រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០នេះ ចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្តន្ទាទោស លោកសុវណ្ណ រិទ្ធី អតីតអគ្គនាយកសារព័ត៌មាន TVFB រយៈពេល១៨ខែ ប៉ុន្តែទោសនេះ តុលាការអោយអនុវត្ត តែ ៥ខែ២៨ថ្ងៃប៉ុណ្ណោះ ហើយទោសសល់ប៉ុន្មានត្រូវព្យូរ។ បើគិតពីថ្ងៃចាប់ខ្លួន និងឃុំក្នុងពន្ធនាគារ រហូតមកដល់ពេលនេះ មានរយៈពេល៥ខែ២៨ថ្ងៃហើយ ដែលលោក សុវណ្ណ រិទ្ធី បានជាប់ឃុំ ហើយនៅថ្ងៃនេះត្រូវមានសេរីភាពឡើងវិញផងដែរ នេះបើតាមការបញ្ជាក់របស់មន្រ្តីតុលាការ។ គួររំលឹកថា៖ លោក សុវណ្ណ រិទ្ធី ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីយប់ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ នៅក្នុងបុរីពិភពថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ លោកត្រូវបានតុលាការបានចោទប្រកាន់ និងឃុំខ្លួនពីបទ «ញុះញង់អោយមាន ចលាចលក្នុងសង្គម»៕
ព័ត៌មានគួរចាប់អារម្មណ៍
តាមរយៈការចង្អុលបង្ហាញផ្ទាល់របស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ប្រើរយៈពេលវេលាចំនួន៣ម៉ោងប៉ុណ្ណោះ ដោះស្រាយវិវាទដីធ្លី១៨ឆ្នាំជូនប្រជាពលរដ្ឋបានបញ្ចប់ហើយនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ (ប៉ោយប៉ែតប៉ុស្តិ៍)
មន្ត្រី បន្តផ្តល់អត្តសញ្ញាណប័ណ្ណ ជិត ១ម៉ឺនសន្លឹក និងសេវាអត្តសញ្ញាណកម្ម ជាង ២ម៉ឺនសេវាទៀត ជូនប្រជាពលរដ្ឋ (ប៉ោយប៉ែតប៉ុស្តិ៍)
លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតនាំយកអំណោយនិងថវិកាផ្ដល់ជូនស្ត្រីម្នាក់ដែលមានជំងឺប្រចាំកាយ ជាជំងដឹមហារីក សុដន់ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ទេព រដ្ឋា នាំថវិកាចំនួន ១,៥០០,០០០រៀល របស់លោកឧត្តមសេនីយ៍ទោស្នងការប្រគល់ជូនគ្រួសារសពលោក អនុសេនីយ៍ត្រី ហូ ឧត្តម មន្រ្តីប៉ុស្តិ៍នគរបាលទានកាំដែលបានទទួលមរណៈភាព (ប៉ោយប៉ែតប៉ុស្តិ៍)
ខ្ចីម៉ូតូជិះមួយភ្លេតយកទៅលក់ដើរលេងស៊ីចាយអស់ ត្រូវម្ចាស់ប្តឹងសមត្ថកិច្ចចាប់ខ្នោះ.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា