ខេត្តឧត្តរមានជ័យ៖ តើលោកឧត្តមសេនីយ៍ទោ ឈុំ ខេង មេបញ្ជារការយោធាកងពលតូចលេខ៦ គិតយ៉ាងណាចំពោះលោកវរៈសេនីយ៍ឯក អៀង ភី ដែលជាមេបញ្ជារការរង កងពលតូចលេខ៦ ដែលបែកធ្លាយរឿងមកថា៖(មានបើកបនល្បែង ភ្នាល់ ប្រជល់មាន់ និង អាប៉ោង ដាក់ប្រាក់) ដែលខ្លួនជាយោធាមានឋានៈជាមេបញ្ជារការរងទៀត បែជាលោកហ៊ានយកតួនាទី មកផ្គើនគោលនយោបាយរបស់រាជរដ្ឋាភិបាល ភូមិ ឃុំ មានសុវត្ថិភាពទាំង៩ ចំណុចយ៉ាងពេញបន្ទុកដូច្នេះផង។ បើយោងតាមសេចក្តីរាយការ ពីភូមិថ្នល់កែង ឃុំ ស្រុកត្រពាំងប្រាសាទ ថា៖ ទីតាំងលេងល្បែងភ្នាល់ប្រជល់មាន់ និង អាប៉ោង ដាក់ប្រាក់នោះ បើកលេងយ៉ាងគរគ្រឹកគរក្រេង នៅខាងក្រោយផ្ទះលោកវរសេនីយ៍ឯក អៀង ភី អស់រយៈពេលជាង១ខែមកហើយ ហើយក៏មិនមានសមត្ថិកិច្ច រឺ ស្ថាប័នពាក់ព័ន្ធណា ហ៊ានចេញមុខបង្ក្រាបទេ។ សេចក្តីរាយការណ៍បានបន្តថា៖ អោយតែដល់ថ្ងៃអង្គារ៍ និង ថ្ងៃសុក្រ ដែលជាថ្ងៃលេងភ្នាល់ធំ និង មានក្រុមអ្នកញៀនល្បែងភ្នាល់ដាក់ប្រាក់ មកពីទីជិត ទីឆ្ងាយ ជួបជុំគ្នានៅទីតាំងខាងលើ ដើម្បីលេងភ្នាល់ម៉ាសេរី ព្រោះជាកន្លែងដែលមានដែលមានវត្តិភាពខ្ពស់។ ហើយក្នុងមូលដ្ឋានរបស់លោក អៀង ភី ជាម្លប់ដ៏ត្រជាក់ ដោយប្រើប្រាស់ស្ថាប័នកងទ័ព ដើម្បីបិទបាំង និង ការពារបនល្បែងស៊ីសងខាងលើ ដែលជាហេតុធ្វើអោយសមត្ថកិច្ចពាក់ព័ន្ធ ដែលមានមិនហ៊ានង្ក្រាប អនុវត្តតាមច្បាប់ឡើយ។ ប្រភពដដែលបានបន្តថា៖ កនកលែងនេះល្បីអស់រយៈពេលពីរបីថ្ងៃចុងក្រោយប៉ុណ្ណោះ ព្រ០បនល្បែងខាងលើ ផ្អាកការលេងភ្នាល់ជាបណ្តោះអាសន្ន ដោយមូលហេតុ លោក អៀង ភី មិនបាននៅផ្ទះ រវល់ទៅខេត្តសៀមរាម មិនមានអ្នកឈរចាំការពារអោយនោះទេ។ ពាក់ព័ន្ធទៅករណីខាងលើ លោកវរៈសេនីយ៍ឯក អៀង ភី មេបញ្ជាការរងកងពលតូចលេខ៦ បានអោយក្រុមការងារយើងដឹង នៅព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០១៩ នេះថា៖ ពិតជាមានករណីលេងល្បែងសុីសង ប្រជល់មាន់ នៅផ្ទះលោករាល់ថ្ងៃមែន ហើយលោកក៏ស្នើរអោយភ្នាក់ងារយើងខ្ញុំ ចូលរួមលេងភ្នាល់ទាំងអស់គ្នាផងដែរ។ ជុំវិញករណីនេះដែល ក្រុមការងារយើងខ្ញុំ មិនអាចធ្វើការទំនាក់ទំនង សុំការបំភ្លឺ ពីលោកឧត្តមសេនីយ៍ទោ ឈុំ ខេង មេបញ្ជាការកងពលតូចលេខ៦ បាននោះទេ ដោយមិនស្គាល់លេខទូរស័ព្ទរបស់លោក ហើយអង្គភាពយើងខ្ញុំ រងចាំការបកស្រាយពីសាមីឡើងវិញ រៀងរាល់ម៉ោងធ្វើការនៅពេលក្រោយទៀត៕ ដោយៈ អ្នកយកព័ត៌មាន ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com
ព័ត៌មានគួរចាប់អារម្មណ៍
តាមរយៈការចង្អុលបង្ហាញផ្ទាល់របស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ប្រើរយៈពេលវេលាចំនួន៣ម៉ោងប៉ុណ្ណោះ ដោះស្រាយវិវាទដីធ្លី១៨ឆ្នាំជូនប្រជាពលរដ្ឋបានបញ្ចប់ហើយនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ (ប៉ោយប៉ែតប៉ុស្តិ៍)
មន្ត្រី បន្តផ្តល់អត្តសញ្ញាណប័ណ្ណ ជិត ១ម៉ឺនសន្លឹក និងសេវាអត្តសញ្ញាណកម្ម ជាង ២ម៉ឺនសេវាទៀត ជូនប្រជាពលរដ្ឋ (ប៉ោយប៉ែតប៉ុស្តិ៍)
លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតនាំយកអំណោយនិងថវិកាផ្ដល់ជូនស្ត្រីម្នាក់ដែលមានជំងឺប្រចាំកាយ ជាជំងដឹមហារីក សុដន់ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ទេព រដ្ឋា នាំថវិកាចំនួន ១,៥០០,០០០រៀល របស់លោកឧត្តមសេនីយ៍ទោស្នងការប្រគល់ជូនគ្រួសារសពលោក អនុសេនីយ៍ត្រី ហូ ឧត្តម មន្រ្តីប៉ុស្តិ៍នគរបាលទានកាំដែលបានទទួលមរណៈភាព (ប៉ោយប៉ែតប៉ុស្តិ៍)
ខ្ចីម៉ូតូជិះមួយភ្លេតយកទៅលក់ដើរលេងស៊ីចាយអស់ ត្រូវម្ចាស់ប្តឹងសមត្ថកិច្ចចាប់ខ្នោះ.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា