ថ្ងៃសុក្រ ទី២១ ខែមីនា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
សេចក្តីប្រកាសព័ត៌មានរបស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ស្តីពី fb ឈ្មោះ Chhay Phallin -ឆាយ ផល្លីន ផុសព័ត៌មានមិនពិត ព្រោះតែចង់ឱ្យផេកឬ ក៏អាខោនហ្វេសបុកខ្លួនឯងល្បី.!!!
Fri,03 January 2025 (Time 10:07 AM)
ដោយ ៖ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 138នាក់)


បើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានឲ្យដឹងថា👉👉នៅរសៀលថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥នេះ ក្រុមការងារតាមដានព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សូមជម្រាបជូន ដល់សាធារណជន អ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមជ្រាបថាៈ ថ្មីៗនេះ មានអាខោនហ្វេស បុកឈ្មោះ៖ Chhay Phallin-ឆាយ ផល្លីន ដែលបានបង្ហោះវីដេអូមានខ្លឹមសារថា “ឡូយណាស់ក្មេងទំនើងមានកាំភ្លើងប្រើ ប្រាស់ ជួយស៊ែរតិចផង 1/1/2025 ក្រុងប៉ោយប៉ែត” ។ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានធ្វើការស្រាវជ្រាវឱ្យដឹងថា អាខោនហ្វេសបុក ឈ្មោះ Chhay Phallin -ឆាយ ផល្លីន បំណងចង់បង្ហោះព័ត៌មានរន្ធត់ និងព័ត៌មានចាស់ៗ (ព័ត៌មានមិនពិត) ចង់ឱ្យផេកឬ ក៏អាខោនហ្វេសបុកខ្លួនឯងល្បី ធ្វើអោយមានការចាប់អារម្មណ៍ពីមហាជនប្រើប្រាស់បណ្តេញទំនាក់ទំនងសង្គម ។ កម្លាំង ជំនាញបានធ្វើការឆែកមើលប្រវត្តិអាខោនហ្វេសបុក Chhay Phallin-ឆាយ ផល្លីនមក បានឱ្យឃើញថា មានព័ត៌មានជា ច្រើនដែលបានយកទៅបង្ហោះឡើងវិញជាព័ត៌មានមិនពិត មានប្រតិកម្មជាមួយស្ថាប័នពាក់ព័ន្ធមួយចំនួនរួចទៅហើយ ។ ជំនាញបានធ្វើការសន្និដ្ឋានបឋមថា អាខោនហ្វេសបុក Chhay Phallin -ឆាយ ផល្លីន បង្ហោះគ្រាន់តែចង់ឱ្យផេក ខ្លួនឯងល្បី ចំពោះរូបភាពវីដេអូខាងលើ មិនទាន់ដឹងប្រភព ឬទីតាំងច្បាស់លាស់នៅឡើយ ។ អាស្រ័យហេតុនេះ សូមសាធារណជន អ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមទទួលជ្រាប ជាព័ត៌មាន និងម្ចាស់អាខោនហ្វេសបុក Chhay Phallin -ឆាយ ផល្លីន ជួយសហការផ្តល់ព័ត៌មានពីរូបភាពវីដេអូខាងលើ ដើម្បីឱ្យសមត្ថកិច្ចមានមូលដ្ឋានចាត់ការតាមនីតិវិធី ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រមុខក្រសួងមហាផ្ទៃ ដាស់តឿនមន្ត្រីពាក់ព័ន្ធបទល្មើសគ្រឿងញៀន ប្រញាប់ដកខ្លួន បើមិនចង់ក្លាយជាសាច់ស្អុយ! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ចាត់ទុកការបង្ក្រាបករណីគ្រឿងញៀន ក្បែរបឋមសិក្សាជម្ពូវ័ន ជាសកម្មភាពគំរូ និងលើកទឹកចិត្តខ្ពស់! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញជាអធិបតីក្នុង ពិធីប្រុងពលី បើកការដ្ឋានសាងសង់សំណង់នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៥ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

អនុវត្តគោលការណ៍ឯកឧត្តមអភិសន្តិបណ្ឌិត៖ នគរបាលស្រុកលើកដែកឃាត់តៃកុងរថយន្តក្រុង ភ្នំពេញ-វៀតណាម ធ្វើកិច្ចសន្យា! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ បើកវគ្គសិក្ខាសាលាលើប្រធានបទសំខាន់ ចំនួន ៣ នៅខេត្តបាត់ដំបង (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
47 នាក់
ម្សិលមិញ :
408 នាក់
សប្តាហ៍នេះ :
3646 នាក់
ខែនេះ :
23574 នាក់
3 ខែនេះ :
81323 នាក់
សរុប :
1639001 នាក់