ខេត្តបន្ទាយមានជ័យ៖ បើយោងតាមរបាយការណ៍ កងការពារព្រំដែនលេខ៥០៣ បានអោយសារព័ត៌មាន (គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍)ដឹងនៅព្រឹក ថ្ងៃអាទិត្យ ៧រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០ នេះថា៖ លោកឧត្តមសេនីយ៍ទោ ឈុន ម៉ៅ មេបញ្ជាការរងយោធភូមិភាគទី៥ មេបញ្ជាការទិសទី១ខេត្តបន្ទាយមានជ័យ បានដឹកនាំគណ:ប្រតិភូអញ្ជើញចុះមកសំណេះសំណាលសួរសុខទុក្ខដល់នាយទាហាន នាយទាហានរង ពលទាហាន នៅទីបញ្ជាការកងការពារព្រំដែនលេខ៥០៣ (ភ្នំខ្លែងពណ៌)។ ក្នុងនោះផងដែរ ក៏មានកសរអញ្ជើញចូលរួមមានវត្តមានលោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងខេត្របន្ទាយមានជ័យ លោកនាយសេនាធិការតំបន់អភិវឌ្ឍន៍យោធភូមិភាគទី៥ និងក្រុមការងារទិសទី១ និងមានការអញ្ជើញចូលរួមជាសមាជិក លោកមេបញ្ជាការ-មេបញ្ជាការរង លោកនាយសេនាធិការ-ជំនួយការគ្រប់បណ្តាជំនាញ-លោកមេបញ្ជាការកងអនុសេនាតូចទាំង៣ចំណុះទីបញ្ជាការកង និងលោកមេបញ្ជាការកងអនុសេនាធំល្បាតទាំង៧ ចំណុះកងការពារព្រំដែនលេខ៥០៣។ ក្នុងពិធីចុះសួរសុខទុក្ខដល់កងកំលាំងនេះដែរ លោកឧត្តមសេនីយ៍ទោ ឈុន ម៉ៅ មេបញ្ជាការរងយោធភូមិភាគទី៥ បានអញ្ជើញដាំដើមធ្នុង សរុបទាំងអស់មានចំនួន៥០ដើម និងត្រួតពិនិត្យការកែសម្រួល កសាងរៀបចំហេដ្ឋារចនាសម្ព័ន្ធនានាក្នុងអង្គភាព និងជួយថវិកាសម្រាប់ទិញដើមធ្នុងចំនួន១០ដើម ស្មើថវិកា១.០០០.០០០រៀល។ ជាមួយគ្នានោះដែរ លោកឧត្តមសេនីយ៍ទោ ឈុន ម៉ៅ មេបញ្ជាការរងយោធភូមិភាគទី៥ បានមានប្រសាសន៍នៅក្នុងពិធី និងបានកោតសរសើរចំពោះការរីកចំរើនលើគ្រប់វិស័យរបស់អង្គភាព និងមានប្រសាសន៍ផ្តាំផ្ញើដល់កងកម្លាំងរួមមាន៖ ទី១-បន្តយកចិត្តទុកដាក់ក្នុងអនុវត្តតួនាទីភារកិច្ចស្នូលជាឆ្មាំព្រំដែន។ ទី២-បន្តសហការអោយបានល្អជាមួយអជ្ញាធរមូលដ្ឋានសមត្ថកិច្ចពាក់ព័ន្ធ និងភាគីថៃ ដែលឈរជើងទល់មុខក្នុងភូមិសាស្រ្តទទួលខុសត្រូវ។ ទី៣-បន្តចូលរួមអោយបានសកម្មក្នុងការការពារ បង្ការនិងទប់ស្កាត់ការវិលត្រលប់មកវិញជម្ងឺកូវីដ-១៩ ចាប់តាំងពីបុគ្គល អង្គភាព និងសង្គមទាំងមូល។ ទី៤-ត្រៀមកម្លាំង សម្ភារៈ មធ្យោបាយជាប់ជាប្រចាំសម្រាប់ត្រៀមអន្តរាគមន៍ ដោះស្រាយយថាហេតុ និងជួយសង្គ្រោះប្រជាពលរដ្ឋអោយបានទាន់ពេលវេលា៕ ដោយៈ លោក ស៊ុយ វុទ្ធី ប្រធានគ្រប់គ្រងព័ត៌មាន គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com
ព័ត៌មានគួរចាប់អារម្មណ៍
តាមរយៈការចង្អុលបង្ហាញផ្ទាល់របស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ប្រើរយៈពេលវេលាចំនួន៣ម៉ោងប៉ុណ្ណោះ ដោះស្រាយវិវាទដីធ្លី១៨ឆ្នាំជូនប្រជាពលរដ្ឋបានបញ្ចប់ហើយនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ (ប៉ោយប៉ែតប៉ុស្តិ៍)
មន្ត្រី បន្តផ្តល់អត្តសញ្ញាណប័ណ្ណ ជិត ១ម៉ឺនសន្លឹក និងសេវាអត្តសញ្ញាណកម្ម ជាង ២ម៉ឺនសេវាទៀត ជូនប្រជាពលរដ្ឋ (ប៉ោយប៉ែតប៉ុស្តិ៍)
លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតនាំយកអំណោយនិងថវិកាផ្ដល់ជូនស្ត្រីម្នាក់ដែលមានជំងឺប្រចាំកាយ ជាជំងដឹមហារីក សុដន់ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ទេព រដ្ឋា នាំថវិកាចំនួន ១,៥០០,០០០រៀល របស់លោកឧត្តមសេនីយ៍ទោស្នងការប្រគល់ជូនគ្រួសារសពលោក អនុសេនីយ៍ត្រី ហូ ឧត្តម មន្រ្តីប៉ុស្តិ៍នគរបាលទានកាំដែលបានទទួលមរណៈភាព (ប៉ោយប៉ែតប៉ុស្តិ៍)
ខ្ចីម៉ូតូជិះមួយភ្លេតយកទៅលក់ដើរលេងស៊ីចាយអស់ ត្រូវម្ចាស់ប្តឹងសមត្ថកិច្ចចាប់ខ្នោះ.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា