មានវីដេអូៈ ពិតជាឈាមស្រែកស្បែកហៅមែន! ករណីឃាតកម្មបាញ់សម្លាប់ទាំងព្រឹកបង្កអោយមានការភ្ញាក់ផ្អើលនោះ ជនដៃដល់ត្រូវបានចាប់ខ្លួនបានហើយ... (ព័ត៌មានលម្អិត)
ខេត្តរតនគីរី៖ មានករណីឃាតកម្មផ្ទុះអាវុធ១គ្រាប់ ទៅលើជនរងគ្រោះឈ្មោះ ផន ទុំ មានតួនាទីជា នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី បណ្តាលអោយស្លាប់បាត់បង់ជីវិតក្នុងថ្លុកឈាម កាលពីវេលាម៉ោង ០៩និង១៥នាទី ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩ នេះ នៅចំនុចហាងកាហ្វេជនជាតិវៀតណាមក្នុងភូមិ អូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ខខេត្តរតនៈគិរី។
ករណីឃាតកម្មដ៏សាហាវ បានកើតឡើង បង្ករឡើងដោយជនសង្ស័យឈ្មោះ នួន មករា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរមន្ត្រីប៉ូលីសសេដ្ឋកិច្ចខេត្ត រស់នៅភូមិ ជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង ។បានធ្វើសកម្មភាពបាញ់ទៅលើ ជនរងគ្រោះ ឈ្មោះ ផន ទុំ ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរមន្ត្រីនគរបាល រស់នៅភូមិ ថ្មី សង្កាត់ ក្រុងបានលុង ខេត្តរតនគិរី។ គឺបានបាញ់១គ្រាប់ ត្រូវចំក្បាលត្រង់សៀតផ្កាខាងឆ្វេង។ ក្រោយកើតហេតុជនរងគ្រោះដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរី តែជនរងគ្រោះស្លាប់បាត់បង់ជីវិតទៅហើយ។
យោងតាមប្រភពបានអោយដឹងថា៖ មុនកើតហេតុជនរងគ្រោះកំពុងអង្គុយផឹកកាហ្វេក្នុងហាងជាមួយមិត្តភក្តិ ក៏មានរថយន្តមួយគ្រឿងម៉ាកនីសាន់ ហ្វ័ររ៉ែនន័រ ពណ៌ស ពាក់ស្លាកលេខ 2 N 5011 បើកបរដោយជនសង្ស័យ មានគ្នា៣-៤នាក់ ជិះមកដល់ ហើយឈប់មុខហាងកាហ្វេ រួចចុះពីលើរថយន្តដើរសំដៅមករកជនរងគ្រោះ ពេលមកដល់កៀកជនរងគ្រោះ ក៏ដកកាំភ្លើងខ្លីបាញ់ចំនួន ០១គ្រាប់ ចំក្បាលជនរងគ្រោះតែម្តង ក្រោយធ្វើសកម្មភាពរួចជនសង្ស័យក៏រត់ឡើងរថយន្តបើកចេញទៅបាត់តែម្តង។
ហើយបើយោងប្រភពពីសាច់ញាតិជនរង់គ្រោះ បានអោយដឹងថា៖ ក្នុងករណីឃាតកម្មបាញ់សម្លាប់ខាងលើនេះ គឺដោយសាររឿងគំនុំ ព្រោះជនសង្ស័យ និង ជនរងគ្រោះ គឺជាមិត្តភក្តិនិងគ្នា ដែលបានយកប្រពន្ធមិត្តភក្តិខ្លួនឯង ដែលជនសង្ស័យឈ្មោះ នួន មករា បានលេងលះនិងប្រពន្ធយូហើយដែល តែនៅតែអាល័យនិងស្រលាញ់ប្រពន្ធជានិច្ច។ ប៉ុន្តែ ជនរងគ្រោះឈ្មោះ ផន ទុំ បានយកប្រពន្ធជនសង្ស័យដែលត្រូវជាប្រពន្ធពួកម៉ាក ទើបបានកើតជាមានរឿងគំនុំគុំគួនគ្នាដល់ថ្នាក់បាញ់សម្លាប់បែបនេះ។
បច្ចុប្បន្ន: ជនដៃដល់ម្នាក់ រួមអាវុធខ្លី១ដើម ត្រូវកំលាំងស្នងការនគរបាលខេត្ត ធ្វេីការឃាត់ខ្លួនសាកសួរ និងចាត់ការបន្តតាមនិតិវិធី ចំណែកបក្សពួក៣នាក់ទៀត សមត្ថកិច្ចកំពុងស្រាវជ្រាវបន្ត ដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់នៅពេលក្រោយ៕
ដោយៈ លោក ស៊ុន វុទ្ធី ប្រធានគ្រប់គ្រងព័ត៌មាន
គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍
www.poipetpostnews.com