ខេត្តឧត្តរមានជ័យ៖ ប្រភពរាយការណ៍ពីពលរដ្ឋជាច្រើនគ្រួរសារនៅភូមិស្រះឈូក ឃុំត្រពាំងប្រិ៍យ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បានអោយដឹងថា៖ ឃើញមានបងប្អូនពលរដ្ឋមួយចំនួនតូច ដែលកំពុងប្រកមុខរបលក់គ្រឿងសង្ហារឹមស្ថិតនៅភូមស្រះឈូក មានភាពខុសប្រក្រតី ដែលកន្លងមក មន្ត្រីជំនាញ បានធ្វើការបង្ក្រាបទីតាំងលក់គ្រឿងសង្ហារឹមបានចំនួន១៥ កន្លែង កាលពីឆ្នាំ២០១៩ កន្លងទៅ។ មិនបានប៉ុន្មានខែផង ឃើញមានក្រុមលក់គ្រឿងសង្ហារឹមទាំងនោះ ត្រូវបានបើកលក់វិញដោយរលូន ខ្លះមានច្បាប់ ខ្លះគ្មានច្បាប់។ ប្រភពពីប្រជាពលរដ្ឋបានបន្តឲ្យដឹងទៀតថា៖ បើតាមការចូលទៅទិញគ្រឿងសង្ហារឹម យកមកតាំងលម្អនៅក្នុងផ្ទះខ្លួននោះ គឺគេសង្កេតឃើញមានតែកន្លែងលក់គ្រឿងសង្ហារឹមតែមួយគត់ ដែលមានច្បាប់អនុញ្ញាត ពីប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងនាយសង្កាត់រដ្ឋបាលព្រៃឈើ ខេត្តឧត្តរមានជ័យ ដែលចេញលិខិតអនុញ្ញាត អោយ បង្កើតរោងសន្និធិលក់ចែកចាយផល អនុផលព្រៃឈើ មានច្បាប់មួយកន្លែងតែប៉ុណ្ណោះ ក្រៅពីនោះគឺគ្មានច្បាប់ទេ។ មូលហេតុដូច្នេះហើយ ទើបប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិស្រះឈូក ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ បាននាំគ្នារិះគន់ និងចោទប្រកាន់ទៅលើអាជ្ញាធរនិងមន្ត្រីជំនាញច្រើនស្ថាប័នក្នុងស្រុកអន្លង់វែង ម្តេចលោកមិនបង្ក្រាប អ្នកលក់គ្រឿងសង្ហារឹមគ្មានច្បាប់។ មិនតែប៉ុណ្ណោះ ប្រភពពីប្រជាពលរដ្ឋជាច្រើននាក់ដដែល បានចោទជាសំណួរសួរថាតើ អ្នកលក់គ្រឿងសង្ហារឹមដូចគ្នា រវាងអ្នកមានច្បាប់មួយកន្លែង និងអ្នកលក់គ្មានច្បាប់អនុញ្ញាតជាច្រើនកន្លែងទៀតនោះ នៅក្នុងស្រុកអន្លង់វែង តើមានភាពយុត្តិធម៌សម្រាប់អ្នកលក់មានច្បាប់អនុញ្ញាតដែលហើយឬនៅ?។ ប្រភពពីប្រជាពលរដ្ឋបានបង្ហើបឲ្យដឹងទៀតថា៖ មានអ្នកលក់គ្រឿងសង្ហារឹមម្នាក់ ឈ្មោះពេជ្រ ពៅ (ហៅខុន) មានងារជាមន្ត្រីនគរបាលសក្ក័៣ ហ៊ានបើកបង្កើតលក់គ្រឿងសង្ហារឹមគ្មានច្បាប់ លក់បានដោយរលូនទៀតផង។ បើយោងតាមការបកស្រាយបំភ្លឺពីលោក គង់សារ៉េត នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកអន្លង់វែង បានប្រាប់សារព័ត៌មាន(គេហទំព័រប៉ុស្តិ៍) តាមទូរស័ព្ទឱ្យដឹងនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០នេះ យ៉ាងច្បាស់ថា៖ លោកនឹងដឹកនាំកម្លាំងចម្រុះចុះត្រួតពិនិត្យទីតាំងលក់គ្រឿងសង្ហារឹមជាច្រើនកន្លែងគ្មានច្បាប់តាមសេចក្តីរាយការណ៍របស់អង្គភាពសារព័ត៌មានលោក ថា មានទីតាំងលក់គ្មានច្បាប់ជាច្រើនកន្លែង ស្ថិតក្នុងភូមិស្រះឈូក ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង នៅថ្ងៃច័ន្ទសប្តាហ៍ក្រោយ ដោយមូលហេតុក្រុមការងាររបស់លោកកំពុងតែមានភារកិច្ច៕ ពីខ្ញុំ ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ www.poipetpostnews.com
ព័ត៌មានគួរចាប់អារម្មណ៍
តាមរយៈការចង្អុលបង្ហាញផ្ទាល់របស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ប្រើរយៈពេលវេលាចំនួន៣ម៉ោងប៉ុណ្ណោះ ដោះស្រាយវិវាទដីធ្លី១៨ឆ្នាំជូនប្រជាពលរដ្ឋបានបញ្ចប់ហើយនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ (ប៉ោយប៉ែតប៉ុស្តិ៍)
មន្ត្រី បន្តផ្តល់អត្តសញ្ញាណប័ណ្ណ ជិត ១ម៉ឺនសន្លឹក និងសេវាអត្តសញ្ញាណកម្ម ជាង ២ម៉ឺនសេវាទៀត ជូនប្រជាពលរដ្ឋ (ប៉ោយប៉ែតប៉ុស្តិ៍)
លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតនាំយកអំណោយនិងថវិកាផ្ដល់ជូនស្ត្រីម្នាក់ដែលមានជំងឺប្រចាំកាយ ជាជំងដឹមហារីក សុដន់ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ទេព រដ្ឋា នាំថវិកាចំនួន ១,៥០០,០០០រៀល របស់លោកឧត្តមសេនីយ៍ទោស្នងការប្រគល់ជូនគ្រួសារសពលោក អនុសេនីយ៍ត្រី ហូ ឧត្តម មន្រ្តីប៉ុស្តិ៍នគរបាលទានកាំដែលបានទទួលមរណៈភាព (ប៉ោយប៉ែតប៉ុស្តិ៍)
ខ្ចីម៉ូតូជិះមួយភ្លេតយកទៅលក់ដើរលេងស៊ីចាយអស់ ត្រូវម្ចាស់ប្តឹងសមត្ថកិច្ចចាប់ខ្នោះ.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា