ខេត្តបន្ទាយមានជ័យ៖ ក្រោយផ្លូវរអិលដូចខ្លាញ់ប្រជាពលរដ្ឋជួបការលំបាក់ទៅមកឯកឧត្តមបណ្ឌិត ប៉ាន់ ខែមប៊ុនថន ដឹកនាំអាជ្ញាធរ សមត្ថកិច្ច មន្ត្រីជំនាញ និងក្រុមហ៊ុនអានកូនាំយកគ្រឿងចក្រ៦ទៅ៧គ្រឿង ឈូសឆាយសម្រួលផ្លូវនៅរសៀលថ្ងៃទី១៩ ខែកក្តដា ឆ្នាំ២០២៤ ស្ថិតនៅភូមិសុខសាន្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត។ លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតបានប្រាប់ថា៖ ផ្លូវមួយខ្សែដែលប្រវែងជាង១០០០ម៉ែត្រ ស្ថិតភូមិសុខសាន្តដែលភ្ជាប់ពីក្រុងប៉ោយប៉ែតទៅស្រុកម៉ាឡៃត្រូវបានរងការខូចខាតបណ្តាលមានភក់រអិលដូចខ្លាញ់ និងកន្លែងខ្លះដីស្អិតរមួតប្រជាពលរដ្ឋទៅមកនិងសិក្សានុសិស្សជួបការលំបាកទៅមកហើយស្នើសុំពីប្រជាពលរដ្ឋឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន នាយរងខុទ្ទកាល័យសម្តេចបវរធិបតី ហ៊ុន ម៉ាណែត បាននាំយកគ្រឿងចក្រប្រមាណ ៦ ទៅ ៧គ្រឿង ធ្វើការឈូសឆាយនិងចាក់ទំទិចថ្មសម្រួលអោយប្រជាពលរដ្ឋទៅមកបានស្រួល។ ឯកឧត្តមបណ្ឌិត ប៉ាន់ ខែមប៊ុនថន បានបញ្ជាក់ថា៖ ផ្លូវ១ខ្សែប្រវែងជាង១គីឡូម៉ែត្រដែលរងការខូចខាតនិងមានភក់រអិលដូចខ្លាញ់ប្រជាពលរដ្ឋនិងសិក្សានុសិស្សជួបការលំបាកទៅមកក្នុងការសិក្សាទើបជាការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្រុមការងារថ្នាក់ជាតិចុះជួលមូលដ្ឋានក្រុងប៉ោយប៉ែតដោយឃើញពីទុក្ខលំបាករបស់ប្រជាពលរដ្ឋ ក្រុមការងារបាននាំយកគ្រឿងចក្រចុះឈូសឆាយនិងដាក់កំទិចថ្មដើម្បីសម្រួលចរាចរណ៍ដល់ប្រជាពលរដ្ឋមិនអោយជួបការលំបាកទៀតឡើយ។ ប្រជាពលរដ្ឋនិងអាជ្ញាធរមូលដ្ឋានភូមិសុខសាន្តបានថ្លែងអំណរគុណចំពោះឯកឧត្តមបណ្ឌិត ប៉ាន់ ខែមប៊ុនថន នាយរងខុទ្ទកាល័យសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ដែលបានជួយធ្វើការជួសជុលឡើងវិញផ្លូវដែលជួបការលំបាកនេះបានស្រួលឡើងវិញដែលប្រជាពលរដ្ឋលេងជួបការលំបាកទៀតហើយអគុណសន្តិភាព៕
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា