ខេត្តក្បូងឃ្មុំ៖ តាមប្រភពរាយការណ៍ពីបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានអោយដឹងថា៖ នៅក្បែរកាស៊ីណូភូមិយើង មានបនល្បែងដ៏ធំមួយ(គ្មានឈ្មោះស្លាកយីហោ) កំពុងតែដំណើរការអោយខ្មែរចូលទៅលេងយ៉ាងរលូនតាំងពីយូណាស់មកហើយ ដោយបនល្បែងដ៏ធំគ្មានឈ្មោះនេះ អាងមានខ្សែខ្នងបង្អែកគ្រាក់ៗចាំជួយអន្តរាគមន៍ ទើបបានជាម្ចាស់ទីតាំងបនល្បែងហ៊ានបើកដៃអោយប្រជាពលរដ្ឋខ្មែរចូលលេងល្បែងភ្នាល់ស៉ីសងដាក់ប្រាក់មានដូចជា៖ "មាន់ជល់ខ្នាយដែក,អាប៉ោង,យូគី,និងល្បែងស៊ីសងជាច្រើនប្រភេទទៀត" ទន្ទឹមនឹងនោះ ក៏មានការភ្នាល់ដាក់ប្រាក់ក្នុង១គូៗសម្រាប់មាន់ជល់ខ្នាយដែក រាប់លានរៀល និងរាប់ពាន់ដុល្លារទៀតផង ដោយមិនរំខានដល់អាជ្ញាធរសមត្ថកិច្ចជំនាញពាក់ព័ន្ធប្រចាំការនៅក្នុងភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ធ្វើការ បង្ការ ហាមឃាតមិនអោយពលរដ្ឋខ្មែរចូលលេង ឬក៏បង្ក្រាបឡើយ។ ជុំវិញករណីបើកបនល្បែងដ៏ធំគ្មានឈ្មោះ ជ្រកក្រោមស្លាកយីហោ(កាស៊ីណូភូមិយើង) ស្ថិតភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក គេសង្កេតឃើញមានសុទ្ធតែខ្មែរចូលលេងយ៉ាងអនាធិបតេយ្យ ភ្លូកទឹកភ្លូកដី ជារៀងរាល់ថ្ងៃ ផងដែរ។ ធ្វើអោយមហាជនគ្រប់មជ្ឈដ្ឋាន និងប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិនោះផ្ទាល់ កំពុងនាំគ្នារិះគន់យ៉ាងខ្លាំងទៅលើលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ លោក បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ និងលោក វ៉ា សារិទ្ធ មេបញ្ជាការអាវុធហត្ថខេត្តត្បូងឃ្មុំថា៖ លោកបានដឹងហើយ ឬក៏មិនបានដឹងនោះទេ សូមកុំបង្អែបង្អង់បណ្តែតបណ្តោយ តទៅទៀតអី សូមលោកអភិបាលខេត្ត ឯកឧត្ដមស្នងការខេត្តត្បូងឃ្មុំ និង លោកមេបញ្ជាការអាវុធហត្ថខេត្តត្បូងឃ្មុំ សូមមេត្តាមានវិធានការអន្តរាគមន៍ បង្ការ ទប់ស្កាត់ និងបង្ក្រាប អោយទាន់ពេលវេលាផងទាន។ ប្រភពពីប្រជាពលរដ្ឋបានលើកឡើងទៀតថា៖ ម្ចាស់បនល្បែងដ៏ធំ(គ្មានឈ្មោះយីហោ) ដែលជ្រកក្រោមស្លាកយីហោ(កាស៊ីណូភូមិយើង) ស្ថិតក្នុងភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក កំពុងតែអនុវត្តន៍ ផ្ទុយពីគោលការដែលមានចែងក្នុងច្បាប់អនុញ្ញាតអោយបើកកាស៊ីណូហើយ សព្វថ្ងៃនេះឃើញមានតែប្រជាពលរដ្ឋខ្មែរចូលលេងនោះទេ.? ដោយមិនខ្លាចឆ្លងជំងឺកូវិដ-១៩ ថែមទាំងមិនចូលរួមតាមការណែនាំរបស់ក្រសួងសុខាភិបាលឡើយ ហើយម្យ៉ាងវិញទៀតទីតាំងខាងលើនេះ មិនឃើញមានជនបរទេសចូលលេងទេ.? ខណៈដែលទូទាំងពិភព កំពុងផ្ទុះជំងឺវីរុសកូវិដ-១៩ យ៉ាងធ្ងន់ធ្ងរនៅឡើយ។ ហេតុដូច្នេះហើយ ប្រជាពលរដ្ឋសូមអំពាវនាវសារមួយនេះជូនទៅដល់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ សូមពិនិត្យឡើងវិញជាបន្ទាន់ផង ចំពោះករណីម្ចាស់បើកបនល្បែងស៊ីសងដ៏ធំគ្មានឈ្មោះគ្មានស្លាកយីហោ ដែលកំពុងជ្រកកោនក្រោមស្លាកយីហោ(កាស៊ីណូភូមិយើង) ដែលហ៊ានផ្គើនបើកដៃអោយពលរដ្ឋខ្មែរចូលលេងល្បែងភ្នាល់ដាក់ប្រាក់បានយ៉ាងអនាធិបតេយ្យដូច្នេះទៅវិញ.?។ ហើយបើយោងប្រសាសន៍ដ៏ថ្លៃថ្លារបស់សម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងបានចែងទិសស្លោក ទាំង៩ចំនុច ដើម្បីអោយមន្ត្រីថ្នាក់ក្រោមអនុវត្តន៍តាមគោលនយោបាយ ដើម្បីធានាបាននូវភូមិឃុំមានសុវត្ថិភាព៖ គ្មានបនល្បែង គ្មានអំពើចោរកម្ម លួច ឆក់ ប្លន់ គ្មានអំពើជួញដូរមនុស្ស ជូញដូរគ្រឿងញៀន និងគ្មានអំពើហឹង្សា។ល។ ជាពិសេសម្តេចក្រឡាហោម បានមាសន៍សង្កត់ធ្ងន់ៗថា បើមូលដ្ឋានណាមានបទល្មើសផ្សេងៗកើតមានឡើង អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធមូលដ្ឋានក្នុងស្រុកខេត្តនោះជាអ្នកទទួលខុសត្រូវ៕ អត្ថបទដោយៈ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ www.poipetpostnews.com
ព័ត៌មានគួរចាប់អារម្មណ៍
តាមរយៈការចង្អុលបង្ហាញផ្ទាល់របស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ប្រើរយៈពេលវេលាចំនួន៣ម៉ោងប៉ុណ្ណោះ ដោះស្រាយវិវាទដីធ្លី១៨ឆ្នាំជូនប្រជាពលរដ្ឋបានបញ្ចប់ហើយនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ (ប៉ោយប៉ែតប៉ុស្តិ៍)
មន្ត្រី បន្តផ្តល់អត្តសញ្ញាណប័ណ្ណ ជិត ១ម៉ឺនសន្លឹក និងសេវាអត្តសញ្ញាណកម្ម ជាង ២ម៉ឺនសេវាទៀត ជូនប្រជាពលរដ្ឋ (ប៉ោយប៉ែតប៉ុស្តិ៍)
លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតនាំយកអំណោយនិងថវិកាផ្ដល់ជូនស្ត្រីម្នាក់ដែលមានជំងឺប្រចាំកាយ ជាជំងដឹមហារីក សុដន់ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ទេព រដ្ឋា នាំថវិកាចំនួន ១,៥០០,០០០រៀល របស់លោកឧត្តមសេនីយ៍ទោស្នងការប្រគល់ជូនគ្រួសារសពលោក អនុសេនីយ៍ត្រី ហូ ឧត្តម មន្រ្តីប៉ុស្តិ៍នគរបាលទានកាំដែលបានទទួលមរណៈភាព (ប៉ោយប៉ែតប៉ុស្តិ៍)
ខ្ចីម៉ូតូជិះមួយភ្លេតយកទៅលក់ដើរលេងស៊ីចាយអស់ ត្រូវម្ចាស់ប្តឹងសមត្ថកិច្ចចាប់ខ្នោះ.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា