បង្ក្រាបម្តងហើយ បើកលេងវិញ.! ខ្លាំងមែនម្ចាស់សង្វៀនជល់មាន់ និងអាប៉ោងដ៏ធំក្នុងភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ២ គ្មានសមត្ថកិច្ចណាចុះបង្ក្រាប.!!! មានវីដេអូ
ភ្នំពេញ៖ បង្ក្រាបម្តងហើយ បើកលេងវិញ
ខ្លាំងមែនម្ចាស់សង្វៀនជល់មាន់ និងអាប៉ោងដ៏ធំមួយកន្លែង ហ៊ានបើកលេងវិញយ៉ាងរំភេីយ ក្នុងដីឡូត៍ ស្ថិតនៅភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយគ្មានសមត្ថកិច្ចណាចុះបង្ក្រាប។
តាមប្រភពពីប្រជាពលរដ្ឋក្នុងមូលដ្ឋាន បានឲអោយដឹងថា៖ ទីតាំងសង្វៀនជល់មាន់ និងអាប៉ោងខាងលេី បានបេីកលេងជាយូរណាស់មកហេីយ ហេីយកន្លងមក ពួកគេឃេីញមានសមត្ថកិច្ច ចុះបង្ក្រាបម្តងហេីយដែរ ប៉ុន្តែមិនបានប៉ុន្មានថ្ងៃផង ក៏បានបេីកលេងវិញ និងមានមនុស្សចូលលេងកាន់តែច្រេីនជាងមុន។
ប្រភពបានបន្តទៀតថា៖ ទីតាំងជល់មាន់ អាប៉ោង ខាងលេី មានអ្នកចូលលេង មានទាំងក្មេងទាំងចាស់រាប់សិបនាក់ ហេីយមានការភ្នាល់ដាក់លុយរាប់រយរាប់ពាន់ដុល្លារឯណោះ ថែមទាំងស្រែកហ៊ោកញ្ច្រៀវលាន់រំពងពេញភូមិ រំខានដល់ការរស់នៅពួកគាត់ ហេីយពេលខ្លះ ឈ្លោះប្រកែកគ្នាខ្លាំងៗ ធ្វេីអោយពួកគាត់មានការភ័យខ្លាចយ៉ាងខ្លាំង។ ម្យ៉ាងវិញទៀត ពួកគាត់ មានការព្រួយបារម្ភជាខ្លាំង ពីសុវត្ថិភាព គឺខ្លាចកើតមានអំពើ ចោរកម្ម លួចឆក់ប្លន់ និងអំពើហិង្សាក្នុងគ្រួសារជាដើម។ល។ ដែលបានកើតចេញពីប្រភពបនល្បែងនេះឯង។
ចំពោះទីតាំងជល់មាន់ និងអាប៉ោងក្នុងភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ខាងលើ ត្រូវបានប្រជាពលរដ្ឋ ដដាក់ការសង្ស័យថា៖ ប្រហែលជាអាជ្ញាធរ ក៏ដូចជាសមត្ថកិច្ច ត្រូវរ៉ូវគ្នា ឬក៏បានទទួលលាភសក្ការៈអ្វីមួយ ពីម្ចាស់សង្វៀនខាងលេីនោះហេីយមេីលទៅ ទេីបមិនហ៊ានចុះបង្ក្រាបបែបនេះ។
ប្រភពបានទម្លាយអោយដឹងថា៖ ម្ចាស់សង្វៀនជល់មាន់ និងអាប៉ោងខាងលេី ហ៊ានបើកលេងបានដោយរលូនក៏ព្រោះមានខ្នងបង្អែក(ផ្កាយ២មួយរូប)ឈរចាំអន្តរាគមន៍នៅពីក្រោយទីតាំងនោះ។
ប្រភពបន្ថែមថា៖ម្ចាស់សង្វៀនជល់មាន់ និងអាប៉ោងខាងលេី បើកលេងបានម៉ាសេរីផងដែរ ដែលពួកអ្នកញៀនល្បែងកំពុងវួកលេងយ៉ាងសប្បាយ សូមម្ចាស់ទីតាំងដីឡូត៍ខាងលេី មេត្តាមានការប្រុងប្រយ័ត្នផង ព្រោះអាចមាននូវបញ្ហាផ្សេងៗ ចំពោះផ្លូវច្បាប់ ដែលមានទីតាំងលេងល្បែងខុសច្បាប់ នៅលេីទីតាំងដីឡូត៍របស់ខ្លួន។
ពាក់ព័ន្ធករណីខាងលេីនេះដែរ ពលរដ្ឋនៅក្នុងមូលដ្ឋាន បានលេីកឡេីងថា ចំពោះម្ចាស់សង្វៀនជល់មាន់ និងអាប៉ោង ហ៊ានបើកលេងប្រៀបដូចជាជិះសេះលេងដៃបែបនេះ ព្រោះតែអាងលោកផ្កាយ២ម្នាក់ដ៏មានអំណាច គឺប្រជាពលរដ្ឋក្នុងភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ គ្មានជំនឿលើសមត្ថកិច្ចមូលដ្ឋាន ក៏ដូចជាសមត្ថកិច្ចខណ្ឌមានជ័យ ក្នុងការចុះបង្ក្រាបតទីតាំងសង្វៀនជល់មាន់ដុះស្លែមួយដ៏ធំនេះទេ.? គឺប្រជាពលរដ្ឋមានតែសំណូមពរដល់ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងឯកឧត្ដម ស ថេត ស្នងការរាជធានីភ្នំពេញ មេត្តាដាក់កម្លាំងជំនាញ ចុះត្រួតពិនិត្យមន្ត្រីក្រោមឱវាទ និងចុះបង្ក្រាបសង្វៀនជល់មាន់ដុះស្លែរមួយនេះផង៕
ដោយៈ លោក សេង រ័ត្ន និពន្ធនាយករង
គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍
www.poipetpostnews.com