ខេត្តកំពង់ធំ៖ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ លោក កែវ សុឃឿន សង្កាត់រដ្ឋបាលជលផលបារាយណ៍(ប្រចាំស្រុកតាំងគោក) ចូលរួមជាមួយកម្លាំងទីបញ្ជាការស្រាលស្រុកតាំងគោក លោក គន ចាន់សីហា សង្កាត់រដ្ឋបាលជលផលស្រុកស្ទោង ចុះល្បាតដីព្រៃលិចទឹក (តំបន់៣) ជាក់ស្តែងពុំប្រទះមានបទល្មើសនោះទេ។ លោក កែវ សុឃឿន បានផ្សព្វផ្សាយសេចក្តីជូនដំណឹងពីរដូវបិទនេសាទ ទៅដល់អ្នកនេសាទ ដើម្បីទប់ស្កាត់កុំអោយនេសាទជាលក្ខណៈទ្រង់ទ្រាយធំ ធ្វើឱ្យផុតពូជត្រីផងដែរ។ លោក ហួន ផល សង្កាត់រដ្ឋបាលជលផលឃុំពាមបាង សហការជាមួយកម្លាំងជំនាញ បានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល នៅចំណុច ប្រលិចច្រកែង និងកន្លែងអភិរក្សជលផលបាឡត ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ។ ក្រុមកម្លាំងចម្រុះបានចុះទប់ស្កាត់និងបង្ក្រាបបទល្មើសបញ្ជាក់ស្ដែងក្នុងនោះលទ្ឋផលអនុវត្តបាន(០២ករណី) បានរុះរើ បំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់ និង ឧបករណ៍នេសាទជាលក្ខណៈគ្រួសារ មងរាយ នៅក្នុងកន្លែងអភិរក្សជលផលបាឡត នៅនឹងកន្លែងរួមមាន÷ របាំងស្បៃមុងចំនួន០៦របាំង ប្រវែង៥៥០ម៉ែត្រ ឡុកចំនួន០៦គ្រឿង លូចំនួន១២មាត់ បង្គោលចំនួន៤៥០ដើម ចាក់ត្រីប្រលែងចំនួន១០គីឡូក្រាម មងរាយប្រវែង៣២០០ម៉ែត្រ(ក្រឡា៦ ហ៊ុន សម្រុង ១,៥ ម៉ែត្រ)។ លោក ហួន ផល សង្កាត់រដ្ឋបាលជលផលឃុំពាមបាង បានផ្សព្វផ្សាយសេចក្តីជូនដំណឹងដល់សាធារណជន និងអ្នកនេសាទទាំងអស់គឺ នៅរដូវបិទនេសាទសម្រាប់ការធ្វើនេសាទក្នុងដែននេសាទទឹកសាប ត្រូវបានកំណត់ចាប់ពីថ្ងៃទី០១ ខែមិថុនា ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ត្រូវយកចិត្តទុកដាក់និងចូលរួមអនុវត្តតាមគោលការណ៍របស់រាជរដ្ឋាភិបាល។ ចំពោះដែននេសាទទឹកសាបសម្រាប់ខេត្តកំពង់ធំ នៅក្នុងរយៈពេលបិទនេសាទនេះ អ្នកនេសាទទាំងអស់ត្រូវប្រើតែឧបករណ៍នេសាទជាលក្ខណៈគ្រួសារ ដើម្បីការពារពូជត្រីឱ្យបាននៅគង់វង្ស៕
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា