ភ្នំពេញ៖ នៅថ្ងៃទី២២ និង ២៣ ខែកក្កដា ឆ្នាំ២០២០នេះ ប្រភពពីពលរដ្ឋបានលួចខ្សឹបប្រាប់ភ្នាក់ងារព័ត៌មាន គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ថា៖ មានសង្វៀនជល់មាន់និងអាប៉ោងមួយកន្លែង ទើបនឹងបើកថ្មី តាមបណ្ដោយផ្លូវលេខ៥៩៨ នៅចំណុចខាងក្រោយក្លឹបបាល់ទះ (ហេងហេង មានរឹទ្ធ) និងមានផ្លូវចូលមួយកន្លែងទៀតតាមស្ពានមុខផ្ទះពលរដ្ឋ តែឥឡូវស្ពាននោះត្រូវបានរុះចេញ ហើយដាក់ក្ដា១បន្ទះសម្រាបឆ្លងចូលទៅលេង ស្ថិតក្នុងភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ប្រភពពលរដ្ឋបានបន្តអោយដឹងទៀតថា៖ សង្វៀនជល់មាន់ និងអាប៉ោង ខាងលើ មួយនេះ មានឈ្មោះធីកំពង់ចាម (អ្នកមើលខុសត្រូវនៅសង្វៀនជល់មាន់នោះជាអ្នកប្រាប់) ហើយប្រភពបន្ថែមថា ម្នាក់នោះមានអំណាច និងមានខ្នងក្រាសធំខ្លាំងណាស់ សូម្បីអាជ្ញាធរមានសមត្តកិច្ចខណ្ឌសែនសុខ លឺតែឈ្មោះ គឺមិនហ៊ានបង្ក្រាបទេ ព្រោះទុកជាប្រភពចំណូល។ ប្រភពពលរដ្ឋបាននាំគ្នាងឿងឆ្ងល់ថា៖ តើករណីល្បែងសុីសងហ៊ានបើកសង្វៀនជល់មាន់ និងអាប៉ោង ខាងលើមួយនេះ តើលោក ង៉ូវ ម៉ានិត អភិបាលនៃគណៈអភិបាល ខណ្ឌសែនសុខ និងលោក.ហួរ ម៉េងវ៉ាង អធិការខណ្ឌសែនសុខ ទទួលបានព័ត៌មានហើយឬនៅ? បើទទួលបានព័ត៌មានហើយតើមានចំណាត់ការបង្ក្រាបដែរឬទេ? ឬមួយមិនហ៊ានបង្ក្រាបដូចប្រភពពលរដ្ឋបានលើកឡើងមែនក៏អី.?។ ជុំវិញការបើកបនល្បែងបញ្ជល់មាន់និងអាប៉ោងខាងលើ ពលរដ្ឋស្នើសុំដល់លោក ង៉ូវ ម៉ានិត អភិបាលនៃគណះអភិបាលខណ្ឌសែនសុខ និងលោក ហួរ ម៉េងវ៉ាង អធិការខណ្ឌសែនសុខ សូមមេត្តាចាត់កម្លាំងជំនាញចុះមកត្រួតពិនិត្យ និងមានចំណាត់ការបង្ក្រាបអោយមានប្រសិទ្ធិភាពខ្ពស់ផង ដើម្បីភូមិឃុំសុខសុវត្តិភាពទាំង៩ចំនុច ជូនដល់ពលរដ្ឋនៅទីនោះ ជៀសវាងកើតមានអំពើចារកម្ម លួច ឆក់ប្លន់ និងអំពើហឹង្សាក្នុងគ្រួសារ ព្រោះតែលេងចាញ់ប្រាក់កាក់អស់ពីខ្លួន ដូចពាក្យចាស់ពោលថា៖ ចាញ់ល្បែងលក់របស់ លេងយូរគង់តែចាញ់អស់ លួចទ្រព្យគេ។ សូមបញ្ជាក់ថា៖ ភ្នាក់ងារសារព័ត៌មាន គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ក៏បានរាយការណ៍ជូនលោក ង៉ូវ ម៉ានិត អភិបាលនៃគណៈអភិបាលខណ្ឌសែនសុខ តាមទូរសព្ទ័ ពីករណីល្បែងសុីសងជល់មាន់និងអាប៉ោងខាងលើពេលនោះ លោកអភិបាលបានឆ្លើយតបមកវិញថា ចាំគាត់អោយខាងលោកអធិការចុះទៅទីតាំងនោះ ចំណែកលោក ហួរ ម៉េងវ៉ាង អធិការខណ្ឌសែនសុខវិញ ភ្នាក់ងារយើងបានរាយការណ៍ជូនភ្លាម លោកអធិការឆ្លើយតបមកវិញថា កំពុងជាប់ប្រជំុ។លុះមកដល់រសៀលថ្ងៃទី២៣ ខែកក្កដា ខែឆ្នាំដ៏ដែលនេះភ្នាក់ងារយើងបានខលទៅរាយការណ៍ជូនលោកបន្ថែមទៀត បែជាលោក ហួរ ម៉េងវ៉ាង អធិការខណ្ឌសែនសុខ គាត់មិនបានទទួលទូរសព្ទ័ ប្រហែលលោកអធិការជាប់រវល់ហើយមើលទៅនោះ គួរអោយសោកស្តាយណាស់៕ ដោយៈ លោក សេង រត្ន័ និពន្ធនាយករង គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com
ព័ត៌មានគួរចាប់អារម្មណ៍
តាមរយៈការចង្អុលបង្ហាញផ្ទាល់របស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ប្រើរយៈពេលវេលាចំនួន៣ម៉ោងប៉ុណ្ណោះ ដោះស្រាយវិវាទដីធ្លី១៨ឆ្នាំជូនប្រជាពលរដ្ឋបានបញ្ចប់ហើយនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ (ប៉ោយប៉ែតប៉ុស្តិ៍)
មន្ត្រី បន្តផ្តល់អត្តសញ្ញាណប័ណ្ណ ជិត ១ម៉ឺនសន្លឹក និងសេវាអត្តសញ្ញាណកម្ម ជាង ២ម៉ឺនសេវាទៀត ជូនប្រជាពលរដ្ឋ (ប៉ោយប៉ែតប៉ុស្តិ៍)
លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតនាំយកអំណោយនិងថវិកាផ្ដល់ជូនស្ត្រីម្នាក់ដែលមានជំងឺប្រចាំកាយ ជាជំងដឹមហារីក សុដន់ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ទេព រដ្ឋា នាំថវិកាចំនួន ១,៥០០,០០០រៀល របស់លោកឧត្តមសេនីយ៍ទោស្នងការប្រគល់ជូនគ្រួសារសពលោក អនុសេនីយ៍ត្រី ហូ ឧត្តម មន្រ្តីប៉ុស្តិ៍នគរបាលទានកាំដែលបានទទួលមរណៈភាព (ប៉ោយប៉ែតប៉ុស្តិ៍)
ខ្ចីម៉ូតូជិះមួយភ្លេតយកទៅលក់ដើរលេងស៊ីចាយអស់ ត្រូវម្ចាស់ប្តឹងសមត្ថកិច្ចចាប់ខ្នោះ.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា