ថ្ងៃសុក្រ ទី១១ ខែតុលា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
កក្រើកសារជាថ្មីលើទឹកដីតំបន់៣ដែលជាតំបន់ហាមឃាត់ ដោយមានបុគ្គលឈ្មោះ សេង មង្គល កំពុងដាក់អេស្កាវ៉ាទរ័២គ្រឿងទន្ទ្រាន់ជីកអាចម៍ដីយកទៅលក់ ព្រោះសំអាងលិខិតអនុញ្ញាតិ "ស្តារឃ្លាំងទឹកចាស់មួយច្បាប់ដែលផុតសុពលភាពតាំងពីឆ្នាំ២០២៣" មកបិទបាំងមុខជំនួញរបស់ខ្លួន.!!! (វគ្គ១)
Mon,27 May 2024 (Time 05:02 PM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 125នាក់)


ខេត្តសៀមរាប៖ កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ថ្មីៗនេះ ក្រុមសារព័ត៌មានយើងខ្ញុំបានចុះទៅដល់ទីតាំងតំបន់៣ព្រៃលិចទឹក ដែលជាតំបន់ហាមឃាត់ ឃើញមានអេស្កាវ៉ាទរ័ចំនួន២គ្រឿងកំពុងធ្វើសកម្មភាពឈូសឆាយព្រៃលិចទឹកតំបន់៣ និងជីកយកអាចម៍ដីដឹកទៅលក់យ៉ាងគគ្រឹកគគ្រេងនៅក្នុងខេត្តសៀមរប ដែលគ្រឿងចក្រនោះត្រូវបានគេស្គាល់ថាជារបស់បុគ្គលម្នាក់ឈ្មោះ សេង មង្គល ព្រោះតែលោកសំអាងលើលិខិតអនុញ្ញាតមួយច្បាប់របស់រដ្ឋបាលសាលាខេត្តសៀមរាប តើលោក ប្រាក់ សោភ័ណ អភិបាន នៃគណៈអភិបាលខេត្តសៀមរាប បានជ្រាបរឿងនេះដែលឬទេ?។ តែដោយឡែក បើពិនិត្យលើលិខិត ដែលគេបិទនៅលើផ្ទាំងប៉ាន់ណូ តាំងនៅខាងមុខផ្លូវចេញចូល គឺបានផុតសុពលភាពតាំងពីឆ្នាំ២០២៣មកម្ល៉េះ.! នេះសបញ្ជាក់អោយឃើញថាលោក សេង មង្គល កំពុងតែផ្គើនទៅនិងបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រយ៉ាងពេញបន្ទុក ដែលសម្តេចទាំងថ្វេ បានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ទៅដល់មន្ត្រីថ្នាក់ក្រោមជាតិ អោយអភិបាលខេត្តទាំង៥ នៅជំុវិញ បឹងទន្លេសាប ត្រូវអនុវត្តដកហូតយកដីព្រៃលិចទឹកនៅក្នុងតំបន់៣ មកធ្វើជាសម្បត្តិរដ្ឋអោយខានតែបាន បើបុគ្គលណាមិនប្រគល់ដីនោះជូនរដ្ឋវិញនោះទេ និងត្រូវផ្តន្ទាទោសទៅតាមច្បាប់។ គួររំលឹកផងដែរថា៖ លិខិតអនុញ្ញាតពីរដ្ឋបាលសាលាខេត្តសៀមរាប ដែលកាលនោះ អតីត ឯកឧត្តម ទា សីហា នៅជាអភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានចេញ លិខិតអនុញ្ញាតនោះ ហើយលិខិតនោះបានផុតសុពលភាពទៅហើយ ដែលមានលិខិតលេខ: ១០៤៧/១៨ ស.ជ.ណ ចុះថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ និងលិខិយលេខ: ១៥០/២៣ ស.ជ.ណ ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តសៀមរាប។ សូមបញ្ជាក់ផងដែលថា: ទីតាំងដីព្រៃលេចទឹកនៅក្នុងតំបន់៣នោះ ស្ថិតនៅព្រំប្រទល់ភូមិចំនួន(០២) គឺភូមិស្រង៉ែ និង ភូមិព្រៃធំ ឃុំស្រង៉ែ ក្រុងសៀមរាប ខេត្តសៀមរាប។ ពាក់ព័ន្ធនការឈូសឆាយទន្ទ្រានដីព្រៃលិចទឹកនៅតំបន់៣ខាងលើ សារព័ត៌មានយើងខ្ញុំមិនអាចសុំការបំភ្លឺពីលោក សេង មង្គល ម្ចាស់គ្រឿងចក្របានទេ ដោយខលមិនចូល។ រីឯលោក ស៊ុន គង់ ប្រធានមន្ទីរបរិស្ថាន និងលោក ទា គឹមសុទ្ធ ប្រធានមន្ទីររុក្ខាប្រមាញ់និងនេសាទខេត្តសៀមរាប ក៏ក្រុមការងារយើងខ្ញុំនៅមិនទាន់សុំការបំភ្លឺពីលោកទាំងថ្វេបានដែល។ ជុំវិញនៃការចុះផ្សាយ អង្គភាពសារព័ត៌មានយើងខ្ញុំគ្រាន់តែជាកញ្ចក់ឆ្លងបញ្ចាំង រិះគន់ក្នុងន័យស្ថាបនាតែប៉ុណ្ណោះ ហើយអង្គភាពយើងខ្ញុំរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធ គ្រប់ពេលវេលារៀងរាល់ម៉ោងធ្វើការ តាមរបបច្បាប់ស្ដីពីវិជ្ជាជីវៈ នៃអ្នកសារព័ត៌មាន សូមអរគុណសន្តិភាព៕ រាយការណ៍ដោយ: លោក តាំង គឹមឃុង ប្រចាំខេត្តសៀមរាប

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ អញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី៨ នៅវត្តឧណ្ណាលោម (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

រយពេល ១ឆ្នាំមកនេះ មន្រ្តីចុះបញ្ជីកំណើត អាពាហ៍ពិពាហ៍ និងមរណភាព ជូនពលរដ្ឋ បានជាង ២១លានច្បាប់!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកអគ្គរដ្ឋទូតឡាវ ជឿជាក់ថាក្រសួងមហាផ្ទៃកម្ពុជា នឹងបន្តជំរុញអាជ្ញាធរតាមបណ្តោយព្រំដែន រក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ជូនប្រជាជននៃប្រទេសទាំងពីរ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញបិទវគ្គសុក្រឹតការថ្នាក់ដឹកនាំនគរបាល កម្រិត២ ជំនាន់ទី៦ របស់បណ្ឌិត្យសភានគរបាលកម្ពុជា (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

មហាព្រឹត្តិការណ៍វីតាល់ «គរុកតញ្ញុតា» ដ៏ធំប្រចាំឆ្នាំ ប្រារព្ធឡើងដំណាលគ្នាស្របពេលតែមួយ ក្នុងខេត្តទាំង៥.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
540 នាក់
ម្សិលមិញ :
536 នាក់
សប្តាហ៍នេះ :
4985 នាក់
ខែនេះ :
22463 នាក់
3 ខែនេះ :
53602 នាក់
សរុប :
1503439 នាក់