ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
សហរដ្ឋអាមេរិកនិងមិនលក់យន្តហោះចម្បាំង F-35 អោយតួកគីនោះទេ ស្របពេលប្រព័ទ្ធការពារ S-400 របស់រុស្សីមកដល់តួកគី!!!
Wed,17 July 2019 (Time 03:47 PM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 714នាក់)


វ៉ាស៊ីនតោន៖ បើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន The Wall Street Journal នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ នេះបានឲ្យដឹងថា៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នាថ្ងៃអង្គារសប្តាហ៍នេះ បាននិយាយថា៖ រដ្ឋការរបស់លោកនិងមិនលក់ យន្តហោះចម្បាំង F-35 ទៅអោយ តួកគី ឡើយ ស្របពេលដែលប្រព័ន្ធមីស៊ីលរុស្ស៊ី S-400 បានមកដល់ទឹកដីតួកគី។ លោក ដូណាល់ ត្រាំ បានថ្លែងប្រាប់ទៅកាន់ក្រុមអ្នកសារព័ត៌មានថា៖ លោកប្រាប់តួកគីឲ្យច្បាស់ ថា រដ្ឋការលោកនិងមិនលក់យន្តហោះ F-35 អោយទៅ តួកគី ជាដាច់ខាត។ បន្ថែមពីនេះ រដ្ឋមន្រ្តីការពារជាតិស្តីទីអាមេរិក លោក ម៉ាក អ៊ែស្ពើ ក៏បានបញ្ជាក់ដែរថា៖ តួកមានជម្រើសតែមួយគត់ គឺយក S-400 ឬមួយក៏ F-35 តែមិនអាចយកទាំងពីរឡើយ។ កន្លងមកទីក្រុងវ៉ាស៊ីនតោន បានទទូចមិនចង់ឲ្យទីក្រុងអង់ការ៉ាទិញ S-400 ពីរុស្ស៊ី ដោយសារតែការព្រួយបារម្ភថា ប្រព័ន្ធមីស៊ីលការពារដែនអាកាសនេះ នឹងបង្កហានិភ័យដល់ព័ត៌មានសម្ងាត់ នៅពីក្រោយបច្ចេកវិទ្យាយន្តហោះចម្បាំង F-35 ប្រសិនបើតួកគីមានសព្វាវុធទាំងពីរនៅក្នុងដៃ។ ដើម្បីរារាំងរឿងនេះ អាមេរិកបានព្រមានដកទីក្រុងអង់ការ៉ាចេញពីកម្មវិធី F-35 ដែលតួកគីបានខិតខំចំណាយលុយអស់ខ្ទង់ពាន់ លានដុល្លាររួចស្រេចដើម្បីចូលរួមអភិវឌ្ឍន៍ ហើយគ្រោងនឹងទិញយកទៅប្រើ ហើយលើសពីនេះទីក្រុងវ៉ាស៊ីនតោនក៏បានគំរាម ដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើតួកគីថែមទៀតផង។ ទោះបីជាយ៉ាងណាក៏ដោយ តួកគី មិនបានស្តាប់តាមអាមេរិកឡើយ ហើយកាលពីថ្ងៃសុក្រសប្តាហ៍មុន តួកគី បានចាប់ផ្តើមទទួលយកគ្រឿងបរិក្ខា នៃប្រព័ន្ធមីស៊ីល S-400 ហើយ។ ជាមួយគ្នានេះផងដែរ ប្រធានាធិបតី តួកគី លោក អឺដូហ្គាន់ បានបង្ហាញក្តីរំពឹងថា លោក ត្រាំ អាចនឹងជួយរកមធ្យោយបាយស្រាយ ឬក៏លើកលែងការដាក់ទណ្ឌកម្មលើតួកគី ៕ ដោយៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpotnews.com

ព័ត៌មានគួរចាប់អារម្មណ៍

តាមរយៈការចង្អុលបង្ហាញផ្ទាល់របស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ប្រើរយៈពេលវេលាចំនួន៣ម៉ោងប៉ុណ្ណោះ ដោះស្រាយវិវាទដីធ្លី១៨ឆ្នាំជូនប្រជាពលរដ្ឋបានបញ្ចប់ហើយនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

មន្ត្រី បន្តផ្តល់អត្តសញ្ញាណប័ណ្ណ ជិត ១ម៉ឺនសន្លឹក និងសេវាអត្តសញ្ញាណកម្ម ជាង ២ម៉ឺនសេវាទៀត ជូនប្រជាពលរដ្ឋ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតនាំយកអំណោយនិងថវិកាផ្ដល់ជូនស្ត្រីម្នាក់ដែលមានជំងឺប្រចាំកាយ ជាជំងដឹមហារីក សុដន់ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ទេព រដ្ឋា នាំថវិកាចំនួន ១,៥០០,០០០រៀល របស់លោកឧត្តមសេនីយ៍ទោស្នងការប្រគល់ជូនគ្រួសារសពលោក អនុសេនីយ៍ត្រី ហូ ឧត្តម មន្រ្តីប៉ុស្តិ៍នគរបាលទានកាំដែលបានទទួលមរណៈភាព (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ខ្ចីម៉ូតូជិះមួយភ្លេតយកទៅលក់ដើរលេងស៊ីចាយអស់ ត្រូវម្ចាស់ប្តឹងសមត្ថកិច្ចចាប់ខ្នោះ.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1962 នាក់
ម្សិលមិញ :
518 នាក់
សប្តាហ៍នេះ :
6870 នាក់
ខែនេះ :
20091 នាក់
3 ខែនេះ :
71989 នាក់
សរុប :
1560158 នាក់