ខេត្តស្ទឹងត្រែង៖ យោងតាមរបាយការណ៍សមត្ថកិច្ចនៃស្នងការដ្ឋាននគបាលខេត្តស្ទឹងត្រែង បានអោយសារព័ត៍មានដឹងថា មេក្លោងជួញដូរគ្រឿងញៀនឆ្លងដែន (ជនជាតិឡាវពរនាក់) រួមជាមួយវត្ថុតាងថ្នាំញៀនជិត៦គីឡូក្រាម ត្រូវបានកម្លាំងសមត្ថកិច្ចកម្ពុជាបើកប្រតិវត្តិការបង្រៀននិងឃាត់ខ្លួននៅចំណុចផ្លូវលំស្ថិតក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង កាលពីនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០។ បើយោងតានរបាយការណ៍របស់សមត្ថកិច្ចបានបញ្ជាក់ថា៖ អនុវត្តន៍តាមវិធានការដែលមានកម្លាំងជំនាញ «ក៩» នៃមន្ទីរប្រឆាំងគ្រឿងញៀន ដឹកនាំបញ្ជាដោយឧត្ដមសេនីយ៍ យិន បញ្ញារិទ្ធ នាយករងមន្ទីរប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងនគរបាលខេត្តស្ទឹងត្រែង ចាប់បានមេក្លោងជួញដូរគ្រឿងញៀន ជនជាតិឡាវចំនួន ២នាក់ដកហូតបានវត្ថុតាង ថ្នាំញៀនប្រភេទម៉េតំហ្វេតាមីន៦កញ្ចប់ ទម្ងន់សរុប៥៩៨៦,២៩ក្រាម។ មេក្លោងគ្រឿងញៀនទី១-ឈ្មោះ ស៊ូ បាន់ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិឡាវ មានទីលំនៅបច្ចុប្បន្ន ភូមិណាស៊ែងខាំ ស្រុកសៃ ខេត្តឧត្ដមសៃ ប្រទេសឡាវ។ ទី២-ឈ្មោះ ចាន់ ឌី ភេទប្រុស ជនជាតិឡាវ អាយុ៣១ឆ្នាំ ទីលំនៅភូមិភាងញ៉ា ស្រុកហ៊ុន ខេត្តឧត្ដមសៃ ប្រទេសឡាវ។ បច្ចុប្បន្នៈ ជនសង្ស័យទាំងពីរនាក់ រួមនិងវត្ថុតាង កំពុងស្ថិតក្នុងដៃសមត្ថកិច្ចជំនាញធ្វើការបន្តតាមនិតិវិធី៕ ដោយៈ ព្រីង សំឡុត អ្នកយកព័ត៌មាន គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com
ព័ត៌មានគួរចាប់អារម្មណ៍
ឯកអគ្គរាជទូតអូស្រ្តាលី ជឿជាក់ថាក្រោមការដឹកនាំរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក្រសួងមហាផ្ទៃ នឹងបន្តសម្រេចបានសមិទ្ធផលធំធេងបន្ថែមទៀត! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
ជាង៥០០០គ្រួសារ ក្នុងករណីរឿងរ៉ាវវិវាទដីធ្លីត្រូវបានឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន រកដំណោះស្រាយជូនបងប្អូនប្រជាពលរដ្ឋ្ក្ក្កតាមបែបឈ្នះឈ្នះ ហើយបច្ចុប្បន្នសិល្បៈនៃការដោះស្រាយបែបនេះនៅតែជាតម្រូវការចាំបាច់សម្រាប់ប្រជាពលរដ្ឋ.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
កិច្ចប្រជុំការងារក្រុងប៉ោយប៉ែត នៃក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាពឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តបន្ទាយមានជ័យ (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ ប្រតិបត្តិការប្រឆាំងឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណេតរបស់កម្ពុជា មានតម្លៃជាសាកល (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
លោកវរៈសេនីយ៍ ឈឿន ប៊ុនថា អធិការរងនគរបាលផ្នែកចរាចរណ៍ក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងចុះអន្តរាគមន៍ និងសម្រួលចរាចរណ៍ បន្ទាប់ពីមានករណីគ្រោះថ្នាក់ចរាចរណ៍បុកបន្តកន្ទុយគ្នានៅម្តុំដើមពោធិ៍លោកយាយម៉ៅ លើផ្លូវជាតិលេខ៥.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា