ខេត្តកំពង់ធំ៖ ល្បីឈ្មោះ រ៉យៗ និង ប្រពន្ធឈ្មោះ ជិន អូន យូហើយ បើទោះបីមានការអះអាងថា អាជីវកម្មរកស៊ីឈើ របស់ពួកគេស្របច្បាប់ ដែលវត្ថុធាតុដើមឈើសម្រាប់ផ្គត់ផ្គង់រោងសន្និធិ លក់ចែកចាយផង អនុផលព្រៃឈើ(ប្រភេទធំ) ដោយច្រកចេញចូលតែមួយ មានប្រភពមកពីឈើអារ របស់ក្រុមហ៊ុន ខេ អាយ យូ ផ្លេនថេសិន (ខេមបូឌា) ភីធីអុី អិលធីឌី និងឈើចម្រុះប្រភេទដែលបានមកពីការពិគ្រោះដេញថ្លៃ លក់វត្ថុតាងបទល្មើសផលអនុផលព្រៃឈើ របស់អគ្គនាយកដ្ឋានរដ្ឋបាលការពារនិងអភិរក្ស ធនធានធម្មជាតិនៃក្រសួងបរិស្ថាន និងពីប្រភពស្របច្បាប់ផ្សេងទៀតនោះ ! ផ្ទុយទៅវិញគឺឈ្មួញឈើជើងខ្លាំងពីរនាក់ប្ដីនិងប្រពន្ធប្រចាំខេត្តកំពង់ធំ ឈ្មោះរ៉យៗនិងប្រពន្ធឈ្មោះ ជិន អូន នោះ ត្រូវបានគេអះអាងថា កក្រើកអស់សមត្ថកិច្ច និងប្រជាពលរដ្ឋធ្វើការិះគន់ថា អាងខ្សែ និងអ្នកមានអំណាចនៅពីក្រោយខ្នង ទើបអាចរកស៊ីផ្ដាច់មុខក្នុងខេត្តកំពង់ធំ បានចឹងនោះ មិនតែប៉ុណ្ណោះ!ពួកគេមិនបានអនុវត្តតាមការណែនាំរបស់ក្រសួងកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទនោះទេ ។ បើយោងតាមប្រភពបានអោយដឹងថា៖ ឈើដែលពួកគេចរាចរណ៍លក់ធ្វើអាជីវកម្មជារៀងរាល់ថ្ងៃ គឺជាឈើអនាធិបតេយ្យដែលប្រមូលពី រណាយន្ត ដឹកតាមរ៉ឺម៉កម៉ូតូ និងរថយន្តសាំយ៉ុងក្នុងខេត្ត និងមួយចំនួនទៀតយកពីប្រភពនៃខេត្តព្រះវិហារ។ ប្រភពបន្តថា វិធីងាយៗក្នុងការស្រាវជ្រាវ និងអង្កេតអោយបានស៊ីជម្រៅនោះ មន្ត្រីជំនាញ បើមិនមានការប្រព្រឹត្តអំពើពុករលួយនោះទេ គឺគ្រាន់តែពិនិត្យទៅមើលលើមុខរណា ក៏អាចបញ្ជាក់បានដែរថា ជាឈើខុសច្បាប់ទៅហើយ។ សេចក្ដីរាយការណ៍ក្នុងខេត្តកំពង់ធំ បានអោយដឹងថា៖ សមត្ថកិច្ចមិនហ៊ានបង្ក្រាបទេ ពីព្រោះចែ ជិន អូន និងប្ដីរបស់គាត់ រ៉យៗ ពូកែទំនាក់ទំនង សែនសំណែនប្រចាំខែអោយសមត្ថកិច្ចពាក់ព័ន្ធមួយចំនួន រួចរាល់អស់ហើយផងដែរ។ មិនតែប៉ុណ្ណោះ! ពួកគេអាចដេញថ្លៃរកស៊ីជំនួញឈើបានយ៉ាងរលូនក្នុងខេត្តកំពង់ធំ ...?។ ប្រភពដដែលបានទម្លាយចេញមកថា៖ មានសមត្ថកិច្ចមួយចំនួនតូចកំពុងត្រូវប៉ាន់ស្ងាត់ៗ តាមរយ:ការបើកភ្លើងខៀវអោយឈ្មួញ ឈ្មោះ រ៉យៗនិងនិងប្រពន្ធឈ្មោះ ជិន អូន នាំឈើខុសច្បាប់ចូលមកស្តុរលក់ទូទាំងក្នុងខេត្តកំពង់ធំ ខណ:គេអះអាងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ចប់និងបិតប៉េសេ នៅទូទាំងប្រទេស អស់រយៈកាល២ ឆ្នាំកន្លងមកហើយ។ ប៉ុន្តែ! សកម្មភាពដឹកជញ្ជូន ឈើអត់ច្បាប់ក្លាយជាទម្លាប់ និងប្រពៃណីរបស់មន្រី្តរដ្ឋបាលព្រៃឈើនិងសត្ថកិច្ចពាក់ព័ន្ធមួយចំនួនតូច ដែលអង្គុយចាំយកសំណែនថ្វាវដាក់ខែជាប្រចាំ គឺបានត្រឹមតែអង្គយុដូចអ្នកតារាប់ក្បាលឡានពីក្រុមឈ្មួញរូបនោះតែប៉ុណ្ណោះមិនបង្ក្រាប.?។ សេចក្ដីរាយការណ៍បន្តថា ប្រភពឈើអារ របស់ក្រុមហ៊ុន ខេ អាយ យូ ផ្លេនថេសិន (ខេមបូឌា) ភីធីអុី អិលធីឌី ខេត្តរតនគិរី និងឈើចម្រុះប្រភេទដែលបានមកពីការពិគ្រោះដេញថ្លៃ លក់វត្ថុតាងបទល្មើសផលអនុផលព្រៃឈើ របស់អគ្គនាយកដ្ឋានរដ្ឋបាលការពា រនិងអភិរក្ស ធនធានធម្មជាតិនៃក្រសួងបរិស្ថាន និងពីប្រភពស្របច្បាប់ផ្សេងទៀតនោះ ! មិនមានឈើសម្រាប់ផ្គត់ផ្គង់ទៀតទេ ។ តើមូលហេតុអ្វី? បានជាមានឈើខុសច្បាប់ដាក់លក់នៅតាមដេប៉ូឈើ នៅក្នុងទូទាំងខេត្តកំពង់ធំ! បែរជាគ្មានអ្នកទប់ស្កាត់និងបង្ក្រាបទៅវិញ! ភាពអវិជ្ជមាន និងភាពមិនប្រក្រតីជាច្រើននេះ តើមូលហេតុអ្វីបានជាគេអាចដេញថ្លៃរកស៊ីជំនួញឈើបានយ៉ាងរលូនក្នុងខេត្តកំពង់ធំនោះ?។ គួរំលឹកផងដែរថា៖ យោងប្រកាស ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ លេខ ០៨២ ស្ដីពីការអនុញ្ញាតអោយលោកស្រី ជិន អូន បង្កើតរោងសន្និធិលក់ចែកចាយ ផលអនុផលព្រៃឈើប្រភេទធំ (ច្រកចេញចូលតែមួយ) ជាបណ្ដោះអាសន្ន មួយកន្លែង ដែលមានទីតាំងស្ថិតនៅក្នុងភូមិថ្នល់បែក ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។ ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានសម្រេច ប្រការ ១.អនុញ្ញាតឲ្យលោកស្រី ជិន អូន បង្កើតរោងសន្និធិលក់ចែកចាយផលអនុផលព្រៃឈើភេទធំ (ច្រកចេញចូលតែមួយ) ជាបណ្ដោះអាសន្នមួយកន្លែងមាន: ទីតាំងស្ថិតនៅបណ្ដោយផ្លូវជាតិលេខ ៦២ ភូមិថ្នល់បែក ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ត្រង់ចំណុចនិយាមកា (៤៩០៣១៤.១៤១០៤៧៨) ។ វត្ថុធាតុដើមឈើសម្រាប់ផ្គត់ផ្គង់រោងសន្និធិ លក់ចែកចាយផងអនុផលព្រៃឈើ ប្រភេទធំ ច្រកចេញចូលតែមួយ មានប្រភពមកពីឈើអារ របស់ក្រុមហ៊ុន ខេ អាយ យូ ផ្លេនថេសិន (ខេមបូឌា) ភីធីអុី អិលធីឌី និងឈើចម្រុះប្រភេទដែលបានមកពីការពិគ្រោះដេញថ្លៃ លក់វត្ថុតាងបទល្មើសផលអនុផលព្រៃឈើ របស់អគ្គនាយកដ្ឋានរដ្ឋបាលការពារនិងអភិរក្ស ធនធានធម្មជាតិនៃក្រសួងបរិស្ថាន និងពីប្រភពស្របច្បាប់ផ្សេងទៀត ។ ប្រការ២ .លោកស្រី ជិន អូន ត្រូវប្រតិបត្តិតាមលក្ខខណ្ឌនៃបទបញ្ជាដូចខាងក្រោម: ក.សំណង់រោងសន្និធិ ត្រូវអនុវត្តតាមគោលការណ៍បច្ចេកទេសនៃច្បាប់ស្ដីពីព្រៃឈើ ។ ខ.ត្រូវធ្វើរបងហ៊ុមព័ទ្ធជុំវិញបរិវេណទីដីប្រើប្រាស់របស់រោងសន្និធិ ។ គ.ផលអនុផលព្រៃឈើដែលដឹកជញ្ជូនចូល.ចេញក្នុងបរិវេណរោងសន្និធិ ត្រូវមានលិខិតអនុញ្ញាតចេញដោយសមត្ថកិច្ចរដ្ឋបាលព្រៃឈើ។ ឃ.ត្រូវសម្រួលដល់មុខនាទីសមត្ថកិច្ចរដ្ឋបាលព្រៃឈើចេញ.ចូលធ្វើការត្រួតពិនិត្យសកម្មភាពរោងសន្និធិគ្រប់ពេលវេលា។ ង.ត្រូវមានបញ្ជីតាមដានឈើចេញ.ចូលរោងសន្និធិ ។ ច.ត្រូវទទួលខុសត្រូវលើគ្រប់បទល្មើសដែលកើតមានក្នុងបរិវេណរោងសន្និធិ ។ ប្រការ៣. រដ្ឋបាលព្រៃឈើត្រូវធ្វើការត្រួតពិនិត្យតាមដានអោយបានច្បាស់លាស់ និងគ្រប់គ្រងសកម្មភាពរោងសន្និធិនេះឱ្យបានសមស្របតាមនីតិវិធីនៃច្បាប់ស្ដីពីព្រៃឈើ។ ជុំវិញការចុះផ្សាយករណីខាងលើ សារព័ត៌មាន (គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍) ចុះផ្សាយទៅនេះ ក្នុងនាមជាព្រាបនាំសារ ជាភ្នែកជាច្រមុះ របស់រាជរដ្ឋាភិបាលកម្ពុជា និង ជាកញ្ចក់ឆ្លុះបញ្ចាំង រឿង ល្អ និង រឿងអាក្រក់ ពីសង្គម ហើយសារព័ត៌មានចុះផ្សាយទៅនេះរិះគន់ក្នុងន័យស្ថាបនាកែតម្រូវតែប៉ុណ្ណោះ មិនបានបង្អាប់បង្អោន ឬជាន់ពន្លិចបុគ្គលណាមួយឡើយ ហើយសារព័ត៌មានចុះផ្សាយទៅ បើសិនជាសាមីខ្លួនគិតថា ខុសត្រង់កន្លែងណាមួយដោយមិនសមរម្យនោះ សារព័ត៌មានយើងខ្ញុំរងចាំបកស្រាយបំភ្លឺឡើងវិញរៀងរាល់ម៉ោងធ្វើការ ការិយាល័យនិពន្ធ សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098 / 0886606773៕ ដោយៈលោក សេង រត្ន័ និពន្ធនាយរង គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com
ព័ត៌មានគួរចាប់អារម្មណ៍
តាមរយៈការចង្អុលបង្ហាញផ្ទាល់របស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ប្រើរយៈពេលវេលាចំនួន៣ម៉ោងប៉ុណ្ណោះ ដោះស្រាយវិវាទដីធ្លី១៨ឆ្នាំជូនប្រជាពលរដ្ឋបានបញ្ចប់ហើយនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ (ប៉ោយប៉ែតប៉ុស្តិ៍)
មន្ត្រី បន្តផ្តល់អត្តសញ្ញាណប័ណ្ណ ជិត ១ម៉ឺនសន្លឹក និងសេវាអត្តសញ្ញាណកម្ម ជាង ២ម៉ឺនសេវាទៀត ជូនប្រជាពលរដ្ឋ (ប៉ោយប៉ែតប៉ុស្តិ៍)
លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតនាំយកអំណោយនិងថវិកាផ្ដល់ជូនស្ត្រីម្នាក់ដែលមានជំងឺប្រចាំកាយ ជាជំងដឹមហារីក សុដន់ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ទេព រដ្ឋា នាំថវិកាចំនួន ១,៥០០,០០០រៀល របស់លោកឧត្តមសេនីយ៍ទោស្នងការប្រគល់ជូនគ្រួសារសពលោក អនុសេនីយ៍ត្រី ហូ ឧត្តម មន្រ្តីប៉ុស្តិ៍នគរបាលទានកាំដែលបានទទួលមរណៈភាព (ប៉ោយប៉ែតប៉ុស្តិ៍)
ខ្ចីម៉ូតូជិះមួយភ្លេតយកទៅលក់ដើរលេងស៊ីចាយអស់ ត្រូវម្ចាស់ប្តឹងសមត្ថកិច្ចចាប់ខ្នោះ.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា