ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098 / 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092 190 098 - 088 66 06 773 ) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
ខ្មាន់កាំភ្លើងមានគ្នា៣-៤នាក់ ចុះពីរថយន្ត ដើរចូលទៅបាញ់សម្លាប់នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ខេត្តរតនគិរីម្នាក់ ក្នុងហាងកាហ្វេមួយកន្លែង...!!!
Thu,03 October 2019 (Time 01:56 PM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 839នាក់)


ខេត្តរតនគិរី៖ មានរឿងភ្ញាក់ផ្អើលមួយបានកើតឡើងខណៈលោកនាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី (ម្នាក់)ត្រូវបានក្រុមខ្មាន់កាំភ្លើងបាញ់ប្រហារបណ្ដាលអោយលោក នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី ស្លាប់ភ្លាមៗនៅក្នុងហាងកាហ្វេមួយកន្លែង កាលពីវេលាម៉ោងប្រមាណ០៩ព្រឹក ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩ នេះ ស្ថិតក្នុងភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគីរី។ បើយោងប្រភពពីសមត្ថកិច្ចបានបញ្ជាក់អោយដឹងថា៖ ជនរងគ្រោះឈ្មោះ ផន ទុំ មានតួនាទីជា នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី។ ប្រភពពីអ្នកឃើញហេតុការណ៍ បានអោយភ្នាក់ងារយើងដឹងថា៖ នៅមុនពេលកើតហេតុ ពួកគាត់ឃើញរថយន្តហ្វ័ររ៉ែនន័រ ១គ្រឿងជិះគ្នា៣-៤នាក់ បានបើកមកឈប់ពីរមុខហាងកាហ្វេខាងលើ ហើយបានចុះដើរតម្រង់ ទៅរកឈ្មោះ ផន ទុំុំ ដែលជាជនរងគ្រោះ និងបានបាញ់ជនរងគ្រោះចំក្បាល បណ្ដាលអោយស្លាប់ភ្លាមៗក្នុងថ្លុកឈាមតែម្តង រួចក្រុមជនសង្ស័យបានរត់ឡើងរថយន្តបើកគេចខ្លួនបាត់ស្រមោល។ ប្រភពពីសមត្ថកិច្ចបន្តអោយដឹងមុនបន្តិចថា៖ ក្រោយពីកើតហេតុរួច កម្លាំងសមត្ថកិច្ចជំនាញក្រុងបានលុង និង កម្លាំងរបស់ស្នងការដ្ឋាននគរបាលខេត្តរតនគីរី បានបន្តស្រាវជ្រាវស្វែងរកចាប់ជនដៃដល់បានមួយនាក់ ឈ្មោះ នួន មករា ភេទប្រុស អាយុ៣១ឆ្នាំ បានហើយនៅរសៀលថ្ងៃនេះ ចំណែកបក្សពួក៣នាក់ទៀត សមត្ថកិច្ចកំពុងស្រាវជ្រាវបន្ត ដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់នៅពេលក្រោយ៕ រាយការណ៍បឋម ដោយៈ លោក ស៊ុន វុទ្ធី ប្រធានគ្រប់គ្រងព័ត៌មាន គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធីដែន ឧត្ដមប្រឹក្សាផ្ទាល់ សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជាទាំងពីរគណៈយាងចុះសួរសុខទុក្ខប្រជាពលករនៅច្រកទ្វារព្រំដែនអន្តរជាតិដូង ក្នុងស្រុកកំរៀង ខេត្តបាត់ដំបង (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

សហព័ន្ធស្វីស បន្តគាំទ្រកំណែទម្រង់វិមជ្ឈការនៅកម្ពុជា និងគម្រោងបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពមន្ត្រីក្រសួងមហាផ្ទៃ (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹត្តិការណ៍សម្តែងក្បាច់គុនល្បុក្កតោ-ក្បាច់គុនសៅលីញ រួមគ្នា នៅមុខប្រាសាទបាយ័ន២៤មេសា.! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បន្តដឹកនាំគណៈប្រតិភូ ស្ដាប់បទបង្ហាញពាក់ព័ន្ធវិស័យសុវត្ថិភាពនិងសណ្ដាប់ធ្នាប់សាធារណៈ (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងប្រតិភូ អញ្ជើញស្តាប់បទបង្ហាញពាក់ព័ន្ធនឹងហិរញ្ញវត្ថុសាធារណៈ និងយន្តការជាក់ស្តែងនៃលទ្ធិប្រជាធិបតេយ្យដោយផ្ទាល់ (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
107 នាក់
ម្សិលមិញ :
459 នាក់
សប្តាហ៍នេះ :
5221 នាក់
ខែនេះ :
12097 នាក់
3 ខែនេះ :
39522 នាក់
សរុប :
1411737 នាក់