ថ្ងៃព្រហស្បតិ៍ ទី១០ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានក្រុងប៉ោយប៉ែត និងលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត ដឹកនាំក្រុមកាងារបើកកិច្ចប្រជុំពិភាក្សា រៀបចំ ពិធី ពិសារ អាហារសាមគ្គី នៅក្នុងបរិវេណបុរី ដឹផាក នាថ្ងៃទី១០ខាងមុខនេះ ដើម្បីចូលរួមអបអរសាទរ ថ្ងៃរំលឹកដឹងគុណ ខួបលើកទី៤៦ នៃទិវាថ្ងៃជ័យជម្នះ ៧មករា ១៩៧៩-៧មករា ២០២៥
Wed,08 January 2025 (Time 05:29 PM)
ដោយ ៖ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 193នាក់)


ក្រុងប៉ោយប៉ែត៖ នឹងមានការរៀបចំព្រឹត្តិការណ៍ ពិសារ អាហារសាមគ្គី ដ៏ធំមួយក្នុងបរិវេណ បុរី ដឹផាក ស្ថិតភូមិគីឡូម៉ែត្រលេខ៤​ សង្កាត់ផ្សារកណ្តាល​ ក្រុងប៉ោយប៉ែត​ ខេត្តបន្ទាយមានជ័យ ដែលនិងប្រព្រឹត្តទៅ នៅយប់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ ខាងមុខនេះ ដោយមានការចង្អល់បង្ហាញយ៉ាងយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា.ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានក្រុងប៉ោយប៉ែត លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត.លោកចៅសង្កាត់ទាំង៥.កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ រួមនិងប្រជាពលរដ្ឋ.ម្ចាស់សហគ្រាស ក្រុមហ៊ុន ចូលរួមប្រមាណ បួនពាន់ ជាងនាក់ ដើម្បីចូលរួម អបអរសាទរ ថ្ងៃរំលឹកដឹងគុណ ខួបលើកទី៤៦ នៃទិវាថ្ងៃជ័យជម្នះ៧ មករា ១៩៧៩-៧មករា ២០២៥ ។ សូមបញ្ជាក់ផងដែរថា៖ ពីធី ពិសារ អាហារសាមគ្គី មានប្រគុំឆាកតន្ត្រី ដ៏ធំ ក្នុងបុរី ដឹផាក ក៏មានការចាប់សន្លឹកឆ្នោត ឈ្នះរង្វាន់ យ៉ាងច្រើនសន្ធឹកសន្ធាប់ មានដូចជា៖ ម៉ូតូ.កង់.ទូទឹកកក.កង្ហែន.បំពង់ទឹកក្ដៅ.ទូរស័ព្ទដៃ ។ល។ ដើម្បីជាការលើកទឹកចិត្ត និងដើម្បីអោយកម្មវិធី អបអរសាទរខួបលើកទី៤៦ ថ្ងៃទិវាជ័យជម្នះ ៧មករា ១៩៧៩-៧មករា ២០២៥ នាយប់ថ្ងៃទី១០ ខែមករា អោយមានភាពសប្បាយរីករាយ និងបង្កើនភាពស្និទ្ធស្នាលជាមួយស្នាមញញឹម ដោយភក្តីភាព រវាង គ្នានិងគ្នា ដែលប្រទេសកម្ពុជាយើងមានសុខសន្តិភាព មានវិវឌ្ឍន៍ភាព មានការអភិវឌ្ឍ លើគ្រប់វិស័យ ទូទាំងប្រទេសកម្ពុជា ក្រោមការដឹកនាំ នយោបាយ ឈ្នះ ឈ្នះ ក្រោម មគ្គុទ្ទេស ដ៏ឆ្លាតវៃ អតីត នាយករដ្ឋមន្ត្រី សម្តេចតេជោ និងការដឹកនាំនៅពេលបច្ចុប្បន្ន កូនប្រុសច្បង របស់សម្តេច គឺ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ សូមរំលឹកថា៖ ថ្ងៃ៧មករា ឆ្នាំ២០២៥ ឆ្នាំនេះគឺជាថ្ងៃខួបអនុស្សាវរីយ៍ លើកទី៤៦ នៃទិវាជាតិជ័យជម្នះ៧មករា​ (៧មករា១៩៧៩​ -​ ៧មករា២០២៥)​ ដែលជាថ្ងៃប្រជាជាតិកម្ពុជាត្រូវបានរំដោះអោយរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល​ ពត ផងដែរ...សូមពុកម៉ែបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងប៉ោយប៉ែត សូមអញ្ជើញមកចូលរួមនៅយប់ថ្ងៃទី១០ ខែមករា ក្នុងបរិវេណ បុរី ដឹផាក ដើម្បីចូលរួម អបអរសាទរ អោយបានគ្រប់ៗគ្នា សូមអរព្រះគុណ និងសូមអរគុណ សន្តិភាព៕ អត្ថបទដោយ៖ លោក ជួង វណ្ណអាង ចាងហ្វាង សារព័ត៌មាន ប៉ោយប៉ែតប៉ុស្តិ៍ រាយការណ៍ចេញពីសាលាក្រុងប៉ោយប៉ែត នៅព្រឹកថ្ងៃពុធ ទី៨ ខែមករា ឆ្នាំ២០២៥។

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ស.ស.យ.ក. ស្នើអ្នកសារព័ត៌មាន អ្នកផលិតមាតិការ និងមគ្គុទ្ទេសក៍ទេសចរណ៍ជួយជំរុញការផ្សព្វផ្សាយអំពីអង្គរសង្ក្រាន្តដើម្បីផ្សព្វផ្សាយគោលដៅទេចរណ៍របស់ខេត្តសៀមរាប និង សិល្បៈវប្បធម៌របស់ខ្មែរ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រមុខក្រសួងមហាផ្ទៃ ដាស់តឿនមន្ត្រីពាក់ព័ន្ធបទល្មើសគ្រឿងញៀន ប្រញាប់ដកខ្លួន បើមិនចង់ក្លាយជាសាច់ស្អុយ! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ចាត់ទុកការបង្ក្រាបករណីគ្រឿងញៀន ក្បែរបឋមសិក្សាជម្ពូវ័ន ជាសកម្មភាពគំរូ និងលើកទឹកចិត្តខ្ពស់! (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
265 នាក់
ម្សិលមិញ :
470 នាក់
សប្តាហ៍នេះ :
4916 នាក់
ខែនេះ :
19439 នាក់
3 ខែនេះ :
77532 នាក់
សរុប :
1653679 នាក់