ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
មានករណីពលរដ្ឋ ឈឺ និង មានអាការៈចុកដៃចុកជើងនៅក្រុងប៉ោយប៉ែត ចំនួន២ភូមិ.!!
Mon,20 July 2020 (Time 08:16 PM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 818នាក់)


ខេត្តបន្ទាយមានជ័យនៅព្រឹកថ្ងៃចន្ទ ទី២០ ខែកក្កដា ឆ្នាំ២០២០ មានការផ្ទុះជម្ងឺចម្លែកនៅក្រុងប៉ោយប៉ែតចំនួន២ភូមិ រហូតដល់ម៉ោងនេះ មានអ្នកជម្ងឺដែលសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យមានតែ ៧នាក់ តែប៉ុណ្ណោះ។តែចំពោះអាការរះជម្ងឺគេសង្ស័យថាប្រហែលជាជម្ងឺ ស្អូច និងជម្ងឺកញ្ជិ្រល គ្មានពាក់ព័ន្ធនិងជម្ងឺកូវីដ-១៩នោះទេ។ លោក ឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ បានប្រាប់អ្នកយកព័ត៌មាន តាមទូរស័ព្ទថា៖ ប្រធានការិយាល័យស្រុក ប្រតិបត្ត ប្រធានមន្ទីរពេទ្យ មណ្ឌលសុខភាព បានចុះត្រួតពិនិត្យដល់តាមផ្ទះប្រជាពលរដ្ឋ នៅក្នុងភូមិក្បាលកោះសង្កាត់ប៉ោយប៉ែត ដែលអាជ្ញាធរមូលដ្ឋាន បានរាយការណ៍ ពីបញ្ហាសុខភាព មានដូចជា ក្តៅខ្លួន ស្នាមកន្ទួលរមាស់ ឈឺសន្លាក់ដៃជើង ជាដើម។ល។ លោកបានបញ្ជាក់អោយដឹងទៀតថា៖ ជារួមករណីអ្នកមានបញ្ហាសុខភាព ដែលក្រុមការងារ គ្រូពេទ្យ ចុះពិនិត្យ និងបញ្ជូនមកមន្ទីរពេទ្យបង្អែកប៉ោយប៉ែតសរុប៦០ នាក់ ស្រី៣៣នាក់ រួមនិងក្មេងផងដែរ និងបានបញ្ជូនមកសម្រាកនៅមន្ទីរពេទ្យបង្អែកប៉ោយប៉ែត ចំនួន៧នាក់មនុស្សធំ១នាក់ និងក្មេង៦នាក់។ ក្រុមការងារឆ្លើយតបបន្ទាន់និងកម្មវិធីជាតិ នឹងបន្តចុះតាមដាន និងបូមឈាមយក កុមារដែលមានបញ្ហាទាំង៦នាក់ យកទៅវិភាគ នៅរាជធានីភ្នំពេញ។ លោកបន្តថា៖ ក្រុមគ្រូពេទ្យមិនទាន់កំណត់បានថា ជាជម្ងឺអ្វីអោយបានច្បាស់លាស់នៅឡើយទេ រងចាំលទ្ធផលនៃការវិភាគឈាមសិន។ ជាការកត់សំគាល់ឃើញថា បរិស្ថាននៃការរស់នៅជុំវិញមិនមានអនាម័យល្អ ជាសំណង់មិនរៀបរយ ចំណុចអូរព្រំដែន និងក្បែស្ថានីយ៍រថភ្លើងកង្វះអនាម័យ រស់នៅ និងហូបចុក។ ក្នុងនោះលោកបានបន្តចុះអប់រំសុខភាពអំពីការរស់នៅស្អាត អនាម័យខ្លួនប្រាណ ការហូបចុក ធ្វើអនាម័យជុំវិញផ្ទះសម្បែង ត្រូវគេងក្នុងមុង អោយបានត្រឹមត្រូវ និងមានបញ្ហាសុខភាពត្រូវទៅពិគ្រោះ ព្យាបាលជាមួយគ្រូពេទ្យ នៅមណ្ឌលសុខភាព និងមន្ទីរពេទ្យ។ ចំពោះមន្ទីរសុខាភិបាលខេត្ត ត្រូវបន្តការតាមដាន និងស្រាវជ្រាវ កំណត់ប្រភេទជម្ងឺអោយបានឆាប់រហ័យ ចុះផ្តល់សារអប់រំសុខភាព និង ដាក់អាបែតសម្លាប់ដង្កូវទឹក ជាជម្រកមូសខ្លា និងត្រូវសហការគ្នាអោយបានល្អប្រសើរ ជាមួយអាជ្ញាធរមូលដ្ឋាន ហើយអន្តរាគមន៍អោយបានឆាប់រហ័ស និងមានប្រសិទ្ធភាព ដើម្បីថែរក្សាសុខភាពបងប្អូនប្រជាពលរដ្ឋផងដែរ៕ ដោយៈ លោក ជួង វិសិដ្ឋ និពន្ធនាយក គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

តាមរយៈការចង្អុលបង្ហាញផ្ទាល់របស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ប្រើរយៈពេលវេលាចំនួន៣ម៉ោងប៉ុណ្ណោះ ដោះស្រាយវិវាទដីធ្លី១៨ឆ្នាំជូនប្រជាពលរដ្ឋបានបញ្ចប់ហើយនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

មន្ត្រី បន្តផ្តល់អត្តសញ្ញាណប័ណ្ណ ជិត ១ម៉ឺនសន្លឹក និងសេវាអត្តសញ្ញាណកម្ម ជាង ២ម៉ឺនសេវាទៀត ជូនប្រជាពលរដ្ឋ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតនាំយកអំណោយនិងថវិកាផ្ដល់ជូនស្ត្រីម្នាក់ដែលមានជំងឺប្រចាំកាយ ជាជំងដឹមហារីក សុដន់ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ទេព រដ្ឋា នាំថវិកាចំនួន ១,៥០០,០០០រៀល របស់លោកឧត្តមសេនីយ៍ទោស្នងការប្រគល់ជូនគ្រួសារសពលោក អនុសេនីយ៍ត្រី ហូ ឧត្តម មន្រ្តីប៉ុស្តិ៍នគរបាលទានកាំដែលបានទទួលមរណៈភាព (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ខ្ចីម៉ូតូជិះមួយភ្លេតយកទៅលក់ដើរលេងស៊ីចាយអស់ ត្រូវម្ចាស់ប្តឹងសមត្ថកិច្ចចាប់ខ្នោះ.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1351 នាក់
ម្សិលមិញ :
518 នាក់
សប្តាហ៍នេះ :
6259 នាក់
ខែនេះ :
19480 នាក់
3 ខែនេះ :
71378 នាក់
សរុប :
1559547 នាក់