើង និងប្រជាពលរដ្ឋ ។ ខ្ញុំនឹងលាតត្រដាងបង្ហាញជូនក្រុមការងារការក្រសួងមហាផ្ទៃ ចុះមកដើមសប្តាហ៍ក្រោយនេះ ខ្ញុំសង្ឃឹមថាលទ្ធផលនឹងទទួលបានសម្រាប់មូលដ្ឋាន មិនសម្រាប់បុគ្គលលោភលន់ ។ “ តើករណីលោក រ៉េត រ៉ន យកមកទម្លាយ ក្នុងបណ្តាញសង្គមនេះជាការពិតដែរទេ សូមស្ថាប័នពាក់ព័ន្ធ ជាពិសេស ថ្នាក់ដឹកនាំមេត្តាដាក់អធិការកិច្ចស៊ើបអង្កេត ផងទាន ហេតុអ្វីបាននាំគ្នាយកដីស្រះរបស់រដ្ឋទៅលក់ចែកលុយគ្នាបែបនេះ? តាមឯកសារមួយស្លឹកដែលបានបង្ហោះ គឺស្ថិតនៅភូមិសាស្ត្រ ភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។ ដែលមាន សមាសភាពចូលរួមវាស់វែង ដូចខាងក្រោម៖ ១- លោក អ.ទោ លឹម សុភ័ក្ត មេបញ្ជាការរង អហ.ប៉.ប៉ ២- លោក សោម មឿន ប្រធានការិ.សំណង់ សាលាខេត្ត ៣- លោក ឡេង ម៉ារី ប្រធានការិយាល័យសុយោដី និងភូមិសាស្ត្រ ៤- លោក ជួន សារ៉ាន់ឌី អនុប្រធានការិយាល័យសុយោដី និងភូមិសាស្ត្រ ៥- លោក ហាក់ កុសល ប្រធានការិ. ក្រុងប៉ោយប៉ែត ៦- លោក យ៉ុត ស៊ីយុន មន្ត្រីសាលាក្រុងប៉ោយប៉ែត ៧- លោក លាង សុង ក្រុមប្រឹក្សាសង្កាត់ផ្សារកណ្តាល ៨- លោក រដ្ឋ អៀរ៉ង់ មន្ត្រីការិ.ច្បាប់ សាលាខេត្ត ៩- លោក ងិន វ៉ាន់នេត មន្ត្រីការិយាល័យសុយោដី និងភូមិសាស្ត្រ ១០- លោក ម៉ៅ ធី មេភូមិគីឡូលេខ៤ គួបញ្ជាក់ផងដែរកណីរឿងនេះ ឯកឧត្តមបណ្ឌិត ប៉ាន់ ខេមប៊ុនថន លោកបានចូល ខមិន ក្នុងហ្វេសប៊ុកលោក រ៉េត រ៉ន ដូចខាងក្រោម៖ “ សូមផ្តល់របាយការណ៍នៃដំណើររឿង រួមជាមួយការពាក់ពន្ធ័អោយខ្ញុំបានដឹងផងចំពោះករណីនេះ” ។ ជុំវិញករណីខាងលើនេះអ្នកសារព័ត៌មានយើង ព្យាយាមទំនាក់ទំនងទៅលោក រ៉េត រ៉ន ដើម្បីសុំសេចក្តីអត្ថធិប្បាយបន្ថែម។ មហាជន និងសាធាណៈជនឆ្ងល់ថា៖ ករណីលក់ដីស្រះទឹកនេះ ឯកឧត្តមអភិបាលខេត្តរដ្ឋបាលខេត្តបន្ទាយមានជ័យ និងរដ្ឋបាលក្រុងប៉ោយប៉ែត ពុំមានការពាក់ព័ន្ធក្នុងការលក់ដីនេះឡើយ តើពីណាលក់? លុយច្រើនណាស់? អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនា និងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់បុគ្គលពាក់ព័ន្ធ គ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មាន សូមអរគុណ៕ សេចក្តីបំភ្លឺព័ត៌មានរបស់ រដ្ឋបាលខេត្តបន្ទាយមានជ័យ៖

ព័ត៌មានគួរចាប់អារម្មណ៍

មន្ត្រី បន្តផ្តល់អត្តសញ្ញាណប័ណ្ណ ជិត ១ម៉ឺនសន្លឹក និងសេវាអត្តសញ្ញាណកម្ម ជាង ២ម៉ឺនសេវាទៀត ជូនប្រជាពលរដ្ឋ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតនាំយកអំណោយនិងថវិកាផ្ដល់ជូនស្ត្រីម្នាក់ដែលមានជំងឺប្រចាំកាយ ជាជំងដឹមហារីក សុដន់ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ទេព រដ្ឋា នាំថវិកាចំនួន ១,៥០០,០០០រៀល របស់លោកឧត្តមសេនីយ៍ទោស្នងការប្រគល់ជូនគ្រួសារសពលោក អនុសេនីយ៍ត្រី ហូ ឧត្តម មន្រ្តីប៉ុស្តិ៍នគរបាលទានកាំដែលបានទទួលមរណៈភាព (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ខ្ចីម៉ូតូជិះមួយភ្លេតយកទៅលក់ដើរលេងស៊ីចាយអស់ ត្រូវម្ចាស់ប្តឹងសមត្ថកិច្ចចាប់ខ្នោះ.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសជនជាតិឥណ្ឌូនេស៊ីម្នាក់ប្រទះឃើញស្លាប់ក្នុងផ្ទះជួល សមត្ថកិច្ចសន្និដ្ឋានថា ដេកគាំងបេះដូងស្លាប់ នៅក្រុងប៉ោយប៉ែត (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
487 នាក់
ម្សិលមិញ :
711 នាក់
សប្តាហ៍នេះ :
5943 នាក់
ខែនេះ :
18930 នាក់
3 ខែនេះ :
70315 នាក់
សរុប :
1558165 នាក់