ខេត្តបន្ទាយមានជ័យ៖ ប្រភពព័ត៌មាន បានអោយដឹងថា៖ កាលពីរសៀលថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០ មានមេបាញ់អាប៉ោងម្នាក់គាំងបេះដូងបានស្លាប់ ក្រោយពីព្យាយាមរត់គេចសមត្ថកិច្ច កំពុងចុះបង្ក្រាប ទីតាំងលេងល្បែងខុសច្បាប់។ ប្រភពព័ត៌មាន បានអោយដឹងថា៖ បុរសដែលស្លឆប់នោះមានឈ្មោះ នៅ ដារ៉ា អាយុ៥៨ឆ្នាំ មានទីលំនៅភូមិយាងថ្មី ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ប្រភពបន្ថែមថា៖ ហេតុការណ៍នេះបានកើតឡើងបន្ទាប់ ពីកម្លាំងនគរបាល ចុះទៅ បង្ក្រាបបទល្មើសល្បែងស៊ីសងខុសច្បាប់ (អាប៉ោង)មួយករណី នៅចំណុច វាលត្រពាំងច្រាំង ស្ថិតនៅខាងលិច ភូមិផ្គាំចម្ង៉ាយប្រហែល ៥០០ ម៉ែត្រ ឃុំសិង្ហ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ខណៈដែលសមត្ថកិច្ចចុះបង្ក្រាប កក្រុមអ្នកលេងល្បែង និងមេអាប៉ោង បាននាំគ្នារត់គេចខ្លួន ចុះទឹកប្រហែល៥០ម៉ែត្រ ស្រាប់តែពេលនោះឈ្មោះ នៅ ដារ៉ា ដែលមានជំងឺបេះដូង ជាអ្នកកាន់មេអាប៉ោង បានរត់រហូតគាំងបេះដូង ដួលសន្លប់ នៅលើភ្លឺស្រែ។ ភ្លាមៗពេលនោះ កម្លាំងសមត្ថកិច្ចនគរបាលបានជួយសង្គ្រោះ និង សែង ជនរងគ្រោះទៅកាន់មណ្ឌលសុខភាព សឹង្ហ នៅវេលាម៉ោង០៤ រសៀល ថ្ងៃដ៏ដែល។ បន្ទាប់មកលោកវេជ្ជបណ្ឌិត នៃមណ្ឌលសុខភាពបានធ្វើការពិនិត្យ ហើយប្រាប់វិញភ្លាមថា ជនរងគ្រោះបានបាត់បង់ជីវិតទៅហើយ។.ព្រោះករណីនេះជនរងគ្រោះទំនងភ័យខ្លាចសមត្ថកិច្ចចាប់ខ្លួន ក៏រត់រហូតគាំងបេះដូង ដួលសន្លប់ និនិងបណ្តាលអោយបាត់បង់ជីវិតបែបនេះ។ បើយោងប្រភពពីសមត្ថកិច្ចបានអះអាងថា អ្នកលេងល្បែងស៊ីសង (អាប៉ោង) គ្រាន់តែឃាត់ខ្លួន ដើម្បីធ្វើការអប់រំតែប៉ុណ្ណោះ។ មិនមានគោលការណ៍ចាប់ដាក់គុកនោះទេ ប៉ុន្តែដោយសារអ្នកលេងល្បែងនោះគាត់ភ័យពេក ហើយមានសុខភាពមិនសូវល្អផងនោះ បានព្យាយាមរត់គេចខ្លួនរហូតគាំងបេះដូង ដួល ស្លាប់។ ប្រភពពីសមត្ថកិច្ចបានបញ្ជាក់ថា៖ ក្រោយពីបញ្ជូនទៅសង្គ្រោះ និងអោយលោកវិជ្ជបណ្ឌិតពិនិត្យ ជាលិផល អកុសល (ស្លាប់ដោយសារគាំង បេះដូង) ទើបខាងសមត្ថកិច្ច ប្រគល់សាកសពអោយទៅក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី៕ ដោយៈ លោក ឡាយ សុជាតិ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetposnews.com
ព័ត៌មានគួរចាប់អារម្មណ៍
តាមរយៈការចង្អុលបង្ហាញផ្ទាល់របស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ប្រើរយៈពេលវេលាចំនួន៣ម៉ោងប៉ុណ្ណោះ ដោះស្រាយវិវាទដីធ្លី១៨ឆ្នាំជូនប្រជាពលរដ្ឋបានបញ្ចប់ហើយនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ (ប៉ោយប៉ែតប៉ុស្តិ៍)
មន្ត្រី បន្តផ្តល់អត្តសញ្ញាណប័ណ្ណ ជិត ១ម៉ឺនសន្លឹក និងសេវាអត្តសញ្ញាណកម្ម ជាង ២ម៉ឺនសេវាទៀត ជូនប្រជាពលរដ្ឋ (ប៉ោយប៉ែតប៉ុស្តិ៍)
លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតនាំយកអំណោយនិងថវិកាផ្ដល់ជូនស្ត្រីម្នាក់ដែលមានជំងឺប្រចាំកាយ ជាជំងដឹមហារីក សុដន់ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ទេព រដ្ឋា នាំថវិកាចំនួន ១,៥០០,០០០រៀល របស់លោកឧត្តមសេនីយ៍ទោស្នងការប្រគល់ជូនគ្រួសារសពលោក អនុសេនីយ៍ត្រី ហូ ឧត្តម មន្រ្តីប៉ុស្តិ៍នគរបាលទានកាំដែលបានទទួលមរណៈភាព (ប៉ោយប៉ែតប៉ុស្តិ៍)
ខ្ចីម៉ូតូជិះមួយភ្លេតយកទៅលក់ដើរលេងស៊ីចាយអស់ ត្រូវម្ចាស់ប្តឹងសមត្ថកិច្ចចាប់ខ្នោះ.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា