ខេត្តស្ទឹងត្រែង៖ កម្លាំងនគរបាលខេត្តស្ទឹងត្រែង បានឃាត់ខ្លួនបុរសជនជាតិឡាវម្នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនជិត ៣គីឡូក្រាម នៅក្បែរច្រកព្រំដែន កម្ពុជា-ឡាវ ត្រពាំងគ្រៀល បន្ទាប់ពីជនសង្ស័យឆ្លងដែនចូលមកទឹកដីកម្ពុជា កាលពីយប់ថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩ ម្សិលមិញនេះ។ ជនសង្ស័យមានឈ្មោះ សា វី ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិឡាវ មុខរបរ កសិករ រស់នៅ ភូមិឡាក់សៅ ស្រុកខាំកឺប ខេត្តបូលីខាំសៃ ប្រទេសឡាវ។ បច្ចុប្បន្នៈ ជនសង្ស័យ រួមនិងវត្ថុតាង ត្រូវបាន បញ្ជូនទៅកាន់ស្នងការនគរបាលខេត្តស្ទឹងត្រែង ដើម្បីចាត់ការបន្តតាមនីតិវិធី និងកសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្តចាត់ការបន្តតាមផ្លូវច្បាប់។ ជុំវិញករណីជួញដូរគ្រឿងញៀនឆ្លងដែនដោយខុសច្បាប់ខាងលើ នៅតែកើតមានជាហូរហែ នៅតាមច្រកព្រំដែនកម្ពុជា -ឡាវ។ ប្រភពពីប្រជាពលរដ្ឋដែលរស់នៅទីនោះ និង ទូទាំងព្រះរាជណាចក្រកម្ពុជា បាននិយាយនៅតាមតុកាហ្វេ បានលើកថា៖ ឃើញតែសមត្ថកិច្ចបង្ក្រាបជាញឹកញាប់ ក៏ប៉ុន្តែ នៅតែមានជនបរទេស ហ៊ានជួញដូរគ្រឿងញៀនធំៗ នាំលំហូរចូលមកទឹកដីកម្ពុជា ដ៏ដែលៗ ហើយការជួញដូរគ្រឿងញៀននោះម្តងៗមានលក្ខណៈទ្រុងទ្រាយធំៗទៀតផង មតិប្រជាពលរដ្ឋនៅតាមតុកាហ្វេ នៅពេលព្រឹក និង ពេលថ្ងៃ បានរិះគន់ទៅដល់មន្ត្រីគ្រប់ជំនាញច្រើនស្ថាប័ន ដែលប្រចាំការនៅច្រកទ្វារព្រំដែននោះថា៖ (បើខ្មោចស្រុកមិនបើកដៃតើខ្មោចព្រៃម្តេចនិងហ៊ាននាំគ្រឿងញៀនចូលមកកម្ពុជាបាន) បើច្រកទ្វារព្រំដែននិមួយៗ សុទ្ធតែមានការត្រួតពិនិត្យត្រឹមត្រូវ ជាលក្ខណៈស្តង់ដារទើបបានអាចអោយចូលមកបាន។ មតិប្រជាពលរដ្ឋនៅតាមតុកាហ្វេនៅពេលព្រឹកនិងពេលថ្ងៃបានបន្តខ្សឹបខ្សៀវដាក់គ្នាថា៖ ស្រុកខ្មែរយើងតាចឹងឯង គឺដោយសារតែមន្ត្រីមួយក្តាប់តូច គិតតែផលប្រយោជន៍ផ្ទាល់ខ្លួន មិនបានគិតដល់ផលប្រយោជន៍ជាតិ និងធ្វើអោយប៉ះពាល់ បំពុលដល់សង្គមជាតិ កូនគេកូនយើងទេ ដូចពាក្យចាស់ពលថា៖(ស៊ីបានចេះតែស៊ីទៅ) មតិមហាជនទូទៅ ក៏សូមសំណូមពរដល់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សូមជួយដាក់ការស៊ើបអង្កេត ទៅលើសមត្ថកិច្ចពាក់ព័ន្ធជាច្រើនស្ថាប័នប្រចាំការនៅច្រកទ្វារព្រំដែនកម្ពុជា-ឡាវ អោយបានស៊ីជម្រៅផងទាន។ ដើម្បីប្រទេសជាតិ មានសុខសន្តិភាព ដែលជាគោលនយោបាយឈ្នះឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេច លោក ខិតខំរិះរកគ្រប់មធ្យោបាយ កសាងអភិវឌ្ឍន៍ប្រទេសជាតិបានរីកចំរើន មានស្ថេរភាព សុខសន្តិភាព ដូចសព្វថៃ្ងនេះ៕ ដោយៈ ព្រីង សំឡត អ្នកយកព័ត៌មាន គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com
ព័ត៌មានគួរចាប់អារម្មណ៍
តាមរយៈការចង្អុលបង្ហាញផ្ទាល់របស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ប្រើរយៈពេលវេលាចំនួន៣ម៉ោងប៉ុណ្ណោះ ដោះស្រាយវិវាទដីធ្លី១៨ឆ្នាំជូនប្រជាពលរដ្ឋបានបញ្ចប់ហើយនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ (ប៉ោយប៉ែតប៉ុស្តិ៍)
មន្ត្រី បន្តផ្តល់អត្តសញ្ញាណប័ណ្ណ ជិត ១ម៉ឺនសន្លឹក និងសេវាអត្តសញ្ញាណកម្ម ជាង ២ម៉ឺនសេវាទៀត ជូនប្រជាពលរដ្ឋ (ប៉ោយប៉ែតប៉ុស្តិ៍)
លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតនាំយកអំណោយនិងថវិកាផ្ដល់ជូនស្ត្រីម្នាក់ដែលមានជំងឺប្រចាំកាយ ជាជំងដឹមហារីក សុដន់ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ទេព រដ្ឋា នាំថវិកាចំនួន ១,៥០០,០០០រៀល របស់លោកឧត្តមសេនីយ៍ទោស្នងការប្រគល់ជូនគ្រួសារសពលោក អនុសេនីយ៍ត្រី ហូ ឧត្តម មន្រ្តីប៉ុស្តិ៍នគរបាលទានកាំដែលបានទទួលមរណៈភាព (ប៉ោយប៉ែតប៉ុស្តិ៍)
ខ្ចីម៉ូតូជិះមួយភ្លេតយកទៅលក់ដើរលេងស៊ីចាយអស់ ត្រូវម្ចាស់ប្តឹងសមត្ថកិច្ចចាប់ខ្នោះ.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា