ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
ពលករខ្មែរប្រុសស្រីចំនួន៤១នាក់.! លួចឆ្លងដែនខុសច្បាប់ ត្រូវបានកម្លាំងនគរបាលវរសេនាតូចការពារព្រំដែន៨១៥ សហការជាមួយ យោធាសឹករង ធ្វើការទប់ស្កាត់បាន.!!!
Sat,11 July 2020 (Time 09:25 AM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 682នាក់)


ខេត្តបន្ទាយមានជ័យ៖ ស្រុកម៉ាឡៃ លោកវរសេនីយ៍ឯកសួង សៅ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៥ប្រចាំស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ បានធ្វើការណែនាំដល់កម្លាំងមន្រ្តីប៉ុស្តិ៍តាមបណ្ដាលខ្សែបន្ទាត់ព្រំដែនអោយមានការរឹតបន្ដឹងនឹងធ្វើការទប់ស្កាត់រាល់បទល្មើសឆ្លងដែន ពិសេសទៅលើពលករខ្មែរដែលតែងលួចចំណាកស្រុកខុសច្បាប់។ យោងតាមរបាយការណ៍របស់កម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៨១៥ នៅព្រឹក ថ្ងៃ​សៅរ៍ ៦រោច​ ខែអាសាឍ ឆ្នាំជូតទោស័ក ព.ស ២៥៦៤ ត្រូវនិងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០​ វេលាម៉ោង ០៨និង០០ នាទី បានអោយអ្នកសារព័ត៌មានដឹងថា៖កម្លាំងប៉ុស្ដិ៍ចំបក់ ដឹកនាំដោយ លោក​អនុសេនីយ៍​ ឯក​ ប៊ុន​គុន​ នាយប៉ុស្តិ៍​ បានសហការណ៍ជាមួយកម្លាំងយោធាផ្នែកសឹករងស្រុកម៉ាឡៃ និងកម្លាំងប៉ុស្ដិ៍រដ្ឋបាលឃុំបឹងបេង បានទប់ស្កាត់ពលករខ្មែរ ដែលបម្រុងឆ្លងដែនខុសច្បាប់ នៅចំណុចភូមិល្វា ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្ដបន្ទាយមានជ័យ។ របាយការណ៍របស់កម្លាំងសមត្ថកិច្ចបានបញ្ជាក់ថាពលករខ្មែរ ដែលបម្រុងឆ្លងដែនខុសច្បាប់ មកពីខេត្តចំនួន០៦រួមមាន៖ ទី១•ខេត្តបន្ទាយមានជ័យ ប្រុស១៧នាក់ ស្រី០៨នាក់។ ទី២• ខេត្ត បាត់ដំបង​ ០៩នាក់ ស្រី​០៤នាក់​។ ទី៣ •ខេត្តសៀមរាប​០១នាក់​។ ទី៤ • ខេត្តតាកែវ​ ០៤នាក់​ស្រី​០១នាក់​។ ទូ៥ • ខេត្តព្រៃវែង០៧នាក់ ស្រី០៣នាក់។ ទី៦ • ខេត្តកំពង់ធំ ០៣នាក់​ស្រី​០១នាក់​។ សមត្ថកិច្ចនៃនគរបាលវរៈសេនាតូចការពារព្រំដែនគោកលេខ ៨១៥ ក៏បានបញ្ជាក់បន្ថែមអោយអ្នកសារព័ត៌មានដឹងថា៖ ក្រោយពីទប់ស្កាត់ កម្លាំងសមត្ថកិច្ច ក៏បានធ្វើការអប់រំ ណែនាំស្ដីអំពីការឆ្លងរាលដាល ជំងឺកូវីដ-១៩ និងការធ្វើចំណាកស្រុកខុសច្បាប់ រួចក៏បញ្ជូនពួកគាត់ទៅអធិការដ្ឋាននគរបាល ស្រុកម៉ាឡៃ​ ដើម្បីបន្តស្រាវជ្រាវរកមុខសញ្ញាមេខ្យល់បន្តទៀតផងដែរ៕ ដោយៈ លោក ជួង វិសិដ្ឋ និពន្ធនាយក គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

តាមរយៈការចង្អុលបង្ហាញផ្ទាល់របស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ប្រើរយៈពេលវេលាចំនួន៣ម៉ោងប៉ុណ្ណោះ ដោះស្រាយវិវាទដីធ្លី១៨ឆ្នាំជូនប្រជាពលរដ្ឋបានបញ្ចប់ហើយនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

មន្ត្រី បន្តផ្តល់អត្តសញ្ញាណប័ណ្ណ ជិត ១ម៉ឺនសន្លឹក និងសេវាអត្តសញ្ញាណកម្ម ជាង ២ម៉ឺនសេវាទៀត ជូនប្រជាពលរដ្ឋ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតនាំយកអំណោយនិងថវិកាផ្ដល់ជូនស្ត្រីម្នាក់ដែលមានជំងឺប្រចាំកាយ ជាជំងដឹមហារីក សុដន់ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ទេព រដ្ឋា នាំថវិកាចំនួន ១,៥០០,០០០រៀល របស់លោកឧត្តមសេនីយ៍ទោស្នងការប្រគល់ជូនគ្រួសារសពលោក អនុសេនីយ៍ត្រី ហូ ឧត្តម មន្រ្តីប៉ុស្តិ៍នគរបាលទានកាំដែលបានទទួលមរណៈភាព (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ខ្ចីម៉ូតូជិះមួយភ្លេតយកទៅលក់ដើរលេងស៊ីចាយអស់ ត្រូវម្ចាស់ប្តឹងសមត្ថកិច្ចចាប់ខ្នោះ.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1316 នាក់
ម្សិលមិញ :
518 នាក់
សប្តាហ៍នេះ :
6224 នាក់
ខែនេះ :
19445 នាក់
3 ខែនេះ :
71343 នាក់
សរុប :
1559512 នាក់