ប្រទេសចិន៖ យោងតាមប្រភព pressnews ចេញផ្សាយថា៖ អ្នកបុរាណវិទូបានរុករកឃើញរាងកាយនៃសាកសពរបស់កំពូលមេទ័ពរបស់ប្រទេសចិន ដែលបានកប់ទុកក្នុងផ្លូវផ្នូរបុរាណដែលមានអាយុកាល ១ ៨០០ ឆ្នាំ ។ ផ្លូវផ្នូរបុរាណដែលបានលាក់ទុកនៅក្រោមដីនេះ ត្រូវបានឲ្យដឹងថាសាងសង់ឡើងក្នុងឆ្នាំ ២២០ នៃគ្រិស្តសករាជ គឺត្រូវបានគេជឿជាក់ថាជារបស់កំពូលមេទ័ព ឆាវឆាវ ដែលជាមេទ័ពដ៏ល្បីក្នុងចុងរជ្ជកាល ហាន ភាគខាងលិច ។ តំបន់ផ្នូរបុរាណដ៏ធំនេះ គឺពិបាកក្នុងការរុករក ខណៈរូបរាងផ្នែកខាងលើនៃផ្នូរនេះគឺត្រូវបានបំផ្លាញចោលអស់ ។ អ្នកប្រវត្តិវិទូបាននិយាយថា ទេពកោសល្យដ៏ខ្លាំងពូកែខាងនយោបាយ និង កិច្ចការដឹកនាំកងទ័ពរបស់ ឆាវឆាវ គឺបានធ្វើឲ្យគាត់អាចសាងសង់រដ្ឋធានីមួយដ៏ខ្លាំងអស្ចារ្យក្នុងភាគខាងជើងនៃប្រទេសចិន ។ លោកបានកាន់កាប់ទីនោះ អំឡុងសម័យកាលនគរ ៣ ក្នុងឆ្នាំ ២០៨ ទៅ ២៨០ នៃ គ្រិស្តសករាជ ខណៈប្រទេសចិន មានអ្នកកាន់អំណាច ៣ ផ្សេងគ្នា ។ ផ្លូវផ្នូរបុរាណដែលត្រូវបានឲ្យដឹងថាជារបស់មេទ័ពរូបនេះ គឺបានរុករកឃើញក្នុងឆ្នាំ ២០០៩ ប៉ុន្តែមតិប្រតិកម្មបានកើតមានឡើង ដោយការជជែកវែកញែកគ្នាថា បន្ទប់សម្ងាត់សំខាន់ជាងគេនៅក្នុងនោះ គឺជារបស់ ឆាវឆាវពិតមែន ឬយ៉ាងណា ។ ក្រោយមក អ្នកបុរាណវិទូមកពី វិទ្យាស្ថាន បេតិកភណ្ឌវប្បធម៌និងបុរាណវិទ្យាខេត្ត បាននិយាយថា ឥលូវពួកគេជឿជាក់ច្បាស់ថា សាកសពរបស់បុរសក្នុងវ័យចន្លោះពី ៦០ ទៅ ៧០ ឆ្នាំនេះ គឺជាសាកសពរបស់កំពូលមេទ័ព ឆាវឆាវ ។ បើទោះបីជា ឆាវឆាវ ត្រូវបានគេគោរពស្ញប់ស្ញែង អំឡុងពេលលោកស្លាប់ក្ដី ប៉ុន្តែ ផ្លូវផ្នូរបុរាណ នៃរុករកឃើញក្នុងភូមិ Gaoxixue នៃតំបន់ Anyang ក្នុងភាគខាងលិចនៃខេត្ត Henan នេះ គឺរកឃើញព័ត៌មានពាក់ព័ន្ធពីកន្លែងនោះ គឺតិចតួចណាស់ ដោយអ្នកស្រាវជ្រាវបានគិតថា ឆាវឆាវ គឺបានហាមប្រាមមិនឲ្យសាងសង់ជាផ្លូវផ្នូរបុរាណអីទេ ប៉ុន្តែកូនប្រុសរបស់លោក ឆាវ ពី បានជម្នះ និងសាងសង់ផ្លូវផ្នូរមួយនេះទាល់តែបាន ៕
ព័ត៌មានគួរចាប់អារម្មណ៍
ឃាត់ខ្លួនឃាតករដៃឆៅ ក្នុងករណី រំលោភសម្លាប់ នៅក្រុងប៉ោយប៉ែត បានហើយ នៅសៀមរាប.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការខេត្តបន្ទាយមានជ័យ ចុះសួរសុខទុក្ខនិងនាំ ស្បៀង ចែកជូនដល់កងកម្លាំងវរ:សេនាតូចនគរបាលការពារព្រំដែនគោកទាំង៤... (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
សាហាវណាស់! ស្រីស្អាតម្នាក់ ត្រូវបានបុរសម្នាក់ ចាប់អារកសម្លាប់នៅក្នុងបន្ទប់ជួល នៅក្រុងប៉ោយប៉ែត.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
រដ្ឋបាលខេត្តកំពង់ធំ ប្រារព្វពិធី អភិសេក រូបសំណាក់ អាចារ្យ លាក់ (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
កញ្ញា តន់ ចន្ទសីម៉ា ជិះសុទ្ធតែឡានទំនើប ក្រោយឡើងកូដខ្លាំងនៅក្នុងរង្វង់សិល្ប:.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា