ទីក្រុងតេហេរ៉ង់៖ យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន The Time of Israel នៅថ្ងៃចន្ទ ទី១២ ខែសីហា ឆ្នាំ២០១៩ នេះបានអោយដឹងថា៖ មេបញ្ជាការកងទ័ពជើង ទឹកនៃកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ លោក Alireza Tangsiri បានព្រមានថាសង្រ្គាមនឹងផ្ទុះឡើង បើអ៊ីស្រាអែល ចូលរួមក្នុងបេសកម្មយោធារបស់ ក្រុមចំរុះអន្តរជាតិដឹកនាំដោយសហរដ្ឋអាមេរិក នៅតំបន់ឈូងសមុទ្រពែក។ ការព្រមានខាងលើកើតមានឡើងបន្ទាប់ពីមានសេចក្ដីរាយការណ៍ថា អ៊ីស្រាអែល បានស្ម័គ្រចិត្តផ្ដល់ជំនួយផ្នែកស៊ើបការណ៍សំងាត់ដល់ក្រុមចំរុះអន្តរជាតិដឹកនាំ ដោយសហរដ្ឋអាមេរិកប្រឆាំងនឹងអ៊ីរ៉ង់។ មេបញ្ជាការរូបនេះបានគូសបញ្ជាក់យ៉ាងខ្លីដូច្នេះថា៖ «រាល់សកម្មភាព ឬវត្តមានខុសច្បាប់របស់អ៊ីស្រាអែលនៅក្នុងដែនទឹកនៃឈូងសមុទ្រពែក អាចនឹងបង្កទៅជាសង្រ្គាម»។ សូមបញ្ជក់ផងដែរថា៖ នេះមិនមែនជាលើកទី មួយឡើយដែលអ៊ីរ៉ង់ព្រមានពីសង្រ្គាមបែបនេះ។ ពោលគឺ កាលពីខែកក្កដា កន្លងទៅ ទីក្រុងតេហេរ៉ង់ ក៏ធ្លាប់បានព្រមានដែរថាបើសហរដ្ឋអាមេរិក ហ៊ាន បើកការវាយប្រហារណាមួយលើខ្លួន នោះអ៊ីស្រាអែលនឹងត្រូវកម្ទេចត្រឹមតែពេលកន្លះម៉ោង ប៉ុណ្ណោះ ក្រោមកណ្ដាប់ដៃយោធាអ៊ីរ៉ង់៕ បកប្រែដោយៈ ស.ស.អ.ក ចេញផ្សាយដោយៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com
ព័ត៌មានគួរចាប់អារម្មណ៍
តាមរយៈការចង្អុលបង្ហាញផ្ទាល់របស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ប្រើរយៈពេលវេលាចំនួន៣ម៉ោងប៉ុណ្ណោះ ដោះស្រាយវិវាទដីធ្លី១៨ឆ្នាំជូនប្រជាពលរដ្ឋបានបញ្ចប់ហើយនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ (ប៉ោយប៉ែតប៉ុស្តិ៍)
មន្ត្រី បន្តផ្តល់អត្តសញ្ញាណប័ណ្ណ ជិត ១ម៉ឺនសន្លឹក និងសេវាអត្តសញ្ញាណកម្ម ជាង ២ម៉ឺនសេវាទៀត ជូនប្រជាពលរដ្ឋ (ប៉ោយប៉ែតប៉ុស្តិ៍)
លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតនាំយកអំណោយនិងថវិកាផ្ដល់ជូនស្ត្រីម្នាក់ដែលមានជំងឺប្រចាំកាយ ជាជំងដឹមហារីក សុដន់ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ទេព រដ្ឋា នាំថវិកាចំនួន ១,៥០០,០០០រៀល របស់លោកឧត្តមសេនីយ៍ទោស្នងការប្រគល់ជូនគ្រួសារសពលោក អនុសេនីយ៍ត្រី ហូ ឧត្តម មន្រ្តីប៉ុស្តិ៍នគរបាលទានកាំដែលបានទទួលមរណៈភាព (ប៉ោយប៉ែតប៉ុស្តិ៍)
ខ្ចីម៉ូតូជិះមួយភ្លេតយកទៅលក់ដើរលេងស៊ីចាយអស់ ត្រូវម្ចាស់ប្តឹងសមត្ថកិច្ចចាប់ខ្នោះ.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា