ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
(មានវីដេអូ) តំណាងអយ្យការចោទប្រកាន់ចៅក្រមរម គង់ ខេមរា ពីបទមនុស្សឃាតដោយអចេតនា រឿងបើករថយន្តដេញបុកចោរស្រីឆក់កាបូបស្លាប់...
Sat,11 July 2020 (Time 08:50 AM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 943នាក់)


រាជធានី​ភ្នំពេញ ៖ លោក គុ​ជ គឹ​ម​ឡុ​ង ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០២០ បាន​បើក​ការ​ស៊ើបសួរ​លើ​សំណុំរឿង​ចៅក្រម​ខេត្តកោះកុង ពាក់ព័ន្ធ​ករណី​បើករ​រថយន្ត​ដេញ​បំ​បុក​ចោរ​ស្រី​ម្នាក់​ដែល​ឆក់​កាបូប បណ្តាល​អោយស្លាប់ ដោយ​បាន​ចោទប្រកាន់​ជា​ផ្លូវការ​ហើយ ។ បន្ទាប់​ពី​បើក​ការ​សាកសួរ​ពេញ​មួយ​ថ្ងៃ តំណាង​អយ្យការ​បាន​ចោទប្រកាន់​ជនសង្ស័យ​ពី​បទ​: មនុស្សឃាតដោយអចេតនា រួច​បាន​ចាត់​បញ្ជូន​ទៅ​ខាង​ចៅក្រម​ស៊ើ​បសួរ ដើម្បី​បន្ត​នីតិវិធី ។ ប៉ុន្តែ​ដោយ​ផុត​ម៉ោង​រដ្ឋបាល​សំណុំរឿង​នេះ​មិន​ទាន់​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ចៅក្រម​រូប​ណា​ទេ ដូច្នោះ​តុលាការ​បាន​ផ្ញើ​ជនសង្ស័យ​ទៅ​សមត្ត​កិច្ច​គ្រប់គ្រង​វិញ​នឹង​តម្រូវ​អោយព្រឹកថ្ងៃទី១១ ខែកក្កដា នាំ​មក​សាកសួរ​បន្ត ដើម្បី​សម្រេច​តាម​ធ្វើការ​ឃុំខ្លួន ឬ​មិន​ឃុំខ្លួន​អាស្រ័យ​លើ​ឆន្ទានុសិទ្ធិ​របស់​លោក​ចៅក្រម​ស៊ើបសួរ ។ សូមបញ្ជាក់ថា៖ ជនសង្ស័យ​ម្នាក់​ជា​ស្ត្រី​តែ​កាត់សក់​ធ្វើ​ជា​ប្រុស​បាន​ត្រូវ​ចៅក្រម​សាលាដំបូង​ខេត្តកោះកុង​ម្នាក់ បើករថយន្ត​ដេញ​បុក​ បណ្តាលអោយស្លាប់នៅនឹងកន្លែង ក្រោយ​ពី​ជនសង្ស័យ​បាន​ឆក់​កាបូប​របស់​គាត់​ដែល​នៅ​ក្នុង​នោះ​មាន​ប្រាក់​ជាង​៦​ពាន់​ដុល្លារ​អា​មេ​រិ​ក ។ ហេតហេតុការណ៍នេះបង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រមាណ​០២​និង​៤០​នាទី​រសៀល​ ថ្ងៃទី៨ ខែកក្កដា ឆ្នាំ​២០២០ នៅ​ខាងត្បូង​ហាង​លក់​បាយ​សុខ​ហុ​ក តាម​ផ្លូវ​ភ្នំពេញ​-​ហាណូយ ក្នុងភូមិ​រោងចក្រ សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ ។ ជនសង្ស័យ​ដែល​រថយន្ត​បុក​ស្លាប់​នោះ​ឈ្មោះ សាយ គឹ​ម​នី ភេទ​ស្រី អាយុ​៣០​ឆ្នាំ តែ​កាត់សក់​តែងខ្លួន​ធ្វើ​ប្រុស មាន​ទីលំនៅ​ផ្ទះ​លេខ​២៧ ផ្លូវ​លេខ​២៣៦ ភូមិ​សែន​សុខ សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ត្រូវ​រថយន្ត​បុក​ពីក្រោយ​បោក​ក្បាល​ស្លាប់​នៅ​នឹង​កន្លែង ពេល​ព្យាយាម​ជិះ​ម៉ូតូ​គេចខ្លួន ។ ចំណែក​អ្នក​ដែល​បើករថយន្ត​បុក​មនុស្ស​ស្លាប់​នោះ​ឈ្មោះ គង់ ខេមរា អាយុ​ប្រហែល​៤០​ឆ្នាំ ជា​ចៅក្រម​នៅ​សាលាដំបូង​ខេត្តកោះកុង ជិះ​រថយន្ត​ហា​យ​ឡែ​ន​ឌ័​រ ពណ៌​ស ពាក់​ផ្លា​ក​លេខ ភ្នំពេញ ២AF-៧០០៦ ។ ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា៖ ដំបូង​គេ​ឃើញស្ត្រី​ជា​ជនសង្ស័យ​ជិះ​ម៉ូតូ​ហុងដា ស៊េរី​ឆ្នាំ​២០១៩ ពាក់​ផ្លា​ក​លេខ ភ្នំពេញ ១HO-២៥៤៦ ពី​ទិស​ខាងជើង​ទៅ​ខាងត្បូង ក្នុង​ល្បឿន​លឿន ហើយ​មានរ​ថយ​ន​ហា​យ​ឡែ​ន​ឌ័​រ​មួយ​គ្រឿង​បើក​ដេញ​តាម​ពីក្រោយ ។ លុះ​នៅ​ពេល​ទៅ​ដល់​ចំណុច​ខាងលើ ក៏​ត្រូវ​រថយន្ត​នោះ​បុក​ពីក្រោយ​ពេញទំហឹង បណ្តាល​ឲ្យ​ដួល​បោក​ទៅ​នឹង​ថ្នល់​ស្លាប់​នៅ​នឹង​កន្លែង ។ នៅ​ក្នុង​ហេតុការណ៍​នេះ ម៉ូតូ​ត្រូវ​រថយន្ត​បុក​ដាច់​ផ្លា​ក​លេខ ប៉ើង​ខ្ទាត​ទៅ​លើ​ចិញ្ចើម​ផ្លូវ ។ ភ្លាម​ៗ​គេ​ឃើញ​កាបូប​ប្រាក់​ខ្ទាត​ជ្រុះ​លើ​ផ្លូវ ហើយ​ម្ចាស់​រថយន្ត​ក៏​ចុះរ​ត់ទៅ​រើស​យក​មក​វិញ ។ តាមសម្តីម្ចាស់រថយន្តបានអោយដឹងថា៖ គាត់​ជា​ចៅក្រម​នៅ​សាលាដំបូង​ខេត្តកោះកុង គាត់​ពុំ​មាន​ចេតនា​បុក​ជនសង្ស័យ​ឱ្យ​ស្លាប់​នោះ​ទេ ។ មុន​ពេល​កើតហេតុ គាត់​បាន​ជិះ​រថយន្ត​ទៅ​កាត់សក់​នៅ​តាម​ផ្លូវ​លេខ​១០១១ ក្នុងភូមិ​ពោងពាយ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ នៅ​ពេល​គាត់​ចុះ​ពីលើ​រថយន្ត​ដោយ​កាន់​កាបូប​នៅ​នឹង​ដៃ ស្រាប់តែ​ជនសង្ស័យ​រូប​នេះ​បាន​ធ្វើ​សកម្ម​ភាព​ឆក់​យក​កាបូប​រួច​រត់គេច​ខ្លួន ។ ភ្លាម​ៗនោះ​ គាត់បានជិះរថយន្តដេញតាមក្នុងគោលបំណង​កៀរ​ផ្តួល​ម៉ូតូ លុះ​មក​ដល់​ចំណុច​ខាងលើ មាន​រថយន្ត​មួយ​គ្រឿង​ឆ្លងកាត់ ឯ​ម៉ូតូ​ជនសង្ស័យ​ចាប់​ហ្វ្រាំង​បន្ថយ​លឿន ក៏​ត្រូវ​រថយន្ត​គាត់​បុក​ពីក្រោយ​បណ្តាល​អោយជនសង្ស័យស្លាប់តែម្តង ។ តាម​ការ​អះអាង​របស់​ជា​ចៅក្រម​ឱ្យ​ដឹង​ថា នៅ​ក្នុង​កាបូប​គាត់​ដែល​ត្រូវ​ចោរឆក់​នោះ​មាន​ប្រាក់​ជាង​៦​ពាន់​ដុល្លារ​អា​មេ​រិ​ក ។ ក្រោយ​កើតហេតុ ចៅ​ក្រុម​រូប​នេះ ត្រូវ​បាន​សមត្ត​កិច្ច​នាំ​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី ៕ ដោយៈ សេង រត្ន័ និពន្ធនាយក គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

តាមរយៈការចង្អុលបង្ហាញផ្ទាល់របស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ប្រើរយៈពេលវេលាចំនួន៣ម៉ោងប៉ុណ្ណោះ ដោះស្រាយវិវាទដីធ្លី១៨ឆ្នាំជូនប្រជាពលរដ្ឋបានបញ្ចប់ហើយនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

មន្ត្រី បន្តផ្តល់អត្តសញ្ញាណប័ណ្ណ ជិត ១ម៉ឺនសន្លឹក និងសេវាអត្តសញ្ញាណកម្ម ជាង ២ម៉ឺនសេវាទៀត ជូនប្រជាពលរដ្ឋ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតនាំយកអំណោយនិងថវិកាផ្ដល់ជូនស្ត្រីម្នាក់ដែលមានជំងឺប្រចាំកាយ ជាជំងដឹមហារីក សុដន់ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ទេព រដ្ឋា នាំថវិកាចំនួន ១,៥០០,០០០រៀល របស់លោកឧត្តមសេនីយ៍ទោស្នងការប្រគល់ជូនគ្រួសារសពលោក អនុសេនីយ៍ត្រី ហូ ឧត្តម មន្រ្តីប៉ុស្តិ៍នគរបាលទានកាំដែលបានទទួលមរណៈភាព (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ខ្ចីម៉ូតូជិះមួយភ្លេតយកទៅលក់ដើរលេងស៊ីចាយអស់ ត្រូវម្ចាស់ប្តឹងសមត្ថកិច្ចចាប់ខ្នោះ.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1263 នាក់
ម្សិលមិញ :
518 នាក់
សប្តាហ៍នេះ :
6171 នាក់
ខែនេះ :
19392 នាក់
3 ខែនេះ :
71290 នាក់
សរុប :
1559459 នាក់