ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
ពលរដ្ឋរិះគន់ថា.! លោកមេឃុំ ត្រែង មិនមានចេតនាជួយរកយុត្តិធម៍ជូនពួកគាត់.!!!
Sun,19 July 2020 (Time 11:44 AM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 666នាក់)


ខេត្តបាត់ដំបង៖ តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ មួយចំនួន រស់នៅក្នុងភូមិជីសាង ឃុំត្រែង ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង នាពេលថ្មីៗនេះបានប្រាប់អ្នកសារព័ត៌មានយើងឲ្យដឹងថា៖ ពួកគាត់មានដីមួយចំនួននិងបានប្រកប ផលកសិកម្មដាំដុះដំណាំពោត ដំឡូង ។ល។ ហើយនិងមានលិខិតកាន់កាប់ដីធ្លីនោះដោយស្របច្បាប់ផងដែរ ។ ប្រភពបានបន្តថា៖ ពួកគាត់ជាពលរដ្ឋបានយកលិខិតប្រកាន់ដៃដី នោះទៅដាក់បញ្ចាំ កម្ចីប្រាក់ពីធនាគារ និង ប្រកាន់ដៃដីខ្លះទៀត បាន យកទៅដាក់បញ្ចាំខ្ចីប្រាក់ពីអ្នកចងការប្រាក់ ឯកជន យកមកធ្វើជាដើមទុន ដើម្បីយកមកបង្កបង្កើនផលដាំណាំកសិកម្ម ផ្គត់ផ្គង់ជីវភាពក្នុងក្រុមគ្រួសាររបស់គាត់ ! ក៏ប៉ុន្តែការបង្កបង្កើនផលកសិកម្មរបស់ពួកគាត់ ត្រូវបានរាំងស្ទះមិនដំណើរការបានទេ ។ ដោយម្ចាស់បំណុលឯកជនមួយរូប យកការប្រាក់ខ្ពស់ពេក ធ្វើឲ្យគាត់មិនមានលទ្ឋិភាពបង់ទៅតាមតម្រូវការ ទើបខាងម្ចាស់បំណុលរូបនោះ គេបានដាក់ពាក្បបណ្តឹង ប្តឹងទៅសាលាឃុំត្រែង និង បានប្រើកម្លាំង សមត្ថកិច្ចប្រដាប់អាវុធ គំរាមកំហែង ធ្វើឲ្យពួកគាត់មានការខ្លាចរអា មិនហ៊ានចូលទៅបង្កបង្កើនផលអស់រយះពេលជិតបីឆ្នាំកន្លងមកហើយ ។ ប្រភពពីពលរដ្ឋរងគ្រោះបានបន្តថា ៖ នាពេលថ្មីៗក្នុងអំឡុងដើមខែកក្កដា ឆ្នាំ២០២០នេះ រូបគាត់បានលក់ដីចំនួន១០ហិកតា ស្ថិតនៅក្នុងភូមិជីសាង ឃុំត្រែង ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង ឲ្យទៅឈ្មោះប៉ាល់ ណារុន ភេទប្រុស អាយុ៤២ឆ្នាំ មានមុខរបរ ជាមន្រ្តីទាហ៊ាន ជិះរថយន្តម៉ាកRiVO ពាក់ស្លាកលេខ ខេមរភូមិន្ទ 06 2-4774 ពណ៍ត្រេអី ចង្កូតស្តាំ មួយគ្រឿង ។ ក៏ប៉ុន្តែការលក់ដូរដីរបស់គាត់ឈ្មោះ ឡិន គន្ឋា ភេទស្រី ជាម្ចាស់ដី មិនបានសម្យប្រកបដូចបំណងនោះទេ!។ ពលរដ្ឋរងគ្រោះជាស្រ្តី ម្ចាស់ដីឈ្មោះឡិន គន្ឋា បានបញ្ជាក់ឲ្យដឹងទៀតថា ពេលគាត់ទៅឲ្យលោកមេឃុំត្រែង ធ្វើលិខិតផ្ទេរសិទ្ឋិកាន់កាប់ដីឲ្យទៅអ្នកទិញ បែរជាលោកមេឃុំត្រែង បានប្រាប់ថា ដីនេះមិនអាចលក់ដូរផ្ទេរសិទ្ឋិកាន់កាប់បានទេ! ដោយមានគេប្តឹងហាមឃាត់ មិនឲ្យមានការលក់ដូរជាដាច់ខាត ។ ករណីខាងលើនេះ ស្រ្តីឈ្មោះឡិន គន្ឋា បានព្យាយាមរកដំណោះស្រាយជាមួយម្ចាស់បំណុល គ្រប់រូបភាព ទើបអាចរកច្រកចេញបាន ផងដែរ ! តែរហូតមកថ្ងៃទី១៤ ខែកក្កដា កន្លងមកនេះ មន្ត្រីទាហ៊ាន ឈ្មោះប៉ាល់ ណារុន ជាមួយនិងម្ចាស់បំណុលចងការប្រាក់ឯកជន ម្នាក់នៅក្នុងខេត្តបាត់ដំបង បានព្រមព្រៀងឯកភាពគ្នា កាត់យកដី ពីស្ត្រី ឈ្មោះឡិន គន្ឋា ចំនួន១០ហិកតា ! ហើយមិនទាន់បានទូទាត់ប្រាក់ឲ្យមកស្ត្រី ឈ្មោះ ឡិន គន្ឋា  នោះគ្រប់ចំនួននៅឡើយទេ ។ ដោយការសន្យារបស់ឈ្មោះ ប៉ាល់ ណារុន ជាមន្រ្តីទាហ៊ានរូបនោះ បានធ្វើកិច្ចសន្យា និង ឲ្យម្ចាស់ដីឈ្មោះឡិន គន្ឋា កម្កល់ប្លង់ជាប្រកាន់ដៃដី ទុកនៅសាលាឃុំត្រែង ជាបណ្តោះអាសន្នសិន! ដោយមិនទាន់បានផ្ទេរសិទ្ឋិកាន់កាប់ នៅសាលាឃុំត្រែង នៅឡើយទេ ! ដោយរងចាំនៅថ្ងៃទី១៧ កក្កដានេះ និងប្រគល់លុយគ្រប់ចំនួនឲ្យមកម្ចាស់ដីឈ្មោះឡិន គន្ឋា នេះផងដែរ ។ ក៏ប៉ុន្តែ រហូតមកទល់ពេលនេះគេមិនទាន់ឃើញវត្តមាន មន្ត្រីទាហ៊ាន ជាអ្នកទិញដីរូបនោះចូលខ្លួនមកតាមកិច្ចសន្យា នោះឡើយទេ ! ។ ជុំវិញបញ្ហា ទាំងអស់ខាងលើ ប្រជាពលរដ្ឋដែលបានដឹងឮ នៅក្នុងករណីមួយនេះសង្ឃឹមថា លោកមេឃុំ រួមទាំងមន្ត្រីក្រុមប្រឹក្សា នៃសាលាឃុំត្រែង ដែលជាម៉ែ ជា ឪ របស់ប្រជាពលរដ្ឋ និង ជួយរកភាពយុត្តិធម៍ជូន ពួកគាត់បានយ៉ាងល្អប្រសើរជាក់ជាមិនខានឡើយ ៕ ដោយៈ លោក ណុប ផល្គុណ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

តាមរយៈការចង្អុលបង្ហាញផ្ទាល់របស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ប្រើរយៈពេលវេលាចំនួន៣ម៉ោងប៉ុណ្ណោះ ដោះស្រាយវិវាទដីធ្លី១៨ឆ្នាំជូនប្រជាពលរដ្ឋបានបញ្ចប់ហើយនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

មន្ត្រី បន្តផ្តល់អត្តសញ្ញាណប័ណ្ណ ជិត ១ម៉ឺនសន្លឹក និងសេវាអត្តសញ្ញាណកម្ម ជាង ២ម៉ឺនសេវាទៀត ជូនប្រជាពលរដ្ឋ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតនាំយកអំណោយនិងថវិកាផ្ដល់ជូនស្ត្រីម្នាក់ដែលមានជំងឺប្រចាំកាយ ជាជំងដឹមហារីក សុដន់ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ទេព រដ្ឋា នាំថវិកាចំនួន ១,៥០០,០០០រៀល របស់លោកឧត្តមសេនីយ៍ទោស្នងការប្រគល់ជូនគ្រួសារសពលោក អនុសេនីយ៍ត្រី ហូ ឧត្តម មន្រ្តីប៉ុស្តិ៍នគរបាលទានកាំដែលបានទទួលមរណៈភាព (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ខ្ចីម៉ូតូជិះមួយភ្លេតយកទៅលក់ដើរលេងស៊ីចាយអស់ ត្រូវម្ចាស់ប្តឹងសមត្ថកិច្ចចាប់ខ្នោះ.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1230 នាក់
ម្សិលមិញ :
518 នាក់
សប្តាហ៍នេះ :
6138 នាក់
ខែនេះ :
19359 នាក់
3 ខែនេះ :
71257 នាក់
សរុប :
1559426 នាក់