ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
ម្ចាស់គ្លីនិកឯកជនយីហោ(នគររាជ)ពិតជាសាហាវមែន! ហ៊ានប្រឆាំងច្បាប់បញ្ញាយតិរាជរដ្ឋាភិបាល តសំយាបលើផ្លូវសាធារណៈធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន មិនខ្ចីរុះរើ...!!!
Fri,04 October 2019 (Time 02:41 PM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 1206នាក់)


ក្រុងប៉ោយប៉ែត៖ បើយោងតាមបណ្តាញសារព័ត៌មានក្នុងស្រុក បានចុះផ្សាយនៅព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩ រឿងលោកស្រី សុិន ពិស្ដា ម្ចាស់សណ្ឋាគារ រួមនិងប្រជាពលរដ្ឋបានសំណូមពរអោយអាជ្ញាធរក្នុងមូលដ្ឋានគ្រប់ជំនាញមានចំណាត់ការ លើលោក ជាតិ ហួន ដែរជាម្ចាស់គ្លីនិក នគររាជ ស្ថិតនៅភូមិក្បាលស្ពាន០១ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានយកចំណីផ្លូវរបស់រដ្ឋបើកអាជីវកម្មផ្ទាល់ខ្លួន ដោយមិនគិតពីពលរដ្ឋដែរនៅពីខាងក្រោយនោះទេ។ ពលរដ្ឋបានបន្តថា៖ ពួកគាត់បានសំណូមពរដល់អាជ្ញាធរជាច្រើនលើកមកហើយ ក៏ប៉ុន្តែនៅតែឃើញ ម្ចាស់គ្លីនិច នគររាជ ហ៊ានផ្គេីនច្បាប់បញ្ញាយតិរាជរដ្ឋាភិបាល ហៅជាងមកសាងសង់នៅលើចំណីផ្លូវរដ្ឋទាំងយប់ទាំងថ្ងៃដដែល រហូតទាល់តែរួចរាល។ ចំណែកអាជ្ញាធរមូលដ្ឋាន សង្កាត់ ក្រុង មិនឃើញមកបង្អាក់នូវសកម្មភាពរំលោភបំពានយកផ្លូវធ្វើជាកម្មសិទ្ធផ្ដាច់មុខនេះទាល់តែសោះ រហូត (ម្ចាស់គ្លីនិក នគររាជ) សាងសង់រួចរាល់ជាស្ថាពរ និងដាក់ជួលអោយអតិថិជនយកលុយដាក់ហោប៉ៅយ៉ាងរំភើយ មិនខ្វល់ពីពលរដ្ឋរស់នៅខាងក្រោយ និង អាជ្ញាធរក្នុងមូលដ្ឋានអីតិចសោះ។ តាមការលើកឡើងរបស់ លោកស្រី សុិន ពិស្ដា ម្ចាស់សណ្ឋាគារដែរនៅពីក្រោយ (គ្លីនិក នគររាជ) បានប្រាប់ដល់អង្គភាព ភ្នំពេញសន្តិភាពថា៖ លោកស្រីសុំសំណូមពរ ដល់លោក ជាតិ ហួន ដែលជាម្ចាស់គ្លីនិក នគររាជ ជាច្រើនដងមកហើយ តែម្ចាស់គ្លីនិចមិនព្រមរុះរើនោះទេ នៅតែសាងសង់សំណង់អនាធិបតេយ្យ នៅលើផ្លូវរបស់រដ្ឋនិងផ្លូវរួមតូចពលរដ្ឋដដែល តើថ្ងៃខាងមុខនៅពេលដែរសណ្ឋាគារលោកស្រី សាងសង់រួចបើកអាជីវកម្មទទួលភ្ញៀវតើអោយលោកស្រីគិតយ៉ាងម៉េចទៅ បើគ្លីនិកនគររាជ ហ៊ានយកចំណីផ្លូវរដ្ឋធ្វើជាកម្មសិទ្ធផ្ដាច់មុខទៅហើយហ្នឹង ថាពីមុនយកក៏យកទៅឥឡូវនេះយកថែមទៀត។ លោកស្រីបន្តថា៖ នៅពេលដែរលោកស្រីចាក់បេតុងតាំងពីក្រោយរហូតដល់ថ្នល់កៅស៊ូបានដឹងថាឈឺចាប់ ខំចំណាយលុយអស់រាប់មុឺនដុល្លារ ហើយដើម្បីចូលរួមចំណែកក្នុងការ អភិវឌ្ឍន៍សង្គមជាតិ តែដល់ពេលចាក់បេតុងទៅដល់គ្លីនិកនគររាជ គេប្រាប់ថាអោយចាក់វាងទៅគេមិនរុះរើទេ បើចង់ដាក់លូបង្ហូរទឹកទាល់តែពុះកណ្ដាលបេតុងហ្នឹងទៅ បានទៅដល់ផ្លូវកៅស៊ូ ហើយលោកស្រីបញ្ជាក់បន្ថែមផងដែរសូម្បីតែលូដាក់នៅគៀនគ្លីនិករបស់គេ ក៏លោក ជាតិ ហួន នាំគ្នីគ្នាទាំងមេឃកំពុងភ្លៀង រុញលូទំលាក់ចោលពាសវាលពាសកាល ពេញតែផ្លូវមិនខ្វល់ការខូចខាតរបស់អ្នកណាឡើយ ហេតុតែខ្លួនចង់បាន ហើយកុំគិតថាខ្ញុំចេះតែនិយាយមើលរូបភាពក្នុងការសាសង់លើទ្រូងផ្លូវនិងសកម្មភាពក្នុងវីដេអូនេះទៅដឹងហើយ។ ក្នុងរឿងរ៉ាវនេះដែរលោក អ៊ុយ ឆាយ បានបំភ្លឺដល់អង្គភាពយើងខ្ញុំដែរ លោកបញ្ជាក់ថា ចំពោះលោកវិញអត់បញ្ហានោះទេអោយតែរដ្ឋត្រូវការនិងពលរដ្ឋ លោកហ្នឹងរុះរើភ្លាមពីព្រោះផ្លូវតាំងពីមុខជាប់ផ្លូវកៅស៊ូរមកដល់ខាងក្រោយជាប់និងផ្ទះលោកផ្លូវជាអក្សរTទៅហើយវាគ្មានអ្វីពាក់ព័ន្ធនិងគាត់ទេ។ បើយោងតាមការបំភ្លឺរបស់លោក ជាតិ ហួន និងភរិយា ដែរជាម្ចាស់គ្លីនិកនគររាជ បានទទួលស្គាល់ថា៖ ខ្លួនបានសាងសង់នៅលើទ្រូងផ្លូវរបស់រដ្ឋមែន តែបើគេធ្វើបានគាត់ក៏ធ្វើបានដែរ ចង់អោយរើទាល់តែរើទាំងអស់គ្នា។បន្ទាប់ពីលោក ជាតិ ហួន បំភ្លឺរួចមក ស្រាប់តែភរិយារបស់លោក ជាតិ ហួន យកទូរស័ព្ឌនិយាយបកស្រាយជាមួយភ្នាក់ងាររបស់យើងខ្ញុំមួយសន្ទុះ ក៏បានជេប្រមាថធ្ងន់ៗយ៉ាងសាហាវមិនដែលធ្លាប់ជួប។ ប្រហែលជាងកន្លះម៉ោងក្រោយមកទៀតភរិយារបស់លោក ជាតិ ហួន ខលមកខាងភ្នាក់ងារយើងខ្ញុំបន្តទៀត ដោយប្ដូរលេខទូរស័ព្ឌ និយាយបកស្រាយដដែលរួចមក ស្រាប់តែជេម៉ែប្រាវៗនិងជេប្រមាថធ្ងន់ធ្ងរហើយដាក់បណ្ដាសាបន្ថែមទៀតផង តើកាជេទាំងអស់នេះដាក់អ្នកសារព័ត៌មាន ឫក៏ជេសំដៅទៅលើបុគ្គលណាមួយនោះទេ។ យោងតាមប្រភពពី លោក ប៊ុន សុវុទ្ធា សមាជិកក្រុមប្រឹក្សាសង្កាត់ប៉ោយប៉ែត ទទួលបន្ទុកខាងអភិវឌ្ឍន៍ បានលើកឡើងថា រឿងរ៉ាវរបស់ម្ចាស់គ្លីនិកនគររាជ ពិតជាបានសាងសង់សំណង់នៅលើផ្លូវរដ្ឋមែន ប៉ុន្តែម្ចាស់គ្លីនិចរូបនោះលោកធ្លាប់ណែនាំច្រើនលើកច្រើនសារមកហើយមិនព្រមរុះរើនោះទេ សូម្បីតែលោកចុះចូលរួមចាក់បេតុង ក៏ចាក់មិនហើយដែរព្រោះម្ចាស់គី្លនិចមិនព្រមរើជាដាច់ខាត បច្ចុប្បន្ន ចាក់បេតុងបានតែពាក់កណ្ដាលទេ ដែរលោកស្រី សុិន ពិស្ដា ជាអ្នកធ្វើនោះ។មិនតែប៉ុណោ្ណះពួកគាត់មិនដែរគោរពអាជ្ញាធរទេនៅតែត្រចេះនិងប្រព្រឹត្តការជេប្រមាថធ្ងន់ៗទៅលើគេ។ លោក ភោគ លន ចៅសង្កាត់ប៉ោយប៉ែត បានលើកឡើងផងដែរថា កន្លងមកលោកបានណែនាំរួចមកហើយ ឥឡូវលោកនិងហៅមកធ្វើកិច្ចសន្យាដើម្បីអោយរុះរើបើនៅតែមិនស្ដាប់លោកអោយកាត់ចេញតែម្ដង មិនមែនចេះតែធ្វើតាមអំពើចិត្តបានទេប្រទេសមានច្បាប់គ្រួសារមានវិន័យ។ ហើយលោកបានបញ្ជាក់ផងដែរក្នុងការជេប្រមាថតាមទូរស័ព្ឌនៅពេលអ្នកសារព័ត៌មានសុំការបំភ្លឺ លោកសុំអោយថតសម្លេងទុក្ខផង ពីព្រោះអ្នកសារព័ត៌មានមានសិទ្ធថតនិងសុំបទសម្ភាសតាមវិជ្ជាជីវៈរបស់ខ្លួន។ យោងតាមប្រសាសន៍លោក គាត ហុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត លោកជាប់សិក្ខាសាលានៅខេត្តប៉ៃលិន ប៉ុន្តែលោកបានបញ្ជាក់មកថារឿងរ៉ាវដូចខាងលើលោកបានដឹងអស់ហើយ លោកនិងអោយមន្រ្តីជំនាញហៅមកអប់រំម្ដងជាពីរដងទៀតបើនៅតែបន្ត ខាងរដ្ឋបាលក្រុងនិងបញ្ជូនមន្ត្រីចុះទៅវាស់វែង បើឃើញថាចូលលើផ្លូវលោកអោយកាត់ចេញភ្លាមៗ។ យោងតាមបកស្រាយរបស់អាជ្ញាធរសង្កាត់ ក្រុង មូលដ្ឋាន ជំវិញរឿងរ៉ាវខាងលើនេះ សារព័ត៌មានក្នុងស្រុក និងប្រជាពលរដ្ឋរស់នៅក្រុងប៉ោយប៉ែត រងចាំមើលនូវចំណាត់ការរបស់អាជ្ញាធរ សង្កាត់ ក្រុង ថាតើមានវិធានការដូចដែលលោកបកស្រាយបានដែរឬទេ ក្នុងរឿងនេះ សូមរងចាំទស្សនានូវលេខបន្ទាប់៕ ដោយៈ លោក ហ៊ីម ឯល ទីព្រឹក្សា គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

តាមរយៈការចង្អុលបង្ហាញផ្ទាល់របស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ប្រើរយៈពេលវេលាចំនួន៣ម៉ោងប៉ុណ្ណោះ ដោះស្រាយវិវាទដីធ្លី១៨ឆ្នាំជូនប្រជាពលរដ្ឋបានបញ្ចប់ហើយនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

មន្ត្រី បន្តផ្តល់អត្តសញ្ញាណប័ណ្ណ ជិត ១ម៉ឺនសន្លឹក និងសេវាអត្តសញ្ញាណកម្ម ជាង ២ម៉ឺនសេវាទៀត ជូនប្រជាពលរដ្ឋ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតនាំយកអំណោយនិងថវិកាផ្ដល់ជូនស្ត្រីម្នាក់ដែលមានជំងឺប្រចាំកាយ ជាជំងដឹមហារីក សុដន់ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ទេព រដ្ឋា នាំថវិកាចំនួន ១,៥០០,០០០រៀល របស់លោកឧត្តមសេនីយ៍ទោស្នងការប្រគល់ជូនគ្រួសារសពលោក អនុសេនីយ៍ត្រី ហូ ឧត្តម មន្រ្តីប៉ុស្តិ៍នគរបាលទានកាំដែលបានទទួលមរណៈភាព (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ខ្ចីម៉ូតូជិះមួយភ្លេតយកទៅលក់ដើរលេងស៊ីចាយអស់ ត្រូវម្ចាស់ប្តឹងសមត្ថកិច្ចចាប់ខ្នោះ.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1019 នាក់
ម្សិលមិញ :
518 នាក់
សប្តាហ៍នេះ :
5927 នាក់
ខែនេះ :
19148 នាក់
3 ខែនេះ :
71046 នាក់
សរុប :
1559215 នាក់