ប្រទេសវៀតណាម និងជម្លៀសមនុស្ស ៨ម៉ឺននាក់ ចេញពីទីក្រុងដាណាង បន្ទាប់បន្ទាប់ពីការផ្ទុះវីរុសកូរ៉ណា កូវីដ-១៩.!!!
ប្រទេសវៀតណាម៖ បើយោងតាមការចុះផ្សាយ Btv news បានចុះផ្សារថា៖ រដ្ឋាភិបាលប្រទេសវៀតណាម បាននិយាយកាលពីថ្ងៃច័ន្ទនថា នឹងជម្លៀសមនុស្សចំនួន ៨ ម៉ឺននាក់ ដែលភាគច្រើនជាអ្នកទេសចរក្នុងស្រុក ចេញពីភាគកណ្ដាលទីក្រុងដាណាង បន្ទាប់ពីប្រជាពលរដ្ឋ ៣នាក់ ត្រូវបានធ្វើតេស្តវិជ្ជមានវីរុសកូរ៉ូណា កូវីដ-១៩ កាលពីចុងសប្ដាហ៍កន្លងទៅនេះ។
រដ្ឋាភិបាលបាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា ការជម្លៀសនេះនឹងចំណាយពេល៤ថ្ងៃ តាមប្រតិបត្តិការក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកប្រហែល ១០០ ជើងជារៀងរាល់ថ្ងៃ ចេញពីទីក្រុងដាណាងទៅកាន់ទីក្រុងចំនួន ១១ របស់ប្រទេសវៀតណាម។ ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ បានវិលត្រឡប់ទៅការប្រកាសអាសន្នកម្រិតខ្ពស់ជាថ្មី បន្ទាប់ពីរដ្ឋាភិបាលប្រជុំកាលពីថ្ងៃសៅរ៍បានបញ្ជាក់ថា មានការឆ្លងក្នុងសហគមន៍លើកដំបូងរបស់ខ្លួនចាប់តាំងពីខែមេសា និង ៣ករណីឆ្លងទៀតកាលពីថ្ងៃអាទិត្យ នៅគ្រប់តំបន់ទេសចរណ៍សំខាន់ៗទាំងអស់នៅទីក្រុងដាណាង៕
ដោយៈ លោក ភូ សោភ័ណ ប្រធានរដ្ឋបាល
គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍
www.poipetpostnew.com